ចាប់ពូលរួចហើយ ក្រុមទាំង១៦ ពានរង្វាន់បាល់ទះជាតិ LEO CUP 2015 ជុំផ្តាច់ព្រ័ត្រ
ការប្រកួតបាល់ទះថ្នាក់ជាតិពានរង្វាន់សម្តេច ហ៊ុន សែន និង ពានរង្វាន់ LEO CUP National Volleyball 2015 បានចាប់ឆ្នោតរួចរាល់ហើយសម្រាប់ជុំផ្តាច់ព្រ័ត្រ បន្ទាប់ពីរកឃើញក្រុមខ្លាំងទាំង ១៦ តាមរយៈការប្រកួតជម្រុះតាំងពីថ្ងៃទី១០ មិនា រហូតដល់ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៥ដោយជម្រុះតាមមណ្ឌលចំនួន៥ ទូទាំងរាជធានី/ខេត្តក្រុង។
ក្រុមទាំង ១៦ រួមមានក្រុមដែលឆ្លងកាត់ការជម្រុះមកពីមណ្ឌលទាំង ៥ ដែលមានចំនួន ១០ក្រុម និងក្រុមដែលជាជើងឯកឆ្នាំចាស់ពីលេខ ១ដល់លេខ ៦ មាន ៦ ក្រុម។ ក្រុមខ្លាំងទាំង ១៦ បានចាប់ពូលរួចជាស្រេចនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៥ ក្នុងសណ្ឋាគារណាហ្គាវើល។
ក្រុមខ្លាំងចំនួន ៦ កាលពីឆ្នាំចាស់មាន ១.សសយក ព្រៃវែង ២.ក្រសួងមហាផ្ទៃ ៣. ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ៤. កងពលតូចលេខ៣១ការពារឆ្នេរ ៥.សាលាខេត្តកំពង់ចាម ៦.កងពលអន្តរាគម៍លេខ៣ខេត្តព្រះវិហារ។ ចំណែកក្រុមខ្លាំងដែលជម្រុះមកពីមណ្ឌលទាំង ៥ គឺមកពី មណ្ឌលរាជធានីភ្នំពេញ, ខេត្តព្រះសីហនុ, ខេត្តកំពង់ចាម, ខេត្តបាត់ដំបង និង ខេត្តសៀមរាប។
ក្រុមទាំងអស់ ( ១៦ ក្រុម) ត្រូវបែកចែកជា ២ កម្រិតគឺកម្រិត A ( Division A )និងកម្រិត B ( Division B ) ។ ជាដំបូងក្រុមថិតក្នុងកម្រិត A មានក្រុមចំនួន ៦ គឺក្រុមជើងឯកឆ្នាំចាស់ពីលេខ ១ ដល់លេខ ៦ តែក្រុមក្នុងកម្រិតនេះរង់ចាំ ២ ក្រុមទៀតគឺលេខ ១ និងលេខ ២ ក្នុងកម្រិត B (Division B) ឡើងមកដើម្បីប្រកួតគ្នាក្នុងវគ្គ ៨ ក្រុមចុងក្រោយប្រកួតរកជើងឯកប្រចាំឆ្នាំ ២០១៥ កម្រិត A ។ សម្រាប់ ១០ ក្រុមដែលបានឡើងមកពី ៥ មណ្ឌលនោះថិតក្នុងកម្រិត B ( Division B ) ទាំងអស់ ហើយនឹងធ្វើការប្រកួតប្រជែងគ្នាក្នុងកម្រិត B ដើម្បីប្រកួតយកជើងឯកក្នុងកម្រិត B ( Division B) ។
តារាងកម្រិត A ( Division A) ៖
ពូល |
១ |
២ |
៣ |
៤ |
A |
ក្រុមស្នងការនគរបាលខេត្តបាត់ដំបង |
ក្រុមកងពលធំអន្តរាគមន៍លេខ ៣ |
ក្រុមលេខ ២ Division B |
ក្រុមលេខ ១ Division B |
B |
ក្រុមក្រសួងមហាផ្ទៃ |
ក្រុមសហភាពសហព័ន្ធយុវជនខេត្តព្រៃវែង |
ក្រុមសាលាខេត្តកំពង់ចាម |
ក្រុមកងពលតូចលេខ ៣១ ការពារកោះឆ្នេរ |
តារាងកម្រិត B ( Division B ) ៖
ពូល |
១ |
២ |
៣ |
៤ |
៥ |
A |
យុវជនការងារខេត្តកំពត |
ក្រុមសហភាព សហព័ន្ធយុវជនខេត្តបាត់ដំបង |
ក្រុមសាលាស្រុកបាធាយ |
ក្រុមបញ្ជាការដ្ឋានអង្គរក្ស A |
ក្រុមបញ្ជាការដ្ឋានកងទ័ពជើងទឹក |
B |
ក្រុមស្នងការនគរបាលខេត្តកំពង់ចាម |
ក្រុមសកលវិទ្យាល័យអង្គរ |
ក្រុមកងពលតូចអន្តរាគមន៍លេខ ៧ |
ក្រុមបញ្ជាការដ្ឋានអង្គរក្ស B |
ក្រុមយុវជនបុរី ១០០ ខ្នង |
សម្រាប់ប្រាក់រង្វាន់កម្រិត A ( Division A)
-រង្វាន់ជយលាភីជើងឯក ទទួលបានប្រាក់ ៤០ លានរៀល
-រង្វាន់ជយលាភីលេខ ២ ទទួលបានប្រាក់ ១២ លានរៀល
-រង្វាន់ជយលាភីលេខ ៣ ទទួលបានប្រាក់ ៨ លានរៀល
-រង្វាន់ជយលាភីលេខ៤ ទទួលបានប្រាក់ ៤ លានរៀល
សម្រាប់ប្រាក់រង្វាន់កម្រិត B ( Division B )
-ជយលាភីជើងឯក ចំនួន ១២ លានរៀល
-ជយលាភីលេខ ២ ចំនួន ៦ លានរៀល
-ជយលាភីលេខ ៣ ចំនួន ៤ លានរៀល
-ជយលាភីលេខ ៤ ចំនួន ២ លានរៀល
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃអង្គារទី ១៤ ដល់ ថ្ងៃអាទិត្យទី១៩ ខែកក្កដា ឆ្នាំ២០១៥ ចាប់ពីម៉ោង ២ រសៀលតទៅនៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។ សម្រាប់វគ្គផ្តាច់ព្រ័ត្រ Division B ថ្ងៃទី១២ ខែកក្កដា និងវគ្គផ្តាច់ព្រ័ត្រ Division A ថ្ងៃទី១៩ ខែកក្កដា នឹងមានផ្សាយផ្ទាល់ដោយទូរទស្សន៍ MYTV៕
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា
http://ift.tt/1dfGEBn