Sulli ចេញពីក្រុម f(x) មែនទែនហើយ ដើម្បី…
សារព័ត៌មានកូរ៉េជាច្រើនបានចុះផ្សាយនៅព្រឹកនេះថា តារាចម្រៀង Sulli បានចាកចេញពីក្រុម f(x) ជាស្ថាពរហើយ ដើម្បីងាកមកចាប់អាជីពជាតារាសម្ដែងវិញ។
ព័ត៌មាននេះបានលេចឡើង ក្រោយពីមានពាក្យចចាមអារ៉ាមជាច្រើនខែ សង្ស័យថា តារាវ័យ ២១ឆ្នាំរូបនេះ នឹងបញ្ចប់ការងារទាំងអស់ក្នុងក្រុម f(x)។ បញ្ហារកាំរកូសទាំងនេះគឺចាប់ផ្ដើមកើតឡើង ក្រោយពីធ្លាយព័ត៌មានអំពីទំនាក់ទំនងស្នេហារបស់នាងជាមួយតារាចម្រៀង Choiza ដែលធ្វើឲ្យនាងសម្រេចចិត្តផ្អាកសកម្មភាពសិល្បៈមួយរយៈធំ។
Sulli នៅតែសិល្បកររបស់ផលិតកម្ម SM Entertainment ដដែលដោយសារកិច្ចសន្យារបស់នាងមិនទាន់ដល់ថ្ងៃបញ្ចប់នៅឡើយ។
អំឡុងពេលនេះដែរ ក្រុម f(x) ដែលចាប់ផ្ដើមចេញបទចម្រៀងដំបូងកាលពីឆ្នាំ២០០៩ កំពុងមមាញឹកក្នុងការត្រៀមចេញអាល់ប៊ុមថ្មី ដោយមានសមាជិក ៤រូប រួមមាន Krystal, Victoria, Luna, និងAmber។ ប្រភពព័ត៌មានឲ្យដឹងថា ពួកគេអាចនឹងត្រលប់មកកាន់ឆាកតន្ត្រីវិញក្នុងអំឡុងខែកញ្ញា ក្រោយការវិលត្រលប់របស់ក្រុម Girls’ Generation ក្នុងខែកក្កដា ៕
សមាជិកនៅសល់ទាំង ៤រូបរបស់ក្រុម f(x)
ចុចអាន៖ម៉ូដខោអាវ Brand របស់ក្រុមចម្រៀង 2NE1 សុទ្ធតែកាលីបៗ
ចុចអាន៖ទឹកចិត្តសប្បុរសរបស់តារាកូរ៉េ ចំពោះប្រជាជនកម្ពុជា
ប្រែសម្រួល៖ វ៉ាន់ថន
ប្រភព៖ koreaboo