Insurance

728x90

ពលរដ្ឋ​ថា ដរ​ចម្លង​ឆ្លូង​គំ​ពង់​គរ ត្រូវប៉ាន់​ចម្លង​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ចេញពី​តំបន់​ព្រៃ​ឡង់ តែ​ចំពោះ​អ្នកដំណើរ​ធម្មតា​គ្មាន​​ជួយ​រៀបចំ​សណ្តាប់ធ្នាប់​

​ខេត្តក្រចេះ​៖ ប្រជាពលរដ្ឋ ក៍​ដូចជា​សិស្សានុសិស្ស​ដែល​ធ្វើដំណើរ​តាម​ដរ​ចម្លង​កំពង់​គរ​ឆ្ពោះទៅ​ស្រុក​ឆ្លូង បាន​រអ៊ូ​ចំពោះ ដរ​ចម្លង​កំពង់ដរ ឆ្លូង ដែលមាន​ថៅកែរ​ជា​មន្ត្រី​យោធារ ឈ្មោះ មាត់ ហ៊ីម មាន​តួរ​នាទី​ជា​មេ​បញ្ជារ​រង​ស្រុក​ឆ្លូង ថា​តាំងពី​ត្រូវប៉ាន់​ក្នុងការ​ចម្លង​រថយន្ត​ដឹកឈើ​តូចធំ ក្នុង​រយៈពេល​ជិត​មួយឆ្នាំ​កន្លងទៅនេះ ហាក់ដូចជា​មិនសូវ​រវល់​នឹង​ប្រជាពលរដ្ឋ​អ្នកដំណើរ​ធម្មតា​នោះទេ ។​

​កា​លើកឡើង​បែបនេះ ខណៈដែល​អ្នកដំណើរ​ជាច្រើន​នាក់​នាំគ្នា​ឆ្លងតាម​ដរ​ចម្លង​មួយ​នេះ ឆ្ពោះទៅ​ឃុំ​កំពង់​គរ ស្រុក​ព្រែក​ប្រសព្វ កាលពី​ថ្ងៃទី​១៩ ខែមិថុនា​កន្លងទៅនេះ នៅលើ​ដរ​ចម្លង​មួយ​នេះ​គេ​សង្កេតឃើញថា ពុំមាន​អ្នករៀបចំ​ម៉ូតូ ឬ​រថយន្ត​អោយបាន​ត្រឹមត្រូវ​នោះទេ គឺ​បណ្តោយអោយ​អ្នកដំណើរ​បើក​ឡើង​ហើយ​រៀប ចំ​ទុកដាក់​សំភារៈ​ដោយ​ខ្លួនឯង​។ ក្នុង​នោះគេ​សង្កេតឃើញ​ចំពោះ​រថយន្ត​ធន់​ធំៗ​មួយចំនួន​ក៍​គ្មាន​ការដាក់​កំណល់​ទប់​កង រថយន្ត​អោយបាន​ត្រឹមត្រូវ​ដែរ ។​

បុរស​វ័យ​ចំណាស់​ម្នាក់​ដែរ​សុំ​មិនអោយ​ប​ញ្ជេ​ញ​អត្តសញ្ញាណ​បាន​រៀបរាប់ថា ដរ​ចម្លង​មួយ​នេះ​ហាក់ដូច​ជាមាន​សភាព​យឺត​យ៉ាវ​ណាស់ ជួនកាល មាន​អ្នកដំណើរ​ជិះ​ពេញ​ហើយ ក៍​មិន​ចេញដំណើរ​ភា្ល​ម​ដែរ ក្នុង​ដំណើរ​ចុះឡើង​មួយ​រាប់​ម៉ោង​ទើប​ចេញដំណើរ​បន្តទៀត​។ បរុស​ម្នាក់ទៀត ឈ្មោះ មៅ ដែល​រួម​ដំណើរ​ជា មួយ​គ្នា​នោះ​ក៍បាន​បង្ហើប​អោយដឹង​ដែរ​ថា ចំពោះ​តម្លៃរ​ឆ្លង​ទៅមក គេ​មិន​សួ​វ​សាញ​នោះទេ សំខាន់​សេវា​គឺមាន​ភាពយឺតយ៉ាវ​ណាស់ បើសិនជា​អ្នកមាន​ជំងឺ​ត្រូវ​ប្រ​ញ៉ាប់​វី​ញក៍​មិនអាច​ព​ន្លឿ​ន​ដំណើរ​គេ​បានដែរ ។​

ក្នុងនោះ​ចំពោះ​តម្លៃ​វី​ញ ក៍​អាច​លើសពី​សៀវភៅ​បន្ទុក​ច្រើន​ដែរ ដោយ​រថយន្ត ធន់​តូច​តម្លៃ​១​ម៉ឺន​រៀល រថយន្ត​កូ​រេ​២​ភ្នៅ ដឹកទំនិញ​ផ្ទាល់ខ្លួន ឬ​ដឹក​កសិផល ក្នុង​មួយ​ជើង​ទៅមក​តម្លៃ ២២​ម៉ឺន​រៀល​តែបើ​ឆ្លង​យប់​វី​ញ​ត្រូវ​ប៉ះ​ពូវ​បន្ថែម មួយចំនួនទៀត​សម្រាប់​អ្នកបើកប ។ ប្រជាពលរដ្ឋ​និយាយ​តៗ​គ្នា​ថា បើ​ប្រជាពលរដ្ឋ​អ្នកដំណើរ​ធម្មតា ឆ្លង​មាន​ភាពយឺតយ៉ាវ​ខ្លាំងណាស់ តែ​រថយន្ត​ដឹកឈើ​វិញ​យប់​ថ្មើរ​ណា​ក៍ដោយ​អោយ call ហៅ ទៅ​ចម្លង​គេ​លឿន​ណាស់ ។​

​ប្រភពពី​បងប្អូន​អាជីវករ ដែល​លក់ដូរ នៅ​ឃុំ​កំពង់​គរ ក្បែរ​កំពង់ដរ​ចម្លង​បាន​ង្ហើ​ប​អោយដឹងថា នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ គេ​សង្កេតឃើញ រថយន្ត​តូចធំ​គ្រប់​ប្រភេទ មាន​ទាំង​ប្រភេទ​រថយន្ត​ដឹក​គ្រឿងក្រអូប និង​រថយន្ត​បែន​ដឹក​ដី ដឹក​ដំឡូង​ម៉ី​បង្កា​ប់​ឈើ​ប្រណីត ឆ្លងតាម​ដរ​ចម្លង​ខាងលើ​ស្ទើរតែ​រាល់​យប់ មិន​ដែលមាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​នោះឡើយ ពួក​ឈ្មួញ​ឈើ​បាន​ចម្លង​ឈើ​ជា​ហូរហែ​ដោយ​សុខសាន្ត​៕ និរតី

​ ​

KA-01-06-2015-01 KA-11-06-2015-02 KA-5656K KA-3454531


http://ift.tt/1Jiuwhr
ពលរដ្ឋ​ថា ដរ​ចម្លង​ឆ្លូង​គំ​ពង់​គរ ត្រូវប៉ាន់​ចម្លង​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ចេញពី​តំបន់​ព្រៃ​ឡង់ តែ​ចំពោះ​អ្នកដំណើរ​ធម្មតា​គ្មាន​​ជួយ​រៀបចំ​សណ្តាប់ធ្នាប់​ ពលរដ្ឋ​ថា ដរ​ចម្លង​ឆ្លូង​គំ​ពង់​គរ ត្រូវប៉ាន់​ចម្លង​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ចេញពី​តំបន់​ព្រៃ​ឡង់ តែ​ចំពោះ​អ្នកដំណើរ​ធម្មតា​គ្មាន​​ជួយ​រៀបចំ​សណ្តាប់ធ្នាប់​ Reviewed by yim PH on 6:58 PM Rating: 5

Entertainment

ads
Powered by Blogger.