បុរសម្នាក់របួសធ្ងន់បន្ទាប់ពីជិះម៉ូតូកង់៣បុកឡានតូរីសក្នុងទិសផ្ទុយគ្នា
ខេត្តកណ្តាល៖ បុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីបើកម៉ូតូកង់បីខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុក និងរថយន្តម៉ាកតូរីសចំពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់កាលពីម៉ោង ៣ និង១០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះ គីឡូម៉ែត្រលេខ៤២-៤៣ ក្នុងភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ លោកអធិការរងនគរបាល ស្រុកកៀនស្វាយ បន្តថា ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅធ្វើការវាស់វែង និងបញ្ចូនជនរងគ្រោះ ទៅមន្ទីរពេទ្យ។
បើតាមលោក ព្រុំ សំណាង អធិការរងនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ម៉ូតូកង់បីបើកបរដោយឈ្មោះ ស្រ៊ីច ចន្ថា ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅសង្គាត់ ជ្រោយចង្វា ខណ្ឌជ្រោយចង្វា បានធ្វើដំណើរ ក្នុងទិសដៅពីអ្នកលឿង ទៅភ្នំពេញ លុះមកដល់ត្រង់ចន្លោះ គីឡូម៉ែត្រលេខ4243 បានជ្រុលចង្គូតមកបុក និងរថយន្ត ម៉ាកតូរីស ចំពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ដោយឡែក រថយន្តតូរីស ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2AF-4054 ក្រោយបង្កហេតុ អ្នកបើកបរគេចខ្លួនបាត់។ រថយន្ត និងម៉ូតូ ត្រូវយកទៅរក្សាទុក នៅអធិការស្រុកដើម្បីបន្ត និតិវិធី៕
http://ift.tt/1OPK2zu