Insurance

728x90

សព​ទារិកា​កូនភ្លោះ​២​នាក់​ទើបនឹង​កើត​ត្រូវគេ​យកទៅ​បោះចោល​នៅ​គំនរ​សំរាម​

​ខេត្ត​ព្រះសីហនុ ៖ សព​ទារិកា​២​នាក់ ដែល​គេ​សង្ស័យថា​ជា​កូនភ្លោះ​ទើបនឹង​កើត ត្រូវបាន​គេ​យកមក​បោះចោល​ក្នុង​ធុងសំរាម​ទុក​ឲ្យ​ស្រមោច​ស៊ី និង​រុយ​រោម​យ៉ាង​អាណោចអាធ័ម​បំផុត​បង្ក​អោយ​មនុស្សម្នា​ស្ទើរ​មួយ​ភូមិ មានការ​ភ្ញាក់ផ្អើល ខណៈពេល​ពួកគេ​ប្រទះឃើញ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៥​នេះ ស្ថិតនៅ​ក្នុងភូមិ​លេខ​១ សង្កាត់​លេខ​១ ក្រុង​/​ខេត្ត​ព្រះសីហនុ​(​តំបន់​ផ្ទះជួល​ខាងមុខ​រោងចក្រ​ដេរ​ស្បែកជើង​( ញ៉ូ​រ​ស្តារ​)​។​

​ជុំវិញ​ហេតុការណ៍​ប្រទះឃើញ​សព​ទារិកា​ខាងលើនេះ​ត្រូវបាន លោក អនុសេនីយ៍ទោ​ប្រាក់ ពុទ្ធា នាយប៉ុស្តិ៍​រដ្ឋា​បាល​នគរបាល​សង្កាត់​លេខ​០១ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹងថា​៖ នៅ​ព្រឹក​កើតហេតុ​នោះ ខណៈពេល​ប្រជាពលរដ្ឋ​យក​សំរាម​មួយ​ស្បោង​ទៅ​បោះចោល ក៏​ស្រាប់តែ​ប្រទះឃើញ​សព​ទារិកា​ទាំង​២​នោះ​ប្រឡាក់​សុទ្ធតែ​ឈាម រុំ​កំណាត់​កញ្ចាស់​មួយ​ផ្ទាំង បោះចោល​ក្នុង​ធុងសំរាម ដោយ​ខ្លួនប្រាណ​ទារិកា ត្រូវ​ស្រមោច​ស៊ី និង​រុយ​រោម​គួរ​ឲ្យ​អាសូរ​បំផុត​។ 

លោក​បន្តថា ហើយ​ភ្លាមៗ​នោះ រូបគាត់​ក៏បាន​ស្រែ​ហៅ​ឲ្យ​គេឯង​មកជួយ​មើល ព្រមទាំង​ទូរស័ព្ទ​ជម្រាប​មក​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សង្កា​ត់ លេខ​១ របស់លោក ដើម្បី​ឲ្យ​ទៅធ្វើ​ការពិនិត្យ​។​ជុំវិញ​បញ្ហា​នេះ គេ​មិនដឹងថា​អត្តសញ្ញាណ​ម្ដាយ​ទារិកា​ទាំងពីរ​នេះ ជា​អ្នកណា​នៅឡើយ​ទេ​ហើយក៏​មិនដឹងថា​ទារិកា​ទាំងពីរ​នេះ​ត្រូវ​ម្ដាយ​របស់ ខ្លួន​យក​បោះចោល​ទាំង​រស់ ឬ​ស្លាប់​ហើយ​បាន​យកមក​បោះចោល​នោះដែរ​។

​លោក​បន្តទៀតថា​៖ តែ​ទោះបីជា​យ៉ាងណាក៏ដោយ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​ដ៏​សែន​ស្រណោះ​នេះ ដោយ​ម្នាក់ៗ​បាន​និយាយថា ម្ដាយ​ទារិកា​ទាំងពីរ​នេះ​មិនដឹង​ជា​មនុស្ស​ចរិត​បែបណា​ទេ ដែល​បាន​យក​កូន​ដែល​កើតចេញពី​ផ្ទៃ​របស់ខ្លួន​ទៅ​ចោល​នៅក្នុង​ធុងសំរាម ដូច​ខ្មោច​ឆ្កែ ខ្មោច​ឆ្មា ទុក​ឲ្យ​រុយ​រោម​បែបនេះ វា​ជា​អំពើ​អមនុស្សធម៌​បំផុត​។​

បើតាម​ប្រភព​មួយ​បាន​បង្ហើប​ថា​៖ ម្ដាយ​ទារិកា​ទាំងពីរ​ជា​ស្ត្រី​បម្រើការ​ក្នុង​រោងចក្រ​(​ដេរ​ស្បែក ជើង​ញ៉ូ ស្តារ​) ដោយ​ស្ត្រី​រូប​នោះបាន​ស្រឡាញ់​លួចលាក់​ជាមួយ​បុរស​ម្នាក់​អស់​រយៈពេល​ជាច្រើន ខែ​មកហើយ រហូតដល់​មាន​ផ្ទៃពោះ​មាន​(​កូនភ្លោះ​)​ទាំង​២​ខាងលើនេះ​។ ពាក់ព័ន្ធ​នឹង​សព​ទារិកា​ខាងលើនេះ​។ ទារិកា​ទាំងពីរ​នេះ​មាន​អាយុ​ពពោះ​ប្រាំពីរ​ខែ ប៉ុន្តែ​ត្រូវ​ម្ដាយ​របស់​វា​ចាក់​ថ្នាំ​ទម្លាក់​សម្លាប់ចោល ខណៈពេលដែល​បុរស​ជា​អ្នក​ផ្ដល់កំណើត​ឲ្យ​ទារិកា​ទាំងពីរ​នេះ​ធ្វើ ការ បដិសេធន៍​ព្យាយាម​មិន​ទទួលខុសត្រូវ ជាហេតុ​ធ្វើ​ឲ្យ​ស្ត្រី​ជា​ម្តាយ​ដែលមាន​ចរិត​ឆេវឆាវ​ពោរ ពេញ​ទៅ​កំហឹង​ផង​នោះ និង​ចង់​ចាញ់​ចង់​ឈ្នះ ក៏​សម្រេច​ចាក់​ថ្នាំ​រំលូត​សម្លាប់​កូន​បែប នេះ​តែម្ដងទៅ​។

តែ​ទោះបីជា​យ៉ាងណា អ្វីដែល​បានបញ្ជាក់​ខាងលើនេះ​វា​គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម​តែ ប៉ុណ្ណោះ មិនអាច​យក​ជា​ផ្លូវការ​នោះទេ​។ បច្ចុប្បន្ន​សព​ទារិកា​ត្រូវបាន​អ្នកស្រុក​អ្នកភូមិ​នាំគ្នា​វេច​ខ្ចប់​ដើម្បី​កប់​ឲ្យ បាន​ត្រឹមត្រូវ​រួចរាល់​ហើយ​។ ចំណែកឯ​សមត្ថកិច្ច​ប៉ូលិស​កំពុងធ្វើការ​ស្រាវជ្រាវ​រឿងនេះ​ជា​បន្តទៀត ដើម្បី​ស្វែងរក​ការពិត និង​មាន​វិធានការ​តាមផ្លូវ​ច្បាប់​៕​សមុទ្រ​ខៀវ​ ​

KA-22-07-2015-17 KA-22-07-2015-18 KA-22-07-2015-19 KA-22-07-2015-20

 


http://ift.tt/1CUZQjX
សព​ទារិកា​កូនភ្លោះ​២​នាក់​ទើបនឹង​កើត​ត្រូវគេ​យកទៅ​បោះចោល​នៅ​គំនរ​សំរាម​ សព​ទារិកា​កូនភ្លោះ​២​នាក់​ទើបនឹង​កើត​ត្រូវគេ​យកទៅ​បោះចោល​នៅ​គំនរ​សំរាម​ Reviewed by yim PH on 8:54 PM Rating: 5
Powered by Blogger.