Insurance

728x90

សមត្ថកិច្ច​បញ្ជូន​ខ្លួន ជនសង្ស័យ​៥​នាក់ ទៅ​តុលាការ ជាប់ចោទ​ពីបទ ឆបោក​ប្រជាពលរដ្ឋ ក្នុង​រឿង​ដីធ្លី ក្នុងស្រុក​ស្នួល​

​ខេត្តក្រចេះ​៖ ជនសង្ស័យ​ចំនួន​៥​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្ម​ប្រ​ទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​រដ្ឋា​ននរ​គ​បាល​ខេត្តក្រចេះ​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែសីហា​នេះ ដោយ​ជាប់ចោទ​ពីបទ​ឆបោក​ប្រជាពលរដ្ឋ​ក្នុង​រឿង​ដីធ្លី​នៅ​ស្រុក​ស្នួល ។

ជនសង្ស័យ ចំនួន​៥​នាក់ ត្រូវបាន​កម្លាំង​អធិការ​ដ្នា​ន នរគ​បាល​ស្រុក​ស្នួល​ឃាត់ខ្លួន​ពីបទ​ករណី​ឆបោក និង​ករណី​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់ ក្នុង​បំពេញ​មុខងារសាធារណៈ​នៅ​ចំណុច​គីឡូម៉ែត្រ​១១៥ ភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូរ និង​ចំណុច​ត្រពាំង​ស្រែ​ឃុំ​២​ធ្នូរ ស្រុក​ស្នួល ខេត្តក្រចេះ កាលពី​ទី​១០ ខែសីហា ឆ្នាំ​២០១៥​។​

សមត្ថកិច្ច​បញ្ជាក់​ថាជ​ន​សង្ស័យ​បានធ្វើ​សកម្មភាព កៀងគរ​និង​ឆបោក​ដោយ​ប្រមូល​លុយ​ពី​ប្រជា​ពល រដ្ឋ​ប្រមាណ​ជា​៤០០​នាក់ ក្នុង​ម្នាក់​ចំនួន​២​ម៉ឺន​រៀល ទៅ​៥​ម៉ឺន​រៀល ដោយ​សន្យា​រត់ការ​សុំ​ប័ណ្ណ​កាន់កាប់ ដីធ្លី​ពី​ប្រមុខ​រដ្ឋាភិបាល​បែងចែក​ដី​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ។​

​ជនសង្ស័យ​ទាំង​៥​នាក់ មាន​ទី​១​ឈ្មោះ​ជឹម​សំណាង ហៅ​(​គង់​សុជាតិ​) ជា​មេខ្លោង ភេទ​ប្រុស អាយុ​៥៣ ឆ្នាំ ជនជាតិខ្មែរ​រស់នៅ​ភូមិ​តេ​ជោ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន ខេត្តព្រះវិហារ មុខរបរ​មិន​ពិតប្រាកដ​,​ទី​២ ឈ្មោះ ស៊ីវ សុថន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ​រស់នៅ​ភូមិ​អន្លង់​ក្រមួន ឃុំ​ស្រែ​ឫស្សី ស្រុក​ថា​ឡា​បរិ​វាត់ ខេត្តស្ទឹងត្រែង មុខរបរ​ជា​អ្នក​សារពត៌មាន មរតក​តេ​ជោ​, ទី​៣​ឈ្មោះ សៃ យ៉ង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជនជាតិ​ស្ទៀង រស់នៅ​ភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ​, ទី​៤​ឈ្មោះ គី ហេម ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ស្ទៀង រស់នៅ​ភូមិ​ត្រពាំង​ស្រែ​ឃុំ​២​ធ្នូ ស្រុក​ស្នួល​, ទី​៥​ឈ្មោះ ខាត់ ឡិ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ស្ទៀង​រស់នៅ​ភូមិ​ត្រពាំង​ស្រែ​។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​កាលពី​ព្រឹក​ម៉ិ​ញ​នេះ​ដើម្បី​ចាត់ការ​បន្តទៅ​តាម​និតិ​វិធី​ច្បាប់​៕ រដ្ឋា ​

KA-12-08-2015-08 KA-12-08-2015-09 KA-12-08-2015-10 KA-12-08-2015-11 KA-12-08-2015-12 KA-12-08-2015-13


http://ift.tt/1PkyJ3L
សមត្ថកិច្ច​បញ្ជូន​ខ្លួន ជនសង្ស័យ​៥​នាក់ ទៅ​តុលាការ ជាប់ចោទ​ពីបទ ឆបោក​ប្រជាពលរដ្ឋ ក្នុង​រឿង​ដីធ្លី ក្នុងស្រុក​ស្នួល​ សមត្ថកិច្ច​បញ្ជូន​ខ្លួន ជនសង្ស័យ​៥​នាក់ ទៅ​តុលាការ ជាប់ចោទ​ពីបទ ឆបោក​ប្រជាពលរដ្ឋ ក្នុង​រឿង​ដីធ្លី ក្នុងស្រុក​ស្នួល​ Reviewed by yim PH on 7:05 PM Rating: 5

Entertainment

ads
Powered by Blogger.