Insurance

728x90

មន្ត្រីនគរបាល​ម្នាក់​ប្រចណ្ឌ វាយ​ប្រពន្ធ​ដូច​រន្ទះ​ល្បី​ពេញ​ខេត្តកំពង់ឆ្នាំង តែ​មិនទាន់​មានទោស​

​ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីនគរបាល​ប៉ុស្តិ៍​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​បញ្ជូនមក​ស្នងកា​រដ្ឋា​ន​នគរបាល​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ តាម​បញ្ជារ​របស់លោក​ស្នងកា​រ​នគរបាល​ខេត្ត ដើម្បី​សាកសួរ បន្ទាប់ពី​ជនរងគ្រោះ​ជា​ប្រពន្ធ មាន​ប្តឹងទៅ​អង្គការ​សិទ្ធមនុស្ស ថា​បុ​រ​ជា​ប្តី​បាន​ប្រើ​អំពើហិង្សា​វាយដំ​ជាច្រើនលើក​កាលពី​៥​ថ្ងៃមុន នៅក្នុង​ភូមិ​គោក​បន្ទាយ ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​ ​

សមត្ថកិច្ច​បានអោយដឹង​ថា​៖ ស្ត្រី​រងគ្រោះ មានឈ្មោះ សែន រី អាយុ​៣៨​ឆ្នាំ រស់នៅក្នុង​ភ​មិ​គោក​បន្ទាយ ឃុំ​គោក បន្ទាយ ស្រុក​រលាប្អៀរ បាន​ទៅកាន់​ទីស្នាក់ការ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ប្រចាំខេត្ត​កំពង់ឆ្នាំង ដើម្បី​សុំ​ការអន្តរាគមន៍ បន្ទាប់ពី​រូបគាត់​ត្រូវបាន​ប្តី​ឈ្មោះ មិត្ត ធា ជា​មន្ត្រីរ​នគរបាល​ប៉ុស្តិ៍ វាយ​ធ្វើបាប​ជាច្រើនលើក ហើយ​រឿងនេះ​ត្រូវ​បានដឹង​ដល់​លោកស្នងការ ទើប​លោកស្នងការ​នគ​របាល​ខេត្ត​បាន​បញ្ជា​អោយ នាំ​មន្ត្រី​នគរ បាល រូប​នោះមក​ធ្វើការ​សាកសួរ​។​

​ស្ត្រី​រងគ្រោះ​បាន​រៀបរាប់​អោយដឹងថា ៖​គាត់​មានកូន​៥​នាក់​ជាមួយ​ប្តី​មុន ប៉ុន្តែ​បាន​លែងលះគ្នា​រួចរាល់​ហើយ​។ កាលពី​ជាង​៣​ខែ​មុននេះ គាត់​បាន​ស្គាល់​មន្ត្រីនគរបាល​ប៉ុស្តិ៍​គោក​បន្ទាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​ម្នាក់​ឈ្មោះ មិត្ត សុធា និង​បាន​ព្រមព្រៀង​រស់នៅ​ជាមួយគ្នា​ជា​ប្តី​ប្រពន្ធ ដោយ​មិនបាន​រៀបការ​ឡើយ ។​

នៅក្នុង​រយៈពេល​បី​ខែ​កន្លងទៅ ពេល​គាត់​បានរស់នៅ​ជាមួយ​ប្តី​ជា​មន្ត្រីនគរបាល​ប៉ុស្តិ៍​រូបនេះ គេ​តែងតែ​វាយ​ធ្វើបាប​គាត់​ជា​ញឹកញាប់​ដោយសារ​រឿង​ប្រច័ណ្ឌ ។ លើកចុងក្រោយ​គឺ​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៦ គាត់​បាន​ទៅ​បេះ​ឈូក​នៅ​ខាងក្រោយ​ភូមិ ស្រាប់តែ​ប្តី​បាន​ចោទ​គាត់​ថា មាន​ប្រុស សា​ហាយ និង​បាន​វាយ​ធ្វើបាប​គាត់​យ៉ាងខ្លាំង និង​បាន​ចាប់​កាត់សក់​គាត់​ចោល ហើយ​ពន្យុះ​គាត់​អោយទៅ​ប្តឹង​ថែម​ទៀតផង ។ ដោយសារ​ទ្រាំ​នឹង​ការ​វាយ​ធ្វើបាប​របស់​ប្តី​ជា​នគរបាល​នេះ​មិនបាន ទើប​គាត់​មកប្តឹង​អង្គការសិទ្ធិមនុស្ស​អោយមក​ជួយ​អន្តរាគមន៍​។

ដោយឡែក​សមត្ថកិច្ច​ជំនាញ​នគរបាល​ខេត្ត មិនទាន់​អោយដឹង​អំពី​លទ្ធផល នៃ​ការសាកសួរ​ចម្លើយ​រប​ស់ម​ន្ត្រី នគរបាល​ដែល​រង​ការចោទប្រកាន់​នោះ​នៅឡើយ​ទេ​។ រឿងនេះ​គេ​កំពុង​តាមដាន​មើលថា​តើ លោកស្នងការ នគរបាល​ខេត្ត និង​ចាត់ការ​យ៉ាងណា​ចំពោះ​មន្ត្រីនគរបាល ដែល​បាន​ប្រើ​អំពើហិង្សា​ល្មើសច្បាប់​ចំពោះ​ប្រពន្ធ​ខាងលើនេះ​៕ រិ​ទ្ធិ ជួយ​

KA-21-02-2016-01 KA-21-02-2016-02


http://ift.tt/1Ufsen2
មន្ត្រីនគរបាល​ម្នាក់​ប្រចណ្ឌ វាយ​ប្រពន្ធ​ដូច​រន្ទះ​ល្បី​ពេញ​ខេត្តកំពង់ឆ្នាំង តែ​មិនទាន់​មានទោស​ មន្ត្រីនគរបាល​ម្នាក់​ប្រចណ្ឌ វាយ​ប្រពន្ធ​ដូច​រន្ទះ​ល្បី​ពេញ​ខេត្តកំពង់ឆ្នាំង តែ​មិនទាន់​មានទោស​ Reviewed by yim PH on 1:30 PM Rating: 5

Entertainment

ads
Powered by Blogger.