Insurance

728x90

​ជិះ​ម៉ូតូ​ពេលយប់​បុក​គោយន្ត​អត់​មាន​ចំណាំងផ្លាត​ពីក្រោយ រ​បូស​បាក់​ស្មងជើង​ស្តាំ និង​របួស​ក្បាល​ធ្ងន់ធ្ងរ​

​ខេត្តកំពង់ឆ្នាំង​៖ បុរស​ម្នាក់​បានរ​ងរ​បួស​បាក់ជើង​ឆ្វេង និង​ត្រូវ​ក្បាល​យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពី​រូបគេ​បាន​ជិះ​ម៉ូតូ​ទៅបុក​នឹង​គោយន្ត​ពីក្រោយ​ដែល​អត់​មាន​បំពាក់​ចំណាំងផ្លាត​ពីក្រោយ​។ ហេតុការណ៍​បានកើត​ឡើង នៅ​ម៉ោង​៧ និង​២០​នាទី​យប់​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៥ នៅលើ​ផ្លូវជាតិ​លេខ​៥ ចំណុច​ទំនាប​ព្រៃ​គុយ ស្ថិតក្នុង​ភូមិ​ទួល​ខ្ពស់ ឃុំ​ប្រ​ស្នឹ​ប ស្រុក​រលារ​ប្អៀ​រ​។​ ​ ​

​ស្ត្រី​ម្នាក់​ត្រូវជា​បង​ជនរងគ្រោះ​បង្កើតបាន​និយាយ​អោយដឹងថា​៖​ជនរងគ្រោះ​មានឈ្មោះ ជួប សុ​ភី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ស្រះកែវ ឃុំ​មេលំ ស្រុក បរិបូរ​ណ៌​។ មុនពេល​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ ២០១១ មិន​ចាំ ស្លាក​លេខ ចេញ​មកពី​ភូមិ​ពង្រ ធ្វើដំណើរ​ត្រឡប់មកផ្ទះ លុះ​ពេល​ជិះ​មកដល់​ចំណុច​កើត ហេតុ​ខាង លើ​ដោយ​មេឃ​ងឹ​ង​ត​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ផង​នោះ មើលមិនឃើញ ក៏បាន​ទៅបុក គោយន្ត​ដែល​កំពុងតែ​បើកបរ​លើ​ផ្លូវជាតិ ពីក្រោយ​ពេញទំហឹង​បណ្តាលអោយ​រងរបួស បាក់​ស្មងជើង​ស្តាំ​ចេញ​ឆ្អឹង និង​របួស​ក្បាល​យ៉ាងធ្ងន់ធ្ងរ ត្រូវបាន​អ្នកធ្វើដំណើរ​តាមផ្លូវ​ឃើញ ក៏​លើក​ជនរងគ្រោះ​ដឹក​យកមក​ធ្វើការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង តែ​ដោយ​ស្ថានភាព​របួសធ្ងន់​ពេក ក៏បាន​បញ្ជូន​បន្តទៅ​ខេត្ត​បាត់​ដំប​ទាំងយប់​។​

​ដោយឡែក​គោយន្ត​ក្រោយពី​ដឹងថា​មាន​ករណី​គ្រោះថ្នាក់ គេ​ក៏បាន​បន្ថែម​ល្បឿន​បើក គេច​បាត់ ស្រមោល​ទាំងយប់ ដោយសារ​នៅតែ​ពេលនោះ​ជា​ពេលយប់​ងងឹត​ហើយ មាន ភ្លៀង​ធ្លាក់​យ៉ាងច្រើន​ផង​នោះ​ទើប​អ្នកបើក​គោយន្ត​អាច​បើក​គេច​បាត់​ដោយ​សុវត្ថិភាព​បែបនេះ​។​ សមត្ថកិច្ច​មូលដ្ឋាន​បានអោយដឹងថា​៖ ករណីនេះ​សមត្ថកិច្ច​កំពុងតែធ្វើការ​ស្រាវជ្រាវ​តាម រក​ម្ចាស់​គោយន្ត​អត់​បំពាក់​ចំណាំងផ្លាត​ពីក្រោយ​ដែល​បង្ក​គ្រោះថ្នាក់ ដើម្បី​យកមក​អោយ ទទួលខុសត្រូវ​ជាមួយ និង​ជនរងគ្រោះ និង​ចំពោះមុខ​ច្បាប់ ៕ រិ​ទ្ធិ ជ័យ​ ​

KA-15-08-2015-01 KA-15-08-2015-02 KA-15-08-2015-03


http://ift.tt/1ISsIqu
​ជិះ​ម៉ូតូ​ពេលយប់​បុក​គោយន្ត​អត់​មាន​ចំណាំងផ្លាត​ពីក្រោយ រ​បូស​បាក់​ស្មងជើង​ស្តាំ និង​របួស​ក្បាល​ធ្ងន់ធ្ងរ​ ​ជិះ​ម៉ូតូ​ពេលយប់​បុក​គោយន្ត​អត់​មាន​ចំណាំងផ្លាត​ពីក្រោយ រ​បូស​បាក់​ស្មងជើង​ស្តាំ និង​របួស​ក្បាល​ធ្ងន់ធ្ងរ​ Reviewed by yim PH on 1:25 PM Rating: 5

Entertainment

ads
Powered by Blogger.