Insurance

728x90

ប្រធាន​រដ្ឋបាល​ជលផល​ដឹកនាំ​សមត្ថកិច្ច​បង្ក្រាប​របាំង​សាច់​អួន​១៥​កន្លែង​មាន​ប្រវែង​១៥០០​ម៉ែត្រ​

​ ​ខេត្តកំពង់ឆ្នាំង​៖ លោក អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ប្រធាន​រដ្ឋបាល​ជលផល បាន​ថ្លែង​នៅ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ នា​ល្ងាច​ថ្ងៃទី​០៧ ខែមករា​នេះ​ថា​៖ « ចាប់ពី​ថ្ងៃស្អែក គឺ​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៦​ទៅ រដ្ឋបាល​ជលផល នឹង​ដឹកនាំ​កំលាំង​ខណ្ឌ​រដ្ឋបាល​ជល​ផល​ទាំងបី​ខេត្ត ចុះបង្ក្រាបរ​បាំងសាច់​អួន​នៅក្នុង​ព្រំប្រទល់​ទឹកដី​ខេត្តកំពង់ឆ្នាំង ខេត្តពោធិសាត់ និង​ខេត្តកំពង់ធំ ពិសេស​នៅ​ចំណុច​កដប​ដែលមានរ​បាំងសាច់​អួន​បិតផ្លូវ​ត្រី​មិនអោយ​ចុះមក​ក្រោម​បាន​។ ដើម្បី​បើកផ្លូវ​អោយ​ត្រី​ចុះមក​ក្រោម​បាន អាចអោយ​ប្រជា​នេសាទ​នៅក្នុង​ខេត្តកំពង់ឆ្នាំង និង​តំបន់​ផ្សេងៗ​ទៀត​នេសាទ​ត្រី​បាន​ច្រើន​នៅក្នុង​ខ្នើត​ខែក្រោយ​នេះ »​។​

​លោក​បាន​មានប្រសាសន៍​ដូចខាងលើ​នេះ ក្នុងពេល​លោក ដឹកនាំ​កំលាំង​ខណ្ឌ​រដ្ឋបាល​ជល​ផល ចុះបង្ក្រាបរ​បាំងសាច់​អួន​ខុសច្បាប់​ចំនួន​១៥​កន្លែង​ស្មើនឹង​ប្រវែង​១៥០០​ម៉ែត្រ​នៅ​ចំណុច​ឡូត៍​អភិរក្ស​២​ស្ទួន​ក្នុង​ទឹកដី​ខេត្តកំពង់ធំ និង​ចំណុច​វាលភក់ ចំណុច​កំពង់​អួរ ក្នុង​ខេត្តកំពង់ឆ្នាំង នា​រសៀល​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៦​។​

លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង​បានអោយដឹងថា​៖ កិច្ចប្រតិបត្តិការ បង្ក្រាប​បទល្មើស​របាំង​សាច់​អួន​លើក​នេះ ធ្វើឡើង​ចំនួន​៣​ចំណុច ដែល​ចំណុច​ច​ទីមួយ​ធ្វើ​នៅ​តំបន់ អភិរក្ស​ឡូ​លេខ​២​ស្ទួន​ស្ថិតក្នុង​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។ ២​ចំណុច​ទៀត​បាន​បង្ក្រាប​នៅ​តំបន់​វាលភក់ ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង និង​ចំណុច​កំពង់​អួរ ស្ថិតក្នុង​ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។

​នៅក្នុង​កិច្ច​បង្ក្រាប​នេះ ខណ្ឌ​រដ្ឋបាល​ជលផល​បាន​ប្រើប្រាស់​កម្លាំង​សរុប​២៣​នាក់ ដែល​ដឹកនាំ​បង្ក្រាប​ដោយ​លោក​ប្រធាន​រដ្ឋបាល​ជលផល ដោយ​ប្រើ​កាណូត​ចំនួន​៤​គ្រឿង​ជា​លទ្ធផល បង្ក្រាបបានរ​បាំងសាច់​អួន​ចំនួន​១៥​កន្លែង​ស្មើ​ប្រវែង​១៥០០​ម៉ែត្រ លប​លូ​សាច់​អួន​៣០​មាត់ បង្គោល​៨០០​ដើម និង​បាន​ចាក់ព្រលែង​ត្រី​គ្រប់​ប្រភេទ​ចូលទៅក្នុង​ទន្លេ​វិញ​ចំនួន​១០០​គីឡូ​។​ ​ ​

ដោយឡែក​លោក អេង ជា​សាន បាន​សំណូមពរ អោយមាន​ការចូលរួម​សហការ​ពី​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ​ទាំងបី ប្រជា​ការពារ និង​សហគមន៍​នេសាទ ដើម្បី​បង្ហាញ​ទីតាំង​បទល្មើស​នេសាទ និង​ចូលរួម​បង្ក្រាប ក៍​ដូចជា​ចង្អុលបង្ហាញ​ជនសង្ស័យ​ដែល​កំពុង​ប្រព្រឹត្តិ​បទល្មើស​នេសាទ ដើម្បី​ចាប់ខ្លួន​ជនល្មើស​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ជា​ប្រយោជន៍​ការពារ​ផល​ត្រី​ទឹកសាប​យើង​មាន​និរន្តរភាព​សំរាប់​កូនចៅ​របស់​យើង​គ្រប់គ្នា​៕ រិ​ទ្ធិ ជ័យ​ ​

KA-08-01-2016-49 KA-08-01-2016-41 KA-08-01-2016-40 KA-08-01-2016-42


http://ift.tt/1S8aKc9
ប្រធាន​រដ្ឋបាល​ជលផល​ដឹកនាំ​សមត្ថកិច្ច​បង្ក្រាប​របាំង​សាច់​អួន​១៥​កន្លែង​មាន​ប្រវែង​១៥០០​ម៉ែត្រ​ ប្រធាន​រដ្ឋបាល​ជលផល​ដឹកនាំ​សមត្ថកិច្ច​បង្ក្រាប​របាំង​សាច់​អួន​១៥​កន្លែង​មាន​ប្រវែង​១៥០០​ម៉ែត្រ​ Reviewed by yim PH on 7:54 PM Rating: 5

Entertainment

ads
Powered by Blogger.