នាវាចម្បាំងរបស់ប្រទេសឥណ្ឌាចូលចតនៅកម្ពុជារយៈពេល៥ថ្ងៃ ដើម្បីបង្កើនទំនាក់ទំនង និងផ្លាស់ប្តូរបទពិសោធន៍
ខេត្តព្រះសីហនុ៖ នាវាចម្បាំងរបស់ប្រទេសឥណ្ឌាចំនួន២គ្រឿងបានចូលចតដល់កំពុងផែ អន្តរជាតិក្រុងព្រះសីហនុ ហើយនាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ នេះក្នុងន័យបង្កើន ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងគោលបំណង ផ្លាស់ប្តូរបទពិសោធន៍ការងាររវាងប្រទេសទាំងពីរ កម្ពុជា -ឥណ្ឌា បន្ថែមលើតំណើរទស្សនៈកិច្ចនៅតំបន់ទេសចរណ៍សំខាន់ៗរបស់ព្រះរាជាណាចក្រកម្ពុជា។
យោងតាមការអោយដឹងពីអ្នកនាំពាក្យរបស់នាវាទាំងពីរនេះបានឲ្យដឹងថា៖ នៅព្រឹក ថ្ងៃទី២៣មិថុនា វេលាម៉ោង០៩ និង០០នាទីនេះ នាវារបស់ប្រទេសឥណ្ឌាបានចូលចតដោយសុវត្តិហើយដូចការគ្រោងទុកនាពេលកន្លងមកដែលមានរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៧មិថុនាឆ្នាំ២០១៥។
ប្រភពបានបន្តថា៖ នាវាទាំងពីរគ្រឿងនេះមានឈ្មោះINSKAMORTA(P28) មានបណ្តោយ១០៩ម៉ែត្រ ទទឹង១៣.៧ម៉ែត្រ ទម្ងន់ផ្ទុក៣៥០០តោន មាននាវឹក១៨០នាក់ ក្នុងនោះនាយទាហាន២០នាក់ គ្រប់គ្រងដោយវរនាវីត្រីយ៍ MANOJJHA និងនាវាមួយគ្រឿងទៀត មានឈ្មោះ INS RANVIR(D54) មានបណ្តោយ១៤៧ម៉ែត្រ ទទឹង១៥.៨ម៉ែត្រ ទម្ងន់ផ្ទុក៣៥០៥៥តោន មាន នាវឹក៤៥០នាក់ ក្នុងនោះនាយទាហាន៥០នាក់ គ្រប់គ្រងដោយវរនាវីឯក JASWINDER SINGH ។
ប្រភពដ៍ដែលបានបន្តថា ចំពោះគោលបំណងសំខាន់នៃការចូលចតនេះ គឺដើម្បីរឹតចំណងសាមគ្គីភាព បង្កើនទំនាក់ទំនងរវាងកម្ពុជា-ឥណ្ឌាអោយកាន់តែមានភាពល្អប្រសើរ និងស្និតស្នាលជាងមុន លើសពីនេះទៀតគឺដើម្បីផ្លាស់ប្តូបទពិសោធន៍ការងារពីក្រុមនាវឹកឥណ្ឌាមកនាវឹកកម្ពុជាពីនាវឹកកម្ពុជាទៅឥណ្ឌា ក្រៅពីតំណើរទស្សនៈកិច្ចនៅតាមតំបន់មួយចំនួនដូចជាខេត្តសៀមរាបភ្នំពេញនិង ខេត្តព្រះសីហនុ។
ប្រភពបានបន្តទៀតថា៖ ក្នុងឱកាសចូលចតរយៈពេល៥ថ្ងៃនេះដែរ ក្រុមនាវឹក និងថ្នាក់ដឹកនាំរបស់នាវាឥណ្ឌាគ្រោងនឹង ជួបសំដែងការគួរសម្យជាមួយលោកអភិបាលខេត្តព្រះសីហនុជួបសំដែងការគួរសម្យជាមួយលោក ឧត្តមនាវីឯក អ៊ុក សីហាមេបញ្ជាការមូលដ្ឋានសមុទ្ររាមនឹងទស្សនៈកិច្ចមូលដ្ឋានសមុទ្ររាមជួបសំដែងការគួរសម្យជាមួយ លោក នាយឧត្តមនាវី ទៀ វិញ មេបញ្ជការកងទ័ពជើងទឹក ជួបសំដែងការគួរសម្យជាមួយ រដ្ឋលេខាធិកាក្រសួងការពារជាតិ ហើយនឹងមានការប្រគួតបាល់ទះ បាល់ទាត់ មិត្តភាព កម្ពុជា -ឥណ្ឌា-ផ្តល់ថ្នាំជូនប្រជាពលរដ្ឋ និង ព្យាបាលជំងឺនៅក្នុងមូលដ្ឋានសមុទ្ររាម ចុងចញ្ចប់កម្មវិធី ធ្វើលំហាត់រួមគ្នា ក្នុងពេលចេញដំណើរ៕ សមុទ្រខៀវ
http://ift.tt/1LtD4lW