Insurance

728x90

ច្រកទ្វារ​ទ្វេ​ភាគី​ណាំ​លៀ គ្រប់គ្រង​ដោយ​លោក សំរិត ណ​យ នៅតែ​លូច​លាក់​បង្ហូរ​ឈើ​ទៅ​វៀតណាម អាជ្ញាធរខេត្ត​មណ្ឌលគិរី​បរាជ័យ​ការទប់ស្កាត់ ការជួញដូរ និង ការ​លួច​កាប់​ឈើ នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សី​ម៉ា

​ខេត្តមណ្ឌលគិរី​៖ រថយន្ត​ដឹកឈើ​ប្រណីត​៣​គ្រឿង​លោតឆ័ត្រ ត្រូវបាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ សហការ​ជាមួយ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ខេត្តមណ្ឌលគិរី​ចាប់​បង្ក្រាប ដែល​រថយន្ត​ទាំងនោះ​ត្រូវបាន​គេ​ដឹងថា បម្រុង​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម តាម​ច្រកទ្វារ​ទ្វេរ​ភាគី​ណាំ​លៀ ក្នុង​ទឹកដី​នៃ​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា គ្រប់គ្រង​ដោយ​លោក សំរិត ណ​យ ដែល​បាន​បើ​ភ្លើង​ខៀវ​ត្រៀមចាំ​បើក​បា​រ៉ា​ស់រួច​ជាស្រេច​ទៅហើយនោះ​។ ការចាប់​បង្ក្រាប​ដោយ​ចៃដន្យ​នេះ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៥ ត្រង់ចំណុច​អូរ​ទេរ ក្នុង ភូមិ​ពូ​ក្រូច ឃុំ​ស្រែ​អំពូ​ម ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី និង​បាន​រឹបអូស​រថយន្ត​ដឹកឈើ​ទាំង​៣​គ្រឿង យកមក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋ បាល​ព្រៃឈើ​មណ្ឌលគិរី ដើម្បី​ចាត់ការ​តាមច្បាប់ ។ ប៉ុន្តែ​ករណីនេះ​ប្រភព​បង្ហើប​ថា រថយន្ត​ដឹកឈើ​ប្រណីត​ល្មើសច្បាប់​មាន​ជំ​នួន​៤​គ្រឿង ត្រូវ​របូតរលូត​ទៅវិញ​១​គ្រឿង​ដោយ​រលូន​។​

​បើ​យោងតាម​សេ​ក្ដី​រាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា​៖ ការចាប់​បង្ក្រាប​រថយន្ត​ដឹកឈើ​ខាងលើនេះ គឺ​បង្ក្រាបបាន​៤​គ្រឿង ប៉ុន្តែ មន្ត្រី​ដែល​បាន​ចុះទៅ​បង្ក្រាប បាន​ដោះលែង​មួយគ្រឿង ហើយ​រថយន្ត​ដឹកឈើ​ល្មើស​ដែល​គេ​ដោះលែង​នោះ ជា​ប្រភេទ​រថយន្ត​ម៉ាក់​ឡង់ គ្រី​ស័​រ​ពណ៌ ស ត្រូវបាន​គេ​ស្គាល់​ថា ជា​រថយន្ត​របស់​កូនប្រុស​មន្ត្រីនគរបាល​ដ៏​មាន​ឥទ្ធិពល​មួយរូប​នៅ​ខេត្តមណ្ឌលគិរី ។ ដែល​ប្រការនេះ​បានធ្វើ​ឲ្យ​មានការ​រិះគន់ថា ការអនុវត្ត​ច្បាប់​ជាធរ​មាននៅ​ចំពោះ​ករណី​ជួញដូរ​ឈើ​ល្មើសច្បាប់ នៅ​ខេត្តមណ្ឌលគិរី​នេះ​ពុំទាន់​ស្មើគ្នា​ចំពោះមុខ​ច្បាប់​នៅឡើយ​ទេ គឺ​សែស្រឡាយ ឬ​អ្នកមាន​តួនាទី មានអំណាច ប្រព្រឹត្ត​ល្មើសច្បាប់​នៅមាន​ឱកាស​រួចខ្លួន​ពី​ការពិន័យ ឬ​ផ្តន្ទាទោស​។​

លោក ហេង ច​ន្ត្រា នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ពេ​ជ្រា​ដា​បាន​ថ្លែង​ឲ្យ​ដឹងថា​៖ រថយន្ត​ដឹកឈើ​ទាំងបី​គ្រឿង ដែល​បង្ក្រាបបាន ខាងលើនេះ មាន​ម៉ាក់​ហ្វ​រ​រេ​ន​ន័​រ មួយគ្រឿង ម៉ាក់​ឡិច​ស៊ី​ស RX300 ពណ៌​ខ្មៅ​មួយគ្រឿង និង​មួយគ្រឿង​ទៀត​ម៉ាក់​ហ៊ីយ៉ាន់ដាយ ពណ៌​ត្រីអ៊ី ពាក់​ស្លាក់​លេខ ខម​022-3947 ជា​កម្ម​សិទ្ធ​របស់​មន្ត្រី​យោធា​កងទ័ព​ជើង​អាកាស​ម្នាក់​ឈ្មោះ ស៊ីន ដែលជា​ម្ចាស់​សិប្ប កម្ម គ្មាន​ច្បាប់ មួយកន្លែង​ក្នុង​ឃុំ​ស្រែ​អំពូ​ម ស្រុក​ពេ​ជ្រា​ដា ។ ហើយ​លោក​បាន​ឲ្យ​ដឹង​ទៀតថា ចំពោះ​ការចោទប្រកាន់ថា​លោក បាន​ដោះលែង​រថយន្ត ល្មើស​មួយគ្រឿង​នោះ គឺ​មិន​ពិត​ទេ ដោយ​រថយន្ត​ដែល​លោក​បាន​ដោះលែង​នោះ មិនមាន​ផ្ទុក​ឈើ​ឡើយ ជា​រថយន្ត​ទទេ​។​ ​

ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ជា​រៀងរាល់​យប់ តូចធំ​ទាំង​ខ្សែៗ​ដឹកឈើ​បរណីត ទៅកាន់​ប្រទេស​វៀតណាម​តាម​ច្រក ទ្វារ​ទ្វេរ​ភាគី​ណាំ​លៀ​ដោយ​រលូន គ្រប់គ្រង​ដោយ​លោក សំរិត ណ​យ ដែល​ទើបតែ​ឡើងកាន់តំណែង​ថ្មីៗ​នេះ ហើយ​គោល​ការប្រយុទ្ធប្រឆាំង​បទល្មើស​ព្រៃឈើ របស់លោក អេង ប៊ុន​ហៀ​ង អភិបាលខេត្ត​មណ្ឌលគិរី និង​ការប្តេជ្ញាចិត្ត​ការពារ​ព្រៃឈើ របស់លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ម​ណ្ដ​ល​គិរី លោក ឈិ​ត សុផល ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ពុំមាន​លទ្ធផល​អ្វី​ទាល់តែសោះ ស្របពេល​មន្ត្រី​ជា​ឈ្មួញ​រកស៊ី​ឈើ​ដឹក​ទៅ​វៀតណាម​តាម​ច្រករបៀង​នានា ក៏ មាន​ផ្ទុះឡើង​នៃ​ការ​សម្រុក​លួច​កាប់​ឈើ ក្រៅ​ដែនដី​ក្រុមហ៊ុន និង​ដី​សម្បទាន​ដែល​រដ្ឋាភិបាល​បាន​ដកហូត នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សី​ម៉ា ដែល​ប្រព្រឹត្តឡើង​ដោយ ឧកញ៉ា​ដែល​គេ​ស្គាល់ឈ្មោះ លឹម ប៊ុណ្ណា (​ហៅ​ខ្នា​) ឧកញ៉ា ថៃ ឧកញ៉ា សឹង សំអុល ឧកញ៉ា ឌី​ឌុ​ក​…​ធ្វើឡើង​តាម​អំពើ​ចិត្ត ៕ ដោយ ឦសាន​២

KA-22-05-2015-13 KA-22-05-2015-14 KA-22-05-2015-10 KA-22-05-2015-07 KA-22-05-2015-11 KA-22-05-2015-12 KA-22-05-2015-08 KA-22-05-2015-09 KA-22-05-2015-04 KA-22-05-2015-05 KA-22-05-2015-06​ ​ ​ ​ ​ ​ ​ ​


http://ift.tt/1FCFwmE
ច្រកទ្វារ​ទ្វេ​ភាគី​ណាំ​លៀ គ្រប់គ្រង​ដោយ​លោក សំរិត ណ​យ នៅតែ​លូច​លាក់​បង្ហូរ​ឈើ​ទៅ​វៀតណាម អាជ្ញាធរខេត្ត​មណ្ឌលគិរី​បរាជ័យ​ការទប់ស្កាត់ ការជួញដូរ និង ការ​លួច​កាប់​ឈើ នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សី​ម៉ា ច្រកទ្វារ​ទ្វេ​ភាគី​ណាំ​លៀ គ្រប់គ្រង​ដោយ​លោក សំរិត ណ​យ នៅតែ​លូច​លាក់​បង្ហូរ​ឈើ​ទៅ​វៀតណាម អាជ្ញាធរខេត្ត​មណ្ឌលគិរី​បរាជ័យ​ការទប់ស្កាត់ ការជួញដូរ និង ការ​លួច​កាប់​ឈើ នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សី​ម៉ា Reviewed by yim PH on 6:25 PM Rating: 5

Entertainment

ads
Powered by Blogger.