ឡានបែនដឹកដីបុកម៉ូតូកិនក្មេងស្រីសិស្សវិទ្យាល័យឫស្សីកែវ២នាក់ស្លាប់យ៉ាងរន្ធត់បំផុត
ភ្នំពេញ៖ រថយន្តដឹកដីបានបើកបុកម៉ូតូ១គ្រឿងរបស់សិស្សសាលាជិះគ្នា៣នាក់បានខ្ទាត ក្មេងស្រី២នាក់ចូលក្រោមកង់រថយន្ត កិនស្លាប់ភ្លាមៗយ៉ាងរន្ធត់នៅកន្លែងកើតហេតុ ចំណែកយុវជនអ្នកឌុបក្មេងទាំពីរនោះបានរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើត ឡើងនៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សី កែវ។ បន្ទាប់ពីបង្កហេតុអ្នកបើកបររថយន្តបានរតគេចខ្លួនបាត់។
សម្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ ឡាន់ ចរិយា អាយុ១៦ឆ្នាំ និងទី២ឈ្មោះ ចាន់ សុបុណ្ណារី អាយុ១៦ឆ្នាំ ចំណែកយុវជនអ្នកបើកបរ ឈ្មោះ យ៉ាត ធារ៉ា អាយុ១៩ឆ្នាំ រងរបួសធ្ងន់។ សមត្ថថាកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ រថយន្តដឹកដីពាក់ស្លាកលេខភ្នំពេញ 3D-3432 បានធ្វើដំណើរពីលិចទៅកើត ហើយជនរងគ្រោះទាំង៣នាក់ បានជិះម៉ូតូបញ្ច្រាសរថយន្ត។ លុះដល់ចំណុចផ្លូវបំបែប ក៏ត្រូវរថយន្តមកបុកពេញមួយទំហឹង ហើយអូសម៉ូតូចូលទៅក្រោមរថយន្ត កិនស្លាប់គរលើគ្នាយ៉ាងអណោចអធ័ម។ សាច់ញាតិក្មេងសិស្សសាលាទាំង២ នាក់ បានស្រែកទ្រហោយំឱបសពកូន របស់ខ្លួននៅកន្លែងកើតហេតុ ។
ក្រៅតែពីបន្ទោសអ្នកបើកបររថយន្ត ពលរដ្ឋបានទិតៀនសាលារាជធានីភ្នំពេញថា បច្ចុប្បន្នបានបណ្តែត បណ្តោយឲ្យរថយន្តធុនធ្ងន់ចរាចរណ៍យ៉ាងអនាធិបតេយ្យពេញក្រុងបង្កការភ័យខ្លាច និងគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋជាហូរហែដោយគ្មានការទទួលខុសត្រូវ៕
http://ift.tt/1TIoM5e