កម្លាំងអាវុធហត្ថខេត្តក្រចេះចុះបង្ក្រាបទីតាំងស្តុកឈើ របស់ក្រុមហ៊ុន CNV នៅឃុំរលួស ស្រុកសំបូរ
ខេត្តក្រចេះ៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦នេះ កម្លាំងអាវុធហត្ថខេត្តក្រចេះ ជាច្រើននាក់ ក្រោមបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណ:កម្មការ បង្ក្រាបបទល្មើសព្រៃឈើជាតិ បាននឹងកំពុងធ្វើការឡោមព័ទ្ធ និងចុះទៅបង្ក្រាបឆែកឆេរទីតាំងស្តុកឈើ របស់ក្រុមហ៊ុនស៊ីអិនវី (CNV) ស្ថិតនៅឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ។
លោកឧត្ដមសេនីយ៍ត្រី សាន ប៊ុនថាន មេបញ្ជាការអាវុធហត្តខេត្តក្រចេះ ដែលកំពុងដឹកនាំកម្លាំងចុះទៅឡោមព័ទ្ធ ទីតាំងស្តុកឈើខាងលើនេះ បានថ្លែង ថា មានឈើប្រភេទធ្នង់ និងសុក្រមជាច្រើនដុំ ដែលស្ថិតនៅក្នុងទីតាំងរបស់ក្រុមហ៊ុន តែមិនទាន់ដឹងថា ប៉ុន្មានម៉ែត្រគូបនោះឡើយ ដោយរង់ចាំការវាស់ពីក្រុមមន្ត្រីជំនាញ របស់រដ្ឋបាលព្រៃឈើសិន។
ទោះយ៉ាងណាការបើកប្រតិបត្តិការចុះឆែកឆេរទីតាំង និងឃ្លាំងស្តុកឈើរបស់គណ:កម្មការ បង្ក្រាបបទល្មើសព្រៃឈើជាតិ ក្រោមបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា ដែលធ្វើឡើងនៅខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី នៅឡើយមិនទាន់ដឹងពីតួលេខ និងភាពស្របច្បាប់ និងមិនស្របច្បាប់នៅឡើយទេគឹតមកត្រឹមថ្ងៃនេះ៕
http://ift.tt/1ZKXeuw