អ្នកជួញដូរ និងចែកចាយគ្រឿងញៀន៥នាក់ជាម្ចាស់ម៉ាស៊ីន និងជាកម្មករលួចជ្រៀកឈើខុសច្បាប់១កន្លែង នគរបាលចាប់ខ្លួនដកហូតថ្នាំញៀនបាន១៦កញ្ចប់ កាំភ្លើងកែឆ្នៃ៤ដើម
ខេត្តកំពង់ឆ្នាំង៖ ជនល្មើសជាអ្នកចែកចាយ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន៥នាក់ ដែលជាម្ចាស់ម៉ាស៊ី ននិងជាកម្មករជ្រៀកឈើលួចលាក់ខុសច្បាប់១កន្លែង ដោយដកហូតបានកាំភ្លើងកែឆ្នៃបាញ់គ្រាប់កង់៤គ្រឿង ថ្នាំញៀនម៉ាទឹកកចំនួន១៦កញ្ចប់ធំ និងតូច រឹបអូសម៉ាស៊ីនជ្រៀកឈើលួចលាក់១គ្រឿង ឈើជ្រៀករួច៦៧សន្លឹក និងឈើមូល៥៥ដើម។ ការបង្ក្រាបបទល្មើសខាងលើនេះ បានធ្វើឡើងនៅម៉ោង៣និង៤៥ ដល់ម៉ោង៥ល្ងាច ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ នៅចំណុចពេជជោរ ក្នុងភូមិដំណាក់ខ្លុង ឃុំគ្រាំងស្គារ ស្រុកទឹកផុស។ ក្នុងករណីនេះនគរបាល៣នាក់ ក៏បានរងរបួលស្រាល ដោយសារជនល្មើសតដៃផងដែរទំរាំចាប់ខ្លួនពួកគេបាន។
លោក ខែម វិបុល អធិការនគរបាលស្រុកទឹកផុស បានឲ្យដឹងនៅព្រឹកថ្ងៃទិ២៤ ខែមករា ឆ្នាំ២០១៦នេះថា៖ ជនល្មើលទាំង៥នាក់នោះមាន៖ ១.ឈ្មោះ ស៊ីម អឿន អាយុ២៤ឆ្នាំ ជាអ្នកជួញដូរថ្នាំញៀន និងជា ម្ចាស់ម៉ាស៊ីនជ្រៀកឈើខុសច្បាប់ ២.ឈ្មោះ ស៊ីម អាយុ២២ឆ្នាំ ជាប្អូនបង្កើត និងជាអ្នចែកចាយថ្នាំញៀន( ២នាក់បងប្អូននេះជាអ្នកតដៃវាយបកមកសមត្ថកិច្ចក្នុងពេលចាប់ខ្លួន ត្រូវសមត្ថកិច្ចវាយខ្នោះដៃ ) ៣.ឈ្មោះ ជួន ចែត អាយុ២២ឆ្នាំ ៤.ឈ្មោះ ស៊ី ឡយ អាយុ២៧ឆ្នាំ ៥.ឈ្មោះ ស៊ីម សារ៉ុន អាយុ៣២ឆ្នាំពួកគេជាកម្មករស៊ីឈ្នួលអារឈើ រស់នៅក្នុងភូមិដំណាក់ខ្លុង ឃុំក្រាំងស្គារ។
ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបានប្រើប្រាស់កម្លាំងនគរបាលស្រុក និងនគរបាលខេត្តខេត្តចំនួន២០នាក់ ដឹកនាំដោយលោក គឹម សារ៉េត នាយរងការិយាល័យកណ្តាលប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។ វត្ថុតាងដកហូតបានថ្នាំញៀនម៉ាទឹកកកចំនួន១៥កញ្ចប់តូច(ដោយ ក្នុង១កញ្ចប់តូចគេលក់ចេញតម្លៃពី៦ម៉ឺនរៀល ទៅ៨ម៉ឺនរៀល និង១កញ្ចប់ធំ ស្មើនឹង១៥កញ្ចប់តូច និងដកហូតកាំភ្លើងកែឆ្នៃ៤ដើមបាញ់គ្រាប់កង់។ នៅក្នុងកិច្ចបង្ក្រាបនេះ នគរបាលស្រុកទឹកផុស និងនគរបាលខេត្តចំនួន៣នាក់បានរងរបួសបែកដៃជើងស្រាល ដោយសារជនល្មើស២នាក់បងប្អូនបានវាយតដៃ។
ដោយឡែកបទល្មើសព្រៃឈើដកហូតបានម៉ាស៊ីនជ្រៀកឈើ១គ្រឿង ជើងរៃម៉ាស៊ីន១កំប្លេ ឈើរតជ្រៀករួចប្រវែង៥ម៉ែត្រចំនួន៦៧សន្លឹក និងឈើមូលចុងទំហំ១តឹកចំនួន៥៥ដើម។ វត្ថុតាងនេះត្រូវ បានលោកនាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត កសាងសំណុំរឿងតាមនិតិវិ ធី ប្រគល់អោយ ផ្នែករដ្ឋបាលព្រៃឈើក្រាំងស្គារ ចាត់ការបន្តតាមផ្លូវច្បាប់។ ជនល្មើសទាំង៥នាក់រួម និង គ្រឿងញៀនជាវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលស្រុកទឹកផុស បញ្ជូនមកស្នងការដ្ឋាននគរបាល ខេត្ត ដើម្បីកសាងសំណុំរឿបន្ថែមតាមនិតិវិធី ហើយបញ្ជូនខ្លួនទៅកាន់ សាលាដំបូងខេត្តកំពង់ឆ្នាំងជំនុំជំរះ ផ្ទន្ទាទោសតាមផ្លូវច្បាប់៕ រិទ្ធិ ជ័យ
http://ift.tt/1JwJhi6