ការរាំ មានប្រយោជន៍ច្រើនលើសការស្មាន
មនុស្សជាច្រើន បានរាំក្នុងគោលបំណងកម្សាន្តសប្បាយ បង្កើនមិត្តភាព ឬដើម្បីកែអផ្សុកតែប៉ុណ្ណោះ។ ប៉ុន្តែធាតុពិត ការរាំមានអត្ថប្រយោជន៍ច្រើនចំពោះរាងកាយ និងផ្លូវចិត្តផងដែរ។
១. កាត់បន្ថយស្រ្តែស
ការរាំជួយកាត់បន្ថយស្រ្តែស និងភាពតានតឹងមួយចំនួន។ តាមការស្រាវជ្រាវជាច្រើនបានបង្ហាញថាការរាំតាមចង្វាក់ភ្លេងដែលអ្នកចូលចិត្តអាចកាត់បន្ថយអារម្មណ៍តប់ប្រមល់ទាំងឡាយបាន។
២. សម្រកទម្ងន់ឲ្យរាងស្អាត
ការរាំជាការហាត់ប្រាណមួយបែបដែលដូចជាការរត់ត្រឹកៗ និងការជិះកង់ដែរ ពោលគឺវាជួយសម្រកទម្ងន់ កម្ចាត់ភាពធាត់។ ក្រៅពីនេះវាជួយធ្វើឲ្យមានរាងស្អាតសមសួនផងដែរ។
៣. បង្កើនចលនារស់រវើក
ការរាំរែកជាប្រចាំជួយបង្កើនភាពរស់រវើក និងមានភាពបត់បែន។ ទន្ទឹមនឹងនេះ ការរាំជារៀងរាល់ថ្ងៃជួយបង្ការកុំឲ្យឈឺសន្លាក់ដៃជើងបាន។
៤. ជួយបេះដូងឲ្យដើរល្អ
រាំគឺអាចជួយឲ្យចៀសផុតពីជំងឺបេះដូងបាន ជាពិសេសសម្រាប់អ្នកដែលចូលចិត្តការរាំ។ វាជួយពង្រឹងប្រព័ន្ធសរសៃឈាមបេះដូង និងប្រព័ន្ធដង្ហើមដើរបានយ៉ាងល្អប្រសើរ។
៥. បង្កើនភាពចងចាំ
យោងតាមការស្រាវជ្រាវរបស់ប្រទេសអង់គ្លេសបានបង្ហាញថាការរាំជួយបង្កើនភាពចងចាំ ហើយថែមទាំងបង្ការពីជំងឺរវើរវាយបានទៀតផង។ទម្លាប់រាំជាប្រចាំជាផ្នែកមួយជួយឲ្យខួរក្បាលចងចាំបានយ៉ាងល្អផងដែរ។
ក្រៅពីចំណុចទាំង៥ខាងលើ ការរាំនៅមានអត្ថប្រយោជន៍ជាច្រើនទៀតដូចជាពង្រឹងសាច់ដុំ ធ្វើឲ្យឆ្អឹងរឹងមាំ និងជំនួយសួតជាដើម៕
ចុចអាន៖ វិធីងាយៗដើម្បីធ្វើឲ្យជើងស្រឡូន ភ្លឺរលោង សស្អាត
ប្រែសម្រួល៖ មាន រតនា
ប្រភព៖ everydayhealth