ផឹកស្រាបៀរកម្ពុជាស្រវឹងគងសំដីជាមួយបងថ្លៃទាញចបកាប់ក្បាលរយះដេរ១០ថ្នេរ
ខេត្តកណ្តាល៖ ប្អូនថ្លៃបានគងសំដី នឹងបងថ្លៃ ក្នុងស្ថានភាពស្រវឹងដូចគ្នា បន្ទាប់ពីបងថ្លៃយកដំបងឈើរុកចំថ្ពល់ បានខឹងច្រឡោតស្ទុះទៅទាញយកចបកាប់ទៅកាប់លើបងថ្លៃរយះក្បាលហូរឈាមស្រោចខ្លួនរងរបួសធ្ងន់ផ្អើលឆោឡោរហូតដល់សត្ថកិច្ចចុះអន្តរាគមន៍ ។ អំពើហិង្សនេះបានកើតឡើងកាលពីវេលាម៉ោង១៤និង៣០នាទីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្ត្រីនគរបាលប៉ុស្តិ៍ឃុំលំហាចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះយិន ចានលី ហៅរាជ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខែ្មរមុខរបរកសិករនៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាលត្រូវជាបងថ្លៃរបស់ជនដៃដល់។ ចំណែកជនដៃដល់ជាប្អូនថ្លៃនោះមានឈ្មោះ ឈ្មោះជិន ខ្នា ភេទប្រុស អាយុ៣១ឆ្នាំជនជាតិខែ្មរ មុខរបរកម្មករសំណង់នៅភូមិឃុំកើតហេតុ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបាន ចុះទៅដល់ទីតាំង កើតហេតុនិងបានធ្វើការឃាត់ខ្លួនជនបង្ក និងវត្ថុតាងចបកាប់ដងឈើចំនួន០១ យកទៅសាកសួរដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។
មន្ត្រីនគរបាលប៉ុស្តិ៍ឃុំលំហាចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនល្មើសបានផឹកស្រាបៀកម្ពុជាជាមួយមិត្តតាំងពីម៉ោង៨ព្រឹកអស់ចំនួន០៤កេះកន្លះ។ លុះដល់ម៉ោងកើតហេតុជនរងគ្រោះដើរមករកជនល្មើសក្នុងសភាពស្រវឹងស្រាផងដែរហើយបានទាក់ពាក្យសំដីគ្នា ពេលនោះជនរងគ្រោះជាបងថៃ្ល បានយកដំបងឈើរុកទៅលើជនល្មើស ចំថ្ពល់ខាងធេ្វងទើប ទើបជនល្មើសរត់ទៅយកចបកាប់ៗ មកលើជនរងគ្រោះ០១ចបចំក្បាលខាងធេ្វងបណ្តាលអោយបែកដេរចំនួន១០ថេ្នរ៕
http://ift.tt/1L0TGmF