ជនសង្ស័យជាចោរលូចម៉ូតូ១នាក់ ត្រូវពលរដ្ឋព្រួតគ្នាវាយសម្លាប់ចោលក្រៅច្បាប់
ខេត្តកំពង់ស្ពឺ ៖ បុរសវ័យចំណាស់ដែលអះអាងថាជាម្ចាស់ម៉ូតូ និងប្រជាពលរដ្ឋបានព្រួតវាយស្លាប់ជនសង្ស័យជាចោរលួចម៉ូតូម្នាក់ ដោយទាត់ធាក់ វាយនឹងដំបង បន្ទាប់ពីជាប់ចោទថាលួចកាច់កម៉ូតូ កាលពីវេលាម៉ោង ១៦និង១០ នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅតាមបណ្តោយ ផ្លូវជាតិលេខ៣ចន្លោះគីឡូម៉ែត្រលេខ៤៧ និងលេខ៤៨ ស្ថិតនៅភូមិព្រៃតាមួច ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ច បានចុះទៅពិនិត្យ ឃើញថា ជនសង្ស័យត្រូវបាន ប្រចាពលរដ្ឋ វាយនឹងដំបង បណ្តាលអោយបែកក្បាល ស្លាប់ភ្លាមៗ ។
ប្រភពនៅកន្លែងកើតហេតុបាននិយាយថា បុរសម្នាក់ឈ្មោះ គាន នឿន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរជាងផ្ទះ មានទីលំនៅភូមិក្រាំងពង្រ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ អះអាងថាជាម្ចាស់ម៉ូតូសេ១២៥ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BZ0698 ថាជនសង្ស័យលួចនោះនិយាយថា ខ្លួនកំពុងតែធ្វើផ្ទះ ស្រាប់តែឃើញជនសង្ស័យ ធ្វើសកម្មភាពកាច់កម៉ូតូ បម្រុងលួច បុរសជាម្ចាស់ស្រែកថា ចោរៗផ្អើលដល់អ្នកភូមិ ក៏នាំគ្នាដេញចាប់ ជនសង្ស័យបាន ព្រួតគ្នាវាយរហូតដល់ស្លាប់តែម្តង ។ សពជនសង្ស័យ មិនត្រូវបាន ស្គាល់ឈ្មោះនោះទេ ភេទប្រុស អាយុប្រហែល ៤០ឆ្នាំ ស្លៀកខោខូវប៊យ ជើងវែង ពណ៌ខៀវ ពាក់អាវយឺតសខាងក្នុង និងអាវក្រឡាសខ្មៅ ខាងក្រៅ ៕
http://ift.tt/20KVl1A