សមត្ថកិច្ចចម្រុះដឹកនាំដោយខណ្ឌរដ្ឋបាលជលផល ចុះបង្ក្រាបបទល្មើស រុះរើសម្រាស់១២កន្លែង
ខេត្តកំពង់ឆ្នាំង៖«នៅក្នុងច្បាប់ស្តីពីជលផលការដាក់សម្រាស់មានទោស៣យា់ងគឺ៖ មាត្រា៩៤ចែងថា៖ ការដាក់សម្រាស់ធ្វើអោយត្រីកុំ ប្រើអួនហ៊ុំចាប់ត្រី ត្រូវពិន័យអន្តរការណ៍ ជាប្រាក់ពី១ដងទៅ២ដង លើតម្លៃទីផ្សារនៃវត្តុតាង មាត្រាទី៩៤ ការកាប់ព្រៃលិចទឹកមានទោសជាប់គុកពី៣ឆ្នាំទៅ៥ឆ្នាំ មាត្រាទី១០១ ការដឹកជញ្ជូនសម្រាស់ មានទោសដាក់គុកពី១ខែទៅ១ឆ្នាំពិន័យពី១លានទៅ៥លានរៀល » លោក អ៊ូ សោភណ័ នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបាននិយាយអោយដឹងបែបនេះ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ពេញ១ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ ជាមួយសមត្ថកិច្ចចំរុះ នៅក្នុងឃុំ២របស់ស្រុកជលគីរី។
លោក អ៊ូ សោភ័ណ ជាអ្នកដឹកនាំប្រតិបត្តិការបង្ក្រាបបទល្មើសនេះបានអោយដឹងទៀតថា៖ អនុវត្ត តាមការណែនាំរបស់លោកនាយខណ្ឌ័ គណៈបញ្ជាការឯកភាពខេត្ត និងឯកឧត្តមប្រតិភូ ប្រធានរដ្ឋបាល ជលផល នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ ពេញ១ថ្ងៃ សមត្ថកិច្ចចម្រុះរួមមានមន្ត្រីខណ្ឌ មន្ត្រីផ្នែករដ្ឋបាលជលផលកំពង់ប្រសាទ សហការជាមួយកងទ័ពជើងទឹកឈរជើងនៅឃុំកោះថ្កូវ អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទសរុបមានចំនួន១៩នាក់ ដោយប្រើប្រាស់កាណូត៥គ្រឿង បានចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចក្បាលកោះឬស្សីដង្កួច ឃុំជលសារ និងក្នុងព្រែកកោះធំ ឃុំព្រៃគ្រី ស្រុកជលគីរី។
លទ្ធផលនៃការបង្ក្រាប បានរុះរើបំផ្លាញចោលសម្រាស់ចំនួន១២កន្លែង មានទំហំ៤២០ម៉ែត្រការ៉េ និង មានមែកសម្រាស់ចំនួន២.៥០០មែក កាប់បំផ្លាញចោលបង្គោលហ៊ុមសម្រាស់ចំនួន១៥០ដើមរុះរើបំផ្លាញចោល របាំងស្បៃមុង៤កន្លែង ប្រវែង១២០ម៉ែត្រ បង្គោលដាក់របាំង៥០ដើម និងលបលូស្បៃមុងចំនួន៤គ្រឿង។
លោក អ៊ូ សោភ័ណ បានអោយដឹងទៀតថា៖ បទល្មើសដាក់សម្រាស់នៅក្នុងចំណុចខាងលើនេះ ក្នុង១កន្លែងៗមានទំហំតូចៗពី៣០ទៅ៥០ម៉ែត្រការ៉េតែប៉ុណ្ណោះ តែវាក៏ជាបទល្មើសដែរច្បាប់ហាមឃាត់ដែរ និងត្រូវមានទោស៣យ៉ាងដូចបានរៀបរាប់ខាងលើ ហេតុនេះសូមប្រជានេសាទកុំប្រព្រឹត្តបទល្មើសនេ សាទ ដែលជារឿងបំផ្លាញជីវភាពរស់នៅរបស់ខ្លួនឯង បើគោកព្រែ ក គោកទន្លេ អស់ព្រៃលិចទឹក និងអស់ត្រី តើ អ្នកណាជាអ្នករងគ្រោះ។
លោក សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានអំពាវនាវអោយសហគមន៍នេសាទ ទាំងអស់យកគំរូល្អតាម សហគមន៍នេសាទភូមិបត់ត្រង់ ឃុំកោះថ្កូវ ដែលនៅក្នុងដែលនេសាទនៅក្នុង សហ គមន៍នេសាទនេះ ដែននេសាទក្នភូមិជាង២ឡីឡូម៉ែត្រ គ្មានបទល្មើសនេសាទឡើយ និងកន្លងមក ពេល មានបទល្មើសនេសាទសហគមនេះបានរាយការណ៍ និងសហការជាមួយសមត្ថកិច្ចធ្វើការបង្ក្រាបភ្លាមៗ មិនទុកអោយមានបទល្មើសនេសាទនៅក្នុងសហគមន៍ខ្លួននោះឡើយ៕ រិទ្ធិ ជ័យ
http://ift.tt/1PJAok7