សាច់ប្រើស១៤៩គីឡូក្រាម រថយន្ត១គ្រឿង និងមនុស្ស៣នាក់ ត្រូវចាប់ខ្លួនពីបទជួញដូរសត្វព្រៃ
ខេត្តមណ្ឌលគិរី៖ សាច់សត្វព្រៃជាង100គីឡូ ដឹកតាមរថយន្តកាម៉ារីស្វិត ព្រមទាំងមនុស្សចំនួន៣នាក់ត្រូវបាន មន្ត្រីជំនាញតំបន់រក្សជីវៈចំរុះសីមាបង្ក្រាប់បាន កាលពីវេលាម៉ោង ៨ និង៣៥នាទី ថ្ងៃទី12 ខែសីហា ឆ្នាំ2015នេះ តាមបណ្ដោយផ្លូវជាតិលេខ76 ត្រង់ចំណុច មុខស្នាក់ការអភិរក្សជីវៈចំរុះសីមា មណ្ឌលគិរី-ក្រចេះ ដែលមាលទីតាំង នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
លោក មាគ វុឌ្ឍី ប្រធានគំរោងព្រៃការពារ និងតំបន់អភិរក្សជីវៈចំរុះសីមា បានឲ្យដឹងថា៖ នៅវេលាម៉ោងពេលខាងលើ ដោយមានការសង្ស័យ ជំនាញរបស់លោកបានធ្វើការឆែកឆេររកឃើញសាច់សត្វព្រៃយ៉ាងច្រើនសន្ធឹកសន្ធាប់ជំនាញពិនិត្យឃើញថាជាប្រភេទសត្វប្រើសចំនួន149kg ក្នុងនោះក្បាលមួយជើងចំនួនចំនួន៨ អាចមានចំនួនពីរក្បាល ហើយមនុស្សចំនួន03នាក់ត្រូវបានឃាត់ខ្លួន។ លោកបានបញ្ជាក់ទៀតថា រថយន្តល្មើសខាងលើត្រូវបានជំនាញអះអាងថា ធ្វើការដឹកជញ្ជូនតាមដងផ្លូវ ជាតិ76 ចរាចរណ៍មកពីខេត្តមណ្ឌលគិរី មកដល់ចំណុចខាងលើជំនាញបានធ្វើការបង្ក្រាបតែម្តង។
សូមជំរាបថា បទល្មើសនៃការកើតមានការបបាញ់សត្វព្រៃនៅតំបន់ខេត្តមណ្ឌលគិរី នាពេលបច្ចុប្បន្ននេះកុំពុងក្លាយជាចំណុចក្តៅមួយគួរឲ្យព្រួយបារម្ភ ដែលករណីនេះទាមទារឲ្យអាជ្ញាធ័ខេត្ត ជួយជុំរុញបន្ថែមលើការជួយទប់ស្កាត់ និងបង្ក្រាបករណីកើតមានការបបាញ់សត្វព្រៃអនាធិបតេយ្យ ឲ្យបានតឹងរឹងផង ដើម្បីរក្សាបានពូជសត្វព្រៃដែលជិតផុតពូជទាំងនេះ៕ ឦសាន២
http://ift.tt/1J0Xn3V