នគរបាលចុះប្រតិបត្តិការពេលយប់ចាប់បានម៉ូតូកែឆ្នៃចម្លែក១គ្រឿងយកមកផាកពិន័យអោយបំពាក់គ្រឿងម៉ូតូធម្មតាវិញ
ខេត្តកំពង់ឆ្នាំង៖ ម៉ូតូកែឆ្នៃចម្លែក១គ្រឿងមានសាក់ស៊ីជាង១ម៉ែត្រ និងមានបំពាក់បំ ពុងស៊ីមាំងប្រែន និងភ្លើងឡាស៊ែរ ខុសបច្ចេកទេស ត្រូវបាននគរបាលក្រុង និងខេត្ត សហការគ្នាចុះប្រតិបត្តិការពេលយប់ស្ទាក់ចាប់បាន នៅម៉ោង២៤យប់ថ្ងៃទី១២ ខែសី ហា ឆ្នាំ២០១៥ នៅចំណុចភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ហើយបាន ដកហូតពីម្ចាស់ដែលចេញមកពីស៊ីផឹកក្នុងក្លឹបឌីស្កូ យកមករក្សាទុកក្នុងអធិការដ្ឋាននគរ បាលក្រុងកំពង់ឆ្នាំង ដើម្បីធ្វើការផាកពិន័យ និងអប់រំ។
លោក ហង្ស ប៊ុនហាក់ អធិការរងនគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖ នៅយប់ថ្ងៃ ទី១២ ខែសីហា ឆ្នាំ២០១៥ សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង និងនគរបាលខេត្តបាន ចេញប្រតិបត្តិការជាធម្មតាដូចរៀងរាល់យប់ តាមគោលដៅកំណត់។ នៅក្នុងចំណុច និង ពេលម៉ោងខាងលើ សមត្ថកិច្ចបានចាប់ឃាត់ទុកម៉ូតូ២គ្រឿង ដែលអ្នកបើកបរ ជាម្ចាស់ រស់នៅក្នុងស្រុកបរិបូរណ៌បានបំពាក់គ្រឿងម៉ូតូខុសបច្ចេកទេស។ម៉ូតូទី១ម៉ាកហុងដាឌ្រីមសេរី០៨ ពាក់ស្លាកលេខ ខេមរៈភូមិន្ទ ១. ៤៥៤៦ បំពាក់ស៊ីប្លេខ្យល់ឮខ្លាំង និងភ្លើងឡា ស៊ែរខុសបច្ចេកទេស ម៉ូតូទី២ ម៉ាកហុងដាឌ្រីម អត់ស្លាកលេខ បំពាក់ស៊ីមាំងប្រែន ភ្លើង ឡាស៊ែរ អត់ស្លាកលេខ និងតសាក់ស៊ីជាងមួយម៉ែត្រ យ៉ាងចម្លែកខុសបច្ចេកទេស។
ម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចហកហូតពីម្ចាស់គេដែលចេញមកពីស៊ីផឹកក្នុងក្លឹបឌីស្កូ ថ្មី ក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង យកមករក្សាទុកក្នុងអធិការដ្ឋាននគរបាលក្រុង កំពង់ឆ្នាំង។
លោក ហង្ស ប៊ុនហាក់ បានអោយដឹងទៀតថា៖ តាមច្បាប់សមត្ថកិច្ច និងធ្វើការផាកពិន័យ ម្ចាស់ម៉ូតូទាំង២នេះ ដោយតម្រូវអោយម្ចាស់ដោះគ្រឿងបំពាក់ខុសច្បាប់ទាំងអស់រក្សាទុក ក្នុងអធិការដ្ឋាន និងត្រូវទិញ ឬយកគ្រឿងបំពាក់ធម្មតារបស់ម៉ូតូមកបំពាក់អោយបានត្រឹម ត្រូវឡើងវិញ ទើបសមត្ថកិច្ចអនុញ្ញាតអោយយកម៉ូតូទាំង ២គ្រឿងនេះទៅកាន់លំនៅដ្ឋាន ពួកគេវិញ។
សមត្ថកិច្ចសូមអំពាវនាវដល់អ្នកប្រើប្រាស់យានយន្តទាំងអស់ សូមកុំបំពាក់គ្រឿងអ្វីផ្សេង ៗខុសបច្ចេកទេស ទៅលើម៉ូតូ ឬយានយន្ត ព្រោះច្បាប់មិនអនុញ្ញាតអោយធ្វើបែបនេះ ឡើយ ដែលអាចប៉ះពាល់ដល់អ្នកធ្វើចរាចរណ៍តាមដងផ្លូវជាមួយគ្នា បើមិនដូច្នោះទេ ពិតជាត្រូវប្រឈមនិងការចាប់ពិន័យ ដូចករណីខាងលើនេះមិនលើកលែងឡើយ៕ រិទ្ធិ ជ័យ
http://ift.tt/1NscIPi