Insurance

728x90

ម្ចាស់​សិប្បកម្ម​កែឆ្នៃ​ឈើ​ធំៗ​នៅ​ខេត្តមណ្ឌលគិរី​កំពុង​សម្រុក​ធ្វើ​សកម្មភាព​បំផ្លាញ​ព្រៃឈើ​លោក ឡុង ប៊ុង ប្រធាន​ព្រៃ​ការពារ​មណ្ឌលគិរី WWS ចង្អុល​ដាក់ លោក កែប កក នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ជា​អ្នក​បើកដៃ​

​ខេត្តមណ្ឌលគិរី​៖ ឈ្មួញ​រកស៊ី​ឈើ​ធំៗ នៅ​ខេត្តមណ្ឌលគិរី​នាពេល​បច្ចុប្បន្ន កំពុងតែ​បង្វែ​ក​រូបភាព​ការជួញដូរ​ឈើ ទៅជា​រូបភាព បើក​សិប្បកម្ម​កែឆ្នៃ​ឈើ​ធំៗ គ្រប់​ប្រភេទ​សម្រុក​ដឹកជញ្ជូន​ទៅ​ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ និង​ទៅ​ភ្នំពេញ ដោយ​ចំហ​ដែល​ខ្វល់​ជាមួយ​សមត្ថកិច្ច​ជំនាញ ដែល​គេ​ដាក់​ការសង្ស័យថា​ប្រហែល​ក្រុម​ឈ្មួញ​ទាំង​នោះបាន​រត់ការ​បង់​លុយ សមត្ថកិច្ច​តាម​ដងផ្លូវ​ជាមុន​អស់​ទៅហើយ ទើប​មានការ​ដឹកជញ្ជូន​បាន​ដោយ​សេរី និង​គេ​ពុំបាន​ដែល​បានឃើញ​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​សម្ថ​កិច្ច​ពាក់ព័ន្ធ​បង្ក្រាប់​ឡើយ ហើយ​បានធ្វើ​ឲ្យ​គេ​មើលឃើញ​សកម្មភាព​ដឹកជញ្ជូន​ឈើ​មិនទាន់​កែឆ្នៃ និង​ឈើ​កែឆ្នៃ​មាន​សភាព​មមារ​ញឹក​គ្រប់​ទីកន្លែង​នៅក្នុង​ខេត្តមណ្ឌលគិរី​។​

​ប​ច្ច​ប្បន្ន​គេ​សង្កេតឃើញ​សិប្បកម្ម​កែរ​ច្នៃ​ឈើ​ជាច្រើន​កន្លែង កំពុង​ធ្វើ​សកម្មភាព​កែរ​ច្នែ​យ៉ាងសកម្ម​ក្នុងស្រុក​ពេ​ជ្រា ដា ពិសេស ឃុំ​ពូ​ជ្រៃ គ្រាន់តែ​ភូមិ​ចុង​ផាង (​ក្រុម​ដេ​អេ​) មាន​រោង​សិប្បកម្ម​មិនតិចជាង ២០​កន្លែង​នោះទេ ហើយ​ភាគ ច្រើន​សុទ្ធតែ​គ្មាន​ច្បាប់​អនុញ្ញាត​ទៀតផង​តែដោយសារ​ក្រុម​ឈ្មួញ​ប្រើ​លុយ​បិទបាំង​អំពើ​ល្ម​លស​ច្បាប់​របស់​ពួកគេ​។ ហើយ​បើ​យោងតាម ច្បាប់​ស្ដីពី​សិប្បកម្ម រោង​សិប្បកម្ម​អាច​អនុញ្ញាតអោយ​ធ្វើបាន​តែមួយ​កន្លែង ហើយ​ទីតាំង​ត្រូវ មាន​ចំងាយ​ជាង​៥​គីឡូម៉ែត្រ​ពី​ព្រៃឈើ ហើយ​ការផ្គត់ផ្គង់​ឈើ​សម្រាប់​កែឆ្នៃ​តម្រូវអោយមាន​ក្រុមហ៊ុន​ស្របច្បាប់​ជា​អ្នកផ្គត់ផ្គង់ ហើយ​ការ​ស្តុក​ឈើ​នោះ​ទៀត​មិន​ឲ្យ​លើសពី​១៣​ម៉ែត្រគុប​នោះទេ​សម្រាប់​ទុក​កែឆ្នៃ ។

​ពលរដ្ឋ​បាន​រាយការណ៍​ឲ្យ​ដឹងថា តំបន់​ដែល​កើតមាន​រោង​សិប្បកម្ម​ដ៏​ច្រើន​នោះ គឺ​ស្ថិតក្នុង ព្រៃ​អភិរក្ស ជា​តំបន់​ព្រៃ​ការពារ​មណ្ឌលគិរី ដែលមាន​ផ្ទៃដី​លាតសន្ធឹង​ប្រមាណ​ជា​៣៧​ម៉ឺន​ហិច​តា ហើយ​ត្រូវបាន​គេ​មើលឃើញថា ឈើ​គ្រប់​ប្រភេទ​ដែល​ដឹក យកមក​កែឆ្នៃ​តាម​រោង​សិប្បកម្ម​ទាំងនោះ គ្មាន​ក្រុមហ៊ុន​ណាមួយ​ផ្គត់ផ្គង់​ឡើយ គឺ​សុទ្ធ​ឈើ​ខុសច្បាប់​ទាំងស្រុង​ដឹក​ចេញពី​តំបន់​ព្រៃ​ការពារ​មណ្ឌលគិរី ដែល​គ្រង់​គ្រង​ដោយ​លោក ឡុង ប៊ុង ប្រធាន​ព្រៃ​ការពារ​មណ្ឌលគិរី WWS ។ ប្រភព​បាន​បញ្ជាក់ថា បើ​ពុំមាន​ការឃុបឃិត​ពី​ជំនាញ​គ្រប់គ្រង និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នោះទេ​ឈ្មួញ​មិនអាច​ប្រព្រឹត្តល្មើស​បានឡើយ​។​

​មេ​ប៉ុ​ស្គិ៍​ឃុំ​ពូ​ជ្រៃ លោក ត្រាង ប៊ុនធឿន និយាយថា កន្លែង​រោង​សិប្បកម្ម​នៅ​ឃុំ​ពូ​ជ្រៃ​ពិតជា​មាន​ចំនួន​ច្រើន​មែន ហើយ​សិប្បកម្ម​ទាំ​នោះ​សុទ្ធតែ​អះអាងថា មានច្បាប់​អនុញ្ញាត ហើយ​ឈើ​សម្រាប់​កែឆ្នៃ​ម្ចាស់​សិប្បកម្ម​ទាំងនោះ​សុទ្ធតែ​ឈើ​ខុសច្បាប់ ដឹក​ចេញពី​ព្រៃ​ការពារ​មណ្ឌលគិរី ។ ចំ​ណែ​ប្រធាន​ព្រៃ​ការពារ​មណ្ឌលគិរី លោក ឡុង ប៊ុង បាន​ឲ្យ ដឹង​ដែរ​ថា ចំពោះ​រោង​សិប្បកម្ម​ដែល​អនុញ្ញាត​អោយធ្វើ​សកម្មភាព​កែឆ្នៃ​ឈើ​នៅ​ទីតាំង​លើ លោក​និយាយថា សួរ​ទៅ​ខណ្ឌ​រដ្ឋា​បាល​ព្រៃឈើ ចំណែក​រឿង​បទល្មើស​ព្រៃឈើ​កើត​ក្នុង​តំបន់​ព្រៃ​ការពារ លោក​សូមអោយ​ជួយផ្ដល់​ព័ត៌មាន​អោយ​គាត់ ព្រោះ​កម្លាំង​សមត្ថកិច្ច​របស់​លោកមា​ន​គ្នា​តិច​ពិបាក​ក្នុងការ​ធ្វើការ ហើយ​នាពេល​កន្លងមក​ពេល​ថ្មីៗ​នេះ កម្លាំង​សមត្ថកិច្ច​របស់លោក​ប​ង្ក្រា​ប់​បាន​បទ​ល្មើ​យ​ព្រៃឈើ​និង​សត្វព្រៃ​ជាច្រើន​ករណី​មកហើយ​ដែរ​។ 

ជុំវិញ​ព័ត៌មាន​ខាង​លើក​នាយខ​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី លោក កែប កក មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បានទេ ដោយ​ទួ​រ​ស័ព្ទ​របស់​ហៅចូល​ច្រើនដង​គ្មាន​អ្នក​លើក​។ គួរ​រំលឹក​ដែរ​ថា ថ្មីៗ​នេះ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ធ្លាប់បាន​ស្នើអោយ​ព្រះរាជ​អ​ជ្ញា​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ដែល​មកកាន់​តំណែង​ថ្មី ជួយ​ពិនិត្យឡើងវិញ ករណី​បទល្មើស​ព្រៃឈើ​នៅ​មណ្ឌលគិរី ហើយ​រយៈពេល​ចុងក្រោយ​នេះ​នៅ​ទូរ​ទាំង​ខេត្តមណ្ឌលគិរី ហាក់បីដូច​ស្ងប់ស្ងាត់​បន្តិច​មែន ប៉ុន្តែ​សិប្បកម្ម​កែរ​ច្នៃ​ឈើ​ហាក់បី​មាន​សន្ទុះ​កើនឡើង​ខុសប្លែក ដែលជា​ប្រភព​បំផ្លិចបំផ្លាញ​ព្រៃឈើ​ដ៏​សាហារ ផងដែរ​៕ ឦសាន​២

KA-11-08-2015-30 KA-11-08-2015-31 KA-11-08-2015-33 KA-11-08-2015-34 KA-11-08-2015-35 KA-11-08-2015-36 KA-11-08-2015-37KA-11-08-2015-42KA-11-08-2015-32 KA-11-08-2015-38 KA-11-08-2015-39 KA-11-08-2015-40 KA-11-08-2015-41 KA-11-08-2015-43 KA-11-08-2015-44


http://ift.tt/1L3Z6MI
ម្ចាស់​សិប្បកម្ម​កែឆ្នៃ​ឈើ​ធំៗ​នៅ​ខេត្តមណ្ឌលគិរី​កំពុង​សម្រុក​ធ្វើ​សកម្មភាព​បំផ្លាញ​ព្រៃឈើ​លោក ឡុង ប៊ុង ប្រធាន​ព្រៃ​ការពារ​មណ្ឌលគិរី WWS ចង្អុល​ដាក់ លោក កែប កក នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ជា​អ្នក​បើកដៃ​ ម្ចាស់​សិប្បកម្ម​កែឆ្នៃ​ឈើ​ធំៗ​នៅ​ខេត្តមណ្ឌលគិរី​កំពុង​សម្រុក​ធ្វើ​សកម្មភាព​បំផ្លាញ​ព្រៃឈើ​លោក ឡុង ប៊ុង ប្រធាន​ព្រៃ​ការពារ​មណ្ឌលគិរី WWS ចង្អុល​ដាក់ លោក កែប កក នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ជា​អ្នក​បើកដៃ​ Reviewed by yim PH on 9:34 PM Rating: 5

Entertainment

ads
Powered by Blogger.