Insurance

728x90

ផឹកស្រា​ស្រវឹង​ឪពុក​ស្តីបន្ទោស​បន្តិច​ប​ន្ទួ​ច​បាន​ចងក​សម្លាប់ខ្លួន​

ខេត្ត​ព្រះសីហនុ​៖ យុវជន​ឆេវឆាវ​ម្នាក់​ផឹកស្រា​ស្រវឹង​ឪពុក​ស្តីបន្ទោស​បន្តិច​ប​ន្ទួ​ច​បាន​ចងក​សម្លាប់ខ្លួន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង ២ និង ១៥​នាទី​រសៀល​ថៃ្ង​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅផ្ទះ​ប្អូនប្រុស​ស្ថិតក្នុង ភូមិ​គី​រី​វ័​ន្ត ឃុំ​សឹ្ទ​ង​ឆាយ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​។

មន្ត្រីនគរបាល​ប៉ុស្តិ៍​សឹ្ទ​ង​ឆាយ​បាន​ឲ្យ​ដឹងថា ជន​ធ្វើអត្តឃាត​ឈ្មោះ ហួរ ធា​វុ​ធ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ សញ្ជាតិ​ខែ្មរ មានមុខរ​បរជាកសិក​រ​។ ប្រភព​បាន​បញ្ជាក់ថា សព​បាន​ចងក​នឹង​ក្រមា​ជាប់​នឹង​ធ្នឹម​ផ្ទះ ឈរ​មុខ​បែរ​ខាងលិច ពុំមាន​ពាក់អាវ ស្លៀកខោ​ពណ៌​ខ្មៅ​ជើងវែង ខ្សែរ​ក្រវាត់​ពណ៌​ខ្មៅ មាន​ស្លាកស្នាម​ខ្សែរ​រិត​ក មាន​ទឹកសំបោរ​ហូរ​តាម​ច្រមុះ មាន​ទឹកកាម​សើម​នៅ​ចុង​ប្រដាប់ភេទ​។​ករណីនេះ​ជំនាញ​នគរបាល​ធើ្វ​កោសល្យ​វិ​ច្ឆ័​យ​រួច ស​និ្ន​ដ្ឋា​ន​ថា​សព​ខាងលើ​ពិតជា​បាន​ចង​សម្លាប់ខ្លួន​មែន​។

បច្ចុប្បន្ន សាកសព​ខាងលើ​នគរបាល​បានប្រគល់​ទៅ​ឲ្យ​ឈ្មោះ សុខ យ៉េន ភេទ​ស្រី អាយុ​៥១​ឆ្នាំ (​ត្រូវជា​ម្តាយ​ប​ងើ្ត​ត​សព​) មាន ទីលំនៅ សិ្ថ​ត​ក្នុងភូមិ​ឃុំ​ខាងលើ ដើម្បី​ទទួលយក​សព​ទៅ ធើ្វ​បុណ្យ​តាម​ប្រពៃណី​ខែ្មរ ៕ សមុទ្រខៀវ

KA-20-02-2016-31 KA-20-02-2016-30 KA-20-02-2016-32 KA-20-02-2016-33


http://ift.tt/1oRZlBr
ផឹកស្រា​ស្រវឹង​ឪពុក​ស្តីបន្ទោស​បន្តិច​ប​ន្ទួ​ច​បាន​ចងក​សម្លាប់ខ្លួន​ ផឹកស្រា​ស្រវឹង​ឪពុក​ស្តីបន្ទោស​បន្តិច​ប​ន្ទួ​ច​បាន​ចងក​សម្លាប់ខ្លួន​ Reviewed by yim PH on 10:00 PM Rating: 5

Entertainment

ads
Powered by Blogger.