លោកសង្ឃជាគ្រូបង្រៀនព្រះសង្ឃនៅវត្តធម្មវ័ន វាយកូននេនជាសិស្សរបួសពេញខ្លួនព្រោះតែនេន នោះជាចោរលួចលុយវត្ត
ខេត្តកំពង់ឆ្នាំង៖ ព្រះសង្ឃជាកូននេនព្រះជន្ម១១វស្សាមួយអង្គបានរងរបួសពេញខ្នង ដោយសារលោកសង្ឃ ជាគ្រូបង្រៀនក្នុងវត្តមួយអង្គ បានយកខ្សែភ្លើងវាយប្រដៅលោកក្នុងពេលប្រជុំសង្ឃក្នុងវត្ត និងមុខម្តាយ របស់ លោក នេន ដោយដឹងថា លោកនេនអង្គនោះបានលួចលុយក្នុងវត្ត មានភ័ស្តុតាងគ្រប់គ្រាន់ មិនព្រមសារភាព។ ករណីនេះបានកើតឡើងនៅលម៉ោង៣ល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ នៅក្នុងវត្តធម្មវ័ន ស្ថិតនៅក្នុងភូមិត្រ ពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។ប៉ុន្តែនៅល្ងាចថ្ងៃទី១៤ ខែសីហានេះ ក្រុមការងារថ្នាក់ខេត្តបានចុះ ស្រាវ ជ្រាវរឿងនេះ ចំណែកអង្គប្រជុំមន្ត្រីសង្ឃ និងព្រះវិន័យធរគណខេត្ត បានសម្រេចផ្សឹកសាមណេរ វាន់ វរៈតាមព្រះវិន័យព្រះពុទ្ធសាសនា។
លោក វាន់ នុត អាយុ៤៥ឆ្នាំ និងលោកស្រី សួស ថា អាយុ៤៣ឆ្នាំ រស់នៅភូមិត្រពាំងអំពិល ឃុំប្រស្នឹប ស្រុករលាប្អៀរ ជាពោម (ឪពុកម្តាយ) កូននេនរងគ្រោះបាននិយាយអោយដឹងនៅក្នុងមន្ទីរពេទ្យខេត្ត នៅព្រឹក ថ្ងៃទី១៤ ខែសីហា នេះថា៖លោកនេនជាកូនរបស់គាត់ ព្រះនាម វាន់ វរៈ ព្រះជន្ម១១វស្សា បានមកបួសរៀន ក្នុងវត្តធម្មវ័នរយះពេល២ព្រះវស្សាហើយ។ រឿងហេតុខាងលើនេះលោកមិបានដឹងច្បាស់ថាកើតឡើង ដោយ សារអ្វីនោះទេ ប៉ុន្តែគ្រាន់តែដឹងថា កូនរបស់លោក រងបួសពេញខ្លួន ដោយសារព្រះសង្ឃព្រះនាម ឌិត ប៉ែន ជាគ្រូបង្ហាត់បង្រៀនអក្សរក្នុងវត្តធម្មវ័ន ជាអ្នកវាយដំមកលើព្រះកាយរបស់កូនលោក ដែលបង្កអោយមានរបួសបែកឈាមពេញខ្លួនគឺជារឿងធ្វើទារុណកម្ម។
លោក វាន់ នុត បានបញ្ជាក់អោយដឹងថា៖រឿងនេះពួកលោកជាឪពុកម្តាយ កើតទុកមិសុខចិត្តឡើយ ពួកលោកនឹងប្តឹងទៅមន្ទីរធម្មការនិងសាសនាខេត្ត សុំអោយផ្សឹកលោកបណ្ឌិតោ ឌិត ប៉ែន និងប្តឹងទៅលោក នគរបាលខេត្តនៅល្ងាចថ្ងៃទី១៤ ខែសីហានេះ ទាមទារជម្ងឺចិត្ត១០លានរៀល។ដោយឡែកកូននេន រងគ្រោះ បាន មានសង្ឃដីកាអោយអ្នកយកព័ត៌មានយើងដឹងនៅក្នុងមន្ទីរពេទ្យខេត្តថា៖ មុនពេលកើហេតុលោក បាន យកសៀវ ភៅរបស់លោកគ្រូ បំណងយកមកសរសេរអក្សរ តែមិនទាន់បានសរសេរផង ក៏ត្រូវលោកចាប់លោក យកមកវាយវាត់តែម្តង គឺយកខ្សែភ្លើងប៉ុនម្រាមដៃបត់ជា២កំណាត់ វាយវាត់ធ្វើអោយព្រះអង្គឈឺចុកចាប់ ខ្លាំងណាស់គឺវាយនៅចំពោះមុខព្រះសង្ឃជាង២០អង្គនៅក្នុងវត្ត ប៉ុន្តែគ្មាន ព្រះសង្ឃអង្គណាហ៊ានចូលជួយ លោកឡើយ។
ទាក់ទងក្នុងរឿងនេះ នៅល្ងាចថ្ងៃទី១៤ ខែសីហា ក្រុមការងារចំរុះថ្នាក់ដឹកនាំដោយ លោកស្រី ប៉ាល់ យឿន អភិបាលរងខេត្ត បានចុះទៅស្រាវជ្រាវរឿងនេះជាមួយមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ក្នុងខេត្តនៅក្នុងវត្តធម្មវ័ន ដែលជាកន្លែងកើតហេតុ។
ព្រះគ្រូចៅអធិការវត្តធម្មវ័ន ព្រះនាម យឹម ទូច បានមានសង្ឃដិកាថា៖កន្លងមកក្នុងវត្ត និងក្នុងកុដិ លោក ត្រូវបានចោរលួចគាស់ទ្វារចូលលួចលុយជាច្រើនលើក និងបាត់លុយជាច្រើនលានរៀល។ ក្រោយមក ទើប ដឹងថាសាមណេរ វាន់ វរះ ជាអ្នកលួចលុយក្នុងកុដិ មានភស្ត័តាងនិងសាក្សីគ្រប់គ្រាន់ ដោយបានរក ឃើញ លុយលាក់នៅក្នុងព្រៃក្បែរវត្តចំនួន១៤០ម៉ឺនរៀល និងដកបានពិលឆក់មួយពីសាមណេរ វាន់ វរៈ តែពេលសួរ លោកៗមិនសារភាពឡើយ។
នៅល្ងាចថ្ងៃទី១៣ ខែសីហា លោកគ្រូចៅ អធិការវត្តបានប្រគល់តួនាទីនេះ អោយលោកគ្រូបណ្ឌិតោ ឌិត ប៉ែន ជាអ្នកប្រជុំសង្ឃក្នុងវត្តទាំង២៤អអ្គ ដេញដោយសួរនាំរឿងនេះ ជាមួយសាមណេរ វាន់ វរះ។នៅពេលលោ កគ្រូ ឌិត ប៉ែន សួរនាំសាមណេរអង្គនេះ លោកបានប្រកែកដោះសាររហូតក៏ត្រូលោកគ្រូវាយនិងខ្សែភ្លើង តូចមួយនិងក៏បានសុំការអនុញ្ញាតពីញោមស្រីលោកផងដែរ តែក្រោយមកក៏បានសារភាព។
នៅក្នុងអង្គប្រជុំមន្ត្រីសង្ឃ ព្រះវិន័យធរគណខេត្ត ព្រះនាម ខុន ថុន បានមានសង្ឃដិកាថា៖ តាមព្រះវិន័យព្រះពុទ្ធសានា ព្រះសង្ឃដែលលួចគរុភណ្ឌ័ក្នុងវត្តត្រូវបរាជិក គឺត្រូវផ្សឹក ហើយត្រូវប្រគល់លោក វាន់ វរះ ជូនសមត្ថកិច្ចផ្នែកអាណាចក្រចាត់ការតាមផ្លូវច្បាប់ទៅចុះ។ចំណែកលោកគ្រូបណ្ឌិតោ ឌិតប៉ែន មិនមានកំហុសត្រូវផ្សឹកនោះទេ តែត្រូវសម្តែងអាបត្តិតាមព្រះវិន័យព្រះពុទ្ធសាសនា។
ដោយឡែកលោកជំទាវ ប៉ាល់ យឿន ប្រធានក្រុមការងារចំរុះខេត្ត បាននិយាយអោយដឹងថា ករណីនេះ ក្រុមការងារត្រូវធ្វើកំណត់ហេតុនៃរឿងរ៉ាវជាក់ស្តែង រាយការណ៍ជូនលោកអភិបាលខេត្ត។ #មតិសាធារណៈក្នុងខេត្តបានលើកឡើងថា ចោរលួចទ្រព្យសម្បត្តិក្នុងវត្តបើចាប់បានគួរតែត្រូវប្រគល់ជូន សមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ មិនគួរព្រះសង្ឃធ្វើទារុណកម្មអោយរបួសពេញខ្កួនបែបនេះឡើយ ប៉ុន្តែមតិ មួយចំនួនបានលើកឡើងថា បើលោកនេនមិនលួចលុយក្នុងវត្តក៏មិនត្រូលោកគ្រូវាយប្រដៅបែបនេះដែរ៕ រិទ្ធិ ជ័យ
សង្ឃ វាយនេន
http://ift.tt/1KnbiCz