រវាង Gmail និង Yahoo mail មួយណាជម្រើសនិងល្អប្រើជាង?
Gmail និង Yahoo mail បានប្រកួតប្រជែងដណ្ដើមប្រជាប្រិយភាពគ្នាទៅវិញទៅមកសម្រាប់សេវាកម្មផ្ញើសារអឡេចិត្រូនិក។ ប្រព័ន្ធសារអេឡិចត្រូនិកដ៏ពេញនិយមទាំងពីរនេះមានលក្ខណៈពិសេស ដែលធ្វើឲ្យអ្នកប្រើប្រាស់មួយចំនួនមានការស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត។
សុខ ទូច ជានិស្សិតមួយរូបបានបង្កើត Email ផ្ទាល់ខ្លួនមួយដោយបានជ្រើសរើសយក Gmail ជាជម្រើសប្រើប្រាស់។
មូលហេតុដែលធ្វើឱ្យនិស្សិតរូបនេះចាប់អារម្មណ៍ដោយសារGmail ងាយស្រួលប្រើជាង Yahoo mail ព្រោះថានៅក្នុង Gmail អាចរក្សាទុកសារបានច្រើនជាង Yahoo mail។
យ៉ាងណាមិញ បុគ្គលិកផ្នែកគណនេយ្យនៅក្រុមហ៊ុនឯកជនមួយនៅរាជធានីភ្នំពេញ កញ្ញា ធីតា លើកឡើងថា កញ្ញាក៏ធ្លាប់ប្រើ Gmail ដែរប៉ុន្តែបច្ចុប្បន្នកញ្ញាផ្លាស់មកប្រើ Yahoo mail វិញព្រោះកញ្ញាគិតថាចំពោះការ Chat របស់ Yahoo mailមានលក្ខណៈងាយស្រួលជាង Gmail ពិសេសនោះវាអាច Chat ជាក្រុមបានទៀតផង។
ផ្ទុយពីកញ្ញា ធីតា មួយហៀងនិស្សិតជំនាញ IT ឆ្នាំទី ៤ បានមើលឃើញអ្នកធ្វើការភាគច្រើននិយមប្រើ Gmail ពីព្រោះវាអាចជួយបង្កើនប្រសិទ្ធភាពការងារជាពិសេសសមត្ថភាពអាចផ្ទុកទិន្នន័យបានធំប្រសើរជាង។
បើទោះជាកញ្ញាមួយហៀងលើកឡើងគួបផ្សំជាមួយហេតុផលបែបនេះពិតមែន ប៉ុន្តែលោកបូរីនិស្សិត IT ត្រៀមប្រឡងចេញបានបដិសេធថា ចំពោះការបង្កើត Gmail មានការលំបាក និងមានភាពសាំញ៉ាំខ្លាំងណាស់។
រវាងការប្រើប្រាស់ Mail ទាំងពីរនេះឃើញថាមានការយល់ឃើញខុសៗគ្នាដោយអ្នកខ្លះឈរខាង Yahoo mail និងអ្នកខ្លះទៀតឈរខាង Gmail។
លោកហ៊ាន សំបឿនសាស្ត្រាចារ្យបង្រៀនជំនាញព័ត៌មានវិទ្យានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC)មានប្រសាសន៍ថា បើតាមឯកសារ Yahoo mail បង្កើតមុន Gmail ប៉ុន្តែបើពិនិត្យលើសមត្ថភាពGmail របស់Google នេះវិញល្អជាង Yahoo ច្រើនណាស់។
ទាក់ទិននឹងលក្ខណៈសម្បត្តិរបស់ Gmail លោកបន្តថា Gmail មានGoogle docs ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចចែករំលែក ឬចូលទៅកែឯកសារនោះបានគួបផ្សំជាមួយបច្ចេកវិទ្យាលឿន។ ម្យ៉ាងទៀត បើនិយាយក្នុងក្របខណ្ណប្រទេសកម្ពុជាវិញ រហូតមកដល់ពេលនេះអ្នកប្រើប្រាស់ Gmail ក៏មានច្រើនជាងដែរដោយសារវាអាចមានទំហំផ្ទុកសារបានធំជាងនិងប្រើប្រាស់មានប្រសិទ្ធភាពខ្ពស់ជាង។
http://ift.tt/1FChUK7