Insurance

728x90

លោក ទៀង សារ៉ាត់ មេ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដែល​ឈរជើង​នៅ​ខេត្តកំពត ដាក់​កុងត្រូលជជុះ​ប្រមូល​លុយ​ពី​ឡាន​ដឹកទំនិញ​ចែកគ្នា​ច្រក​ហោប៉ៅ​មិន​ពី​ខ្វល់​ការទិតៀន

​ខេត្តកំពត​៖ មានប្រតិកម្ម​ពី​អាជីវករ​រកស៊ី​ដឹកជញ្ជូន​ទំនិញ និង​កសិករ​ដឹក​កសិផល​ក្នុង​ខេត្តកំពត ដោយ​ចោទថា លោក ទៀង សារ៉ាត់ និង​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ឈរជើង​នៅ​ខេត្ត​នៅក្រោម​បង្គាប់​ដោយ​ប្រើប្រាស់​បេសកកម្ម​ជា​ខែល​បង្កើត​កុងត្រូលជជុះ​ជំរិត​ទារ​យកលុយ​ពី​ការដឹក​ទំនិញ​របស់​ពួកគាត់​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ការយោគយល់​ដែល​បង្ក​ការលំបាក​ដល់​ពួកគាត់​គ្មាន​ស្រាកស្រាន្ត​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​ពួកគាត់​បាន​សំណូមពរ​ដល់ លោក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ចាត់វិធានការ​ពិនិត្យ​មើល​ទង្វើ​មិន​ប្រក្រតី​របស់លោក ទៀង សារ៉ាត់ ដែល​កំពុងតែ​ធ្វើ​ឲ្យ​អាប់ឱន​ដល់​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល​។​

​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​ក្នុង​ខេត្តកំពត​បាន​រៀបរាប់​ឲ្យ​ដឹងថា លោក ទៀង សារ៉ាត់ បាន​បង្កើត​កុងត្រូលជជុះ​ប្រមូល​យកលុយ​យ៉ាងសកម្ម​ទាំងយប់​ទាំងយប់​ទាំង​ថ្ងៃ​ពី​រថយន្ត​ដឹកទំនិញ​ដែល​គ្មាន​មូលហេតុ​។ ប៉ុស្តិ៍​ជជុះ​ប៉ូលិស​សេដ្ឋកិច្ច​របស់លោក ទៀង សារ៉ាត់ នៅ​ចំណុច​ផ្សារ​ស្លឹក ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត​។ ប្រសិនបើ​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​ហ៊ាន​តែ​ឆ្លងកាត់​ទីនោះ​មិន​ព្រម​ចូល​បង់លុយ​ទេនោះ កូនចៅ​លោក ទៀង សារ៉ាត់ នឹង​បញ្ចេញ​រថយន្ត​ប្រដេញ​តាម​ចាប់​ដោយ​បង្គាប់​ឲ្យ​បង់ប្រាក់​ទ្វេ​ពីរ​ទៅ​បី​ដង ដោយ​គម្រាម​ឆែកឆេរ ឬ​ចាប់​ឃាត់ទុក​ឲ្យ​ថ្នាក់លើ​សម្រេច​សិន​រំខាន​ពេលវេលា​ពួកគាត់​។​

​សំអាង​លើ​អំណាច​របស់លោក​លោក ទៀង សារ៉ាត់ កូនចៅ​របស់គាត់​ដែល​ប្រចាំការ​នៅ​កុងត្រូលជជុះ​នោះបាន​ជំរិត​ទារលុយ​ពី​ឈ្មួញ អ្នក​ដឹកទំនិញ​ស្រេច​តែ​អំពើ​ចិត្ត ដើម្បី​យកទៅ​ចែកគ្នា​ច្រក​ហោប៉ៅ​យ៉ាង​ក្រអឺតក្រទម ដោយ​មិន​គិតពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​បន្តិច​ណា​ឡើយ​ហើយក​តា្ត​នេះហើយ​ក៏​ជា​ចំណែក​ធ្វើ​ឲ្យ​ទំ​ឡើងថ្លៃ​ផងដែរ​។ ក្រៅពី​សប្បាយ​កើប​លុយ​ជាង​នេះ លោក ទៀង សារ៉ាត់ បាន​អួតអាង​ប្រាប់​សមត្ថកិច្ច​ដទៃ​ថា ខ្លួន​មាន​លិខិត​បេសកកម្ម​ពី​អគ្គស្នងការ​នគរបាល​ជាតិ ឲ្យ​ចុះទៅ​ប្រចាំការ​នៅ​ស្រុក​កំពង់ត្រាច​នេះ ដូច្នេះ​ប៉ុស្តិ៍​ជជុះ​នេះ​គ្នាន​អី​ខុសច្បាប់​នោះទេ​។

ទោះយ៉ាងណា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅក្នុង​ខេត្តកំពត​ដែល​យល់ដឹង​ពី​តួ​នាទ​ប៉ូលិស​សេដ្ឋកិច្ច បាន​ឲ្យ​ដឹងថា លោក ទៀង សារ៉ាត់ មិនបាន​បំពេញ​តួនាទី​របស់ខ្លួន ក្នុងការ​បង្ក្រាប​ទំនិញ​ខុសច្បាប់​ដែល​ឈ្មួញ​ដឹកជញ្ជូន​យ៉ាង​អនាធិបតេយ្យ​នោះទេ គឺ​មន្ត្រីនគរបាល​រូបនេះ​ព្រមទាំង​បក្ខពួក​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ជំនួស​កា​រប​ង្ក្រា​ទំនិញ​ខុសច្បាប់ និង​ទំនិញគេចពន្ធ​។ តែ​ប្រសិនបើ​ឈ្មួញ អាជីវករ និង​ប្រជាពលរដ្ឋ​ណា​មិន​បង់លុយ​តាម​ការកំណត់​ទេនោះ លោក ទៀង សារ៉ាត់ ធ្វើការ​គំរាមកំហែង​ព្រមាន​ចាប់​ឃាត់​ប​ញ្ចូ​ន​ទំនិញ​ទៅ​ថ្នាក់លើ​ឬ​បង់ពន្ធ​ពិន័យ​តាមច្បាប់​តែម្តង​។ បញ្ហា​នេះ​លោក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ មិនគួរ​បណ្តែតបណ្តោយ​ឲ្យ លោក ទៀង សារ៉ាត់ និង​បក្ខពួក​ប្រព្រឹត្ត​ផ្ទុយ​ពី​ភារកិច្ច តទៅទៀត​នោះទេ​៕

KA-26-02-2016-01


http://ift.tt/1S5oAM5
លោក ទៀង សារ៉ាត់ មេ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដែល​ឈរជើង​នៅ​ខេត្តកំពត ដាក់​កុងត្រូលជជុះ​ប្រមូល​លុយ​ពី​ឡាន​ដឹកទំនិញ​ចែកគ្នា​ច្រក​ហោប៉ៅ​មិន​ពី​ខ្វល់​ការទិតៀន លោក ទៀង សារ៉ាត់ មេ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដែល​ឈរជើង​នៅ​ខេត្តកំពត ដាក់​កុងត្រូលជជុះ​ប្រមូល​លុយ​ពី​ឡាន​ដឹកទំនិញ​ចែកគ្នា​ច្រក​ហោប៉ៅ​មិន​ពី​ខ្វល់​ការទិតៀន Reviewed by yim PH on 4:08 PM Rating: 5

Entertainment

ads
Powered by Blogger.