Insurance

728x90

ប្តី​ប្រពន្ធ និង​កូនស្រី​២​នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្នុង​អណ្តាតភ្លើង​ឆេះ​ផ្ទះ​ម៉ោង​៤​ទៀបភ្លឺ​

​ភ្នំពេញ​៖ ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆេះ​លំនៅដ្ឋាន​ថ្ម​ក្រោម​ឈើ​លើ​យ៉ាង​កំណាច​បាន​ឆក់យក​ជីវិត មនុស្ស​៤​នាក់ គឺ​ប្តី​ប្រពន្ធ និង​កូនស្រី​២​នាក់ ក្នុង​គ្រួសារ​មួយ បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ក្នុង​ភ្នក់ភ្លើង​ឆេះ​ទាំង​មូលនៃ​តួ​ផ្ទះ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវ​៩២ ភូមិ​ច្រេះ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ខណៈ​អ្នកភូមិ​ក្បែរ​ខាង ជាពិសេស​គ្រួសារ​ជនរងគ្រោះ​កំពុង​លង់លក់​ក្នុង​ដំណេក​។​

ជា​ជំហាន​ដំបូង​សមត្ថកិច្ច​អះអាងថា អគ្គិភ័យ​នេះ​អាច​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង ផ្តើមចេញពី​ផ្ទះ​សង់​អំពី​ឈើ​លើ ថ្ម​ក្រោម របស់​ជនរងគ្រោះ និង​រាលដាល​ឆាបឆេះ​បន្តទៅ​លំនៅដ្ឋាន​ចំនួន​២​ទៀត ។ ដោយសារ​ស្ថានភាព​ភ្លើង​មាន​លក្ខណៈ​សន្ធោសន្ធៅ​ខ្លាំង ណាមួយ​ស្ថានីយ៍ អន្តរាគមន៍​នៅ​ឆ្ងាយ ហើយ​ការផ្ដល់​ព័ត៌មាន​អោយ​សមត្ថកិច្ច​មាន​ភាព​យឺតយ៉ាវ និង​ខ្វះ​កិច្ចសហការ​ពី​ប្រជាពលរដ្ឋ​ជិតខាង​នៅក្នុង​មូលដ្ឋាន​កើតហេតុ ទើប​បណ្តាល​ឲ្យ​មនុស្ស​៤​នាក់​បាន​ស្លាប់ ទាំង​គ្រួសារ ។​

សមត្ថកិច្ច​បានបញ្ជាក់​ថា​៖ ជនរងគ្រោះ​ដែល​ស្លាប់​ទាំងនោះ​ឈ្មោះ គឹម ចាន់​រ័ត្ន អាយុ​៣៧​ឆ្នាំ ជា​ប្តី មុខរបរ​លក់ដូរ​, ឈ្មោះ សែន សុផល អាយ​៣៦​ឆ្នាំ ជា​ប្រពន្ធ មុខរបរ​ជា​គ្រូបង្រៀន និង​កូនស្រី​២​នាក់ ឈ្មោះ គឹម ណា​រី អាយុ​១០​ឆ្នាំ និង​ឈ្មោះ គឹម សួស្តី អាយុ​៨​ឆ្នាំ ត្រូវជា​កូន ។ ឪពុកម្តាយ​បាន​ស្លាប់​នៅ​ខាងក្រោម ចំណែក​កូនស្រី​ទាំង​២​បាន​ស្លាប់​នៅ​ជាន់​ឡៅតឿ ។ សមត្ថកិច្ច​ជំនាញ​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា ករណី​អគ្គីភ័យ​នេះ បណ្ដាលមកពី​ឆ្លង​ចរន្ត​ភ្លើង​។ បើទោះជា​យ៉ាងណា សមត្ថកិច្ច​ក៏​នៅតែ​មិនទាន់​ហ៊ាន​សន្និដ្ឋានបានថា ហេតុការណ៍​នេះ ជា​ករណី​ឃាតកម្ម នោះទេ​៕ គិរី​ ​

KA-21-05-2015-28 KA-21-05-2015-29 KA-21-05-2015-30


http://ift.tt/1INFDhT
ប្តី​ប្រពន្ធ និង​កូនស្រី​២​នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្នុង​អណ្តាតភ្លើង​ឆេះ​ផ្ទះ​ម៉ោង​៤​ទៀបភ្លឺ​ ប្តី​ប្រពន្ធ និង​កូនស្រី​២​នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្នុង​អណ្តាតភ្លើង​ឆេះ​ផ្ទះ​ម៉ោង​៤​ទៀបភ្លឺ​ Reviewed by yim PH on 2:40 AM Rating: 5

Entertainment

ads
Powered by Blogger.