មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បណ្តុះបណ្តាលជំនាញប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក (Facebook)
ខេត្តព្រះសីហនុ៖ ឆ្លើយតបទៅនឹងតម្រូវការរបស់សង្គម លើផ្នែកព័ត៌មានវិទ្យា មន្ត្រីកងរាជអាវុធហត្ថនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុទាំងមូល ទទួលវគ្គបណ្តុះបណ្តាល ជំនាញ ប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក (Facebook) កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ។
លោកវរសេនីយ៍ឯក សេង ផុក មេបញ្ញាការរងកងរាជអាវុធហត្ថខេត្តព្រះសីហនុបានថ្លែងថា វគ្គបំប៉នស្តីពីការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ធ្វើឡើងរយៈពេល១ថ្ងៃ មានចំនួនសិស្សចូលរៀល១០០ % ព្រឹក៥០% ថ្ងៃ៥០% ក្នុងគោលបំណង ដើម្បីបង្កើនសមត្ថភាព ធនធាន មនុស្សអោយមានជំនាញ បច្ចេកទេសវិទ្យាសាស្ត្រ ដើម្បីអាចឆ្លើយតប ឲ្យមានប្រសិទ្ធភាពខ្ពស់ទៅនឹងតម្រូវរួមចំណែក ក្តាប់ហេតុការណ៍សង្គមចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ និងដើម្បីអនុវត្តភារកិច្ច ជានគរបាលរដ្ឋបាល នគរបាលយុត្តិធម៌ និង តម្រួតយោធា ជាមូលដ្ឋាន ឲ្យកាន់តែមានប្រសិទ្ធភាព និងងាយស្រួល ។
ទោះយ៉ាងណា បណ្តាញសង្គមហ្វេសប៊ុក (Facebook) បច្ចុប្បន្នបានក្លាយទៅជាបណ្តាញចែករំលែកព័ត៌មានចម្រុះយ៉ាងសកម្មក្នុងជីវភាពរស់នៅរបស់ពលរដ្ឋក្នុងប្រទេស និងក្រៅប្រទេស មានទាំងវិជ្ជមាន និងអវិជ្ជមាន ក៏ប៉ុន្តែវាបានអភិវឌ្ឍន៍សង្គមជាតិយ៉ាងខ្លាំងក្លា ៕ សមុទ្រខៀវ
http://ift.tt/1WISXrJ