ក្រោយពេលផឹកស៊ីស្រវឹង ផ្ទុះជម្លោះដាល់គ្នាមិនអស់ចិត្ត រត់ទៅយកកាំបិតរៀងខ្លួនមកកាប់គ្នាបណ្តាលឲ្យម្នាក់របួសស្មងជើង និងដាច់ម្រាមដៃ ហើយជនបង្កត្រូវសមត្ថកិច្ចចាប់ខ្លួនញាត់គុក
ខេត្តកំពង់ឆ្នាំង៖ បន្ទាប់ពីផឹកស៊ីវង់ជាមួយគ្នាស្រវឹងស្រឿងរៀងៗខ្លួនបានឈានដល់ផ្ទុះជម្លោះដាល់គ្នា និងប្រើកាំបិតកាប់ប្រយុទ្ធគ្នា បានបណ្តាលឲ្យបុរសម្នាក់ជាគូជម្លោះរងរបួសធ្ងន់ ដាច់ម្រាមដៃមួយ និងរបួសស្មងជើងឆ្វេង នៅក្នុង ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៩និង៣០នាទីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥ នៅក្នុងភូមិត្រពាំងពោធិ ឃុំពង្រ ស្រុកលាប្អៀរ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលស្រុករលាប្អៀរបានអោយដឹងថា៖ មុនពេលកើតហេតុ ជនរងគ្រោះ ឈ្មោះ ពុធ នុន អាយុ២១ឆ្នាំ បានផឹកស្រាជាមួយជនបង្កឈ្មោះ អែម គីម អាយុ៤៤ឆ្នាំ មានទីលំនៅភូមិត្រ ពាំងពោធិជាមួយគ្នាលុះពេលស្រវឹង ឈ្មោះអែម គីម បានអោយឈ្មោះ ទិត្យ ដែលផឹកបានជាមួយជិះម៉ូតូឌុបឈ្មោះ ពុធ នុន ទៅផ្ទះ។ ពេលឈ្មោះ ទិត្យ ដឹកឈ្មោះ ពុធនុន ដល់ពាក់កណ្តាលផ្លូវ ក៏កើតរឿងឈ្លោះនិងវ៉ៃគ្នា ភ្លាមនោះឈ្មោះ ទិត្យបានទូរស័ព្ទហៅឈ្មោះ អែម គីម អោយទៅជួយ ហើយក៏បានវ៉ៃប្រតប់គ្នាមួយប្រាវបន្ទាប់មកក៏រត់ទៅផ្ទះយកកាំបិតផ្គាក់រៀងៗខ្លួនមកកាប់គ្នាម្តងទៀត តែឈ្មោះ ពុធនុន ចាញ់ដៃត្រូវឈ្មោះ អែម គីម កាប់ដាច់ម្រាមចង្អុលដៃឆ្វេង១ និងកាប់របួសស្មងជើងខាងឆ្វេងម្ខាង។
ជនរងគ្រោះឈ្មោះ ពុធ នុន ត្រូវបានក្រុមគ្រួសារដឹកចូលមន្ទីរពេទ្យខេត្ត ចំណែកជនបង្កឈ្មោះអែម គីម ត្រូវបានសមត្ថកិច្ចនគរបាលស្រុករលាប្អៀរ ធ្វើការចាប់ឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបញ្ជូនខ្លួនទៅតុលាការខេត្តតាមចាត់ការតាមផ្លូវច្បាប់(ដាក់គុក)៕ រិទ្ធិ ជ័យ
http://ift.tt/1IFGDSN