Insurance

728x90

កាមរី​គូទ​ស្វិត​បើកបរ​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់​បុក​រថយន្ត​កាមរី​បា​ឡែ​ន​ខូច​ខ្ទេច​មួយ​កំណាត់​មុខ​ដូចគ្នា​អ្នកបើករថយន្ត​ទាំង​២​រងរបួស​ស្រាល​

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​២​គ្រឿង​បាន​បុក​គា្ន​ពេញទំហឹង ធ្វើអោយ​អ្នកបើក​បរទាំង​២​គ្រាន់តែ​រងរបួស​ស្រា ដោយ​សារបាន​ផ្ទុះ​ពោង​សុវត្ថិភាព និង​មួយទៀត​បាន​ពាក់​មាន​ខ្យែ​ក្រវ៉ាត់​ការពារ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃទី​០២ ខែ​មិនា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ៩៦​និង​៩៧ ស្ថិត​ក្នុងភូមិ​ត្រពាំង​ពោធិ ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខណៈ​រថយន្ត​កាមរី​គូទ​ស្វិត​ព្យាយាម​បើក​ជែង រ៉ឺម៉ក​ម៉ូតូ​មួយគ្រឿង ជ្រុល​ទៅបុក​រថយន្ត​បា​ឡែ​ន ក្នុងទិសដៅ​ច្រាស់​គ្នា​។​

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​រលាប្អៀរ​បានអោយដឹង​ថា​៖ មុនពេល​កើតហេតុ​មាន​រថយន្ត កាមរី គូទ​ស្វិត ពណ៌​ឈាមជ្រូក​មួយគ្រឿង ពាក់​ស្លាក​លេខ កណ្តាល 2A-5580 បើកបរ​ដោយ​ឈ្មោះ រ៉េ​ន ស៊ី​គង់ អាយុ​២៣​ឆ្នាំ រស់នៅ​ខេត្តស្វាយរៀង គឺ​បាន​បើកបរ​ក្នុង​ល្បឿន​លឿន មកដល់​ចំណុចកើតហេតុ បាន​បើក ជែង​វ៉ា​រ៉ឺម៉ក​មួយគ្រឿង ហើយក៏​ជ្រុល​ទៅបុក នឹង​រថយន្ត​កាមរី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AD-5009 បើកបរ​ដោយ បុរស​ឈ្មោះ ឈន វ៉ាន់​នី អាយុ​២៦​ឆ្នាំ ក្នុងទិសដៅ​ច្រាស់​គ្នា យ៉ាង​ពេញ ទំហឹង​បណ្តាល អោយ​រថយន្ត​កាមរី​គូទ​ស្វិត វិល​បែរ​ក្បាល​ត្រឡប់មក​ក្រោយ​វិញ ។

​ក្រោយពេល​កើតហេតុ​រថយន្ត​ទាំង​២​គ្រឿង​បាន​ខូ​ត​ខាត​រថយន្ត ខ្ទេច​មួយ​កំណាត់​មុខ​ធ្ងន់ធ្ងរ ដូចគ្នា តែ​សំណាងល្អ អ្នកជិះ​ក្នុង​រថយន្ត​គ្រាន់តែ​រងរបួស​ស្រាល​ប៉ុណ្ណោះ ព្រោះ​មួយគ្រឿង​បាន ផ្ទុះ​ពោង​សុវត្ថិ ភាព និង​មួយគ្រឿង​ទៀត​បាន​ពាក់​ខ្យែ​ក្រវ៉ាត់​ការពារ ។ ដោយឡែក​អ្នកបើក​បររថ​យន្តកា​ម​រី​គូទ​ស្វិត ក្រោយពេល​បើកបរ សមត្ថកិច្ច​បាន​ឆែកឆេរ​គ្មាន​ប័ណ្ណបើកបរ​នោះទេ​ដែល​តាមច្បាប់​ចរាចរណ៍ និង​ជាប់​ត្រូវ​ជាប់ពន្ធនាគារ​។​

​រថយន្ត​ទាំង​២​គ្រឿង ត្រូវបាន​សមត្ថកិច្ច​ស្ទួ​ច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រលា ប្អៀ​រ កសាង​សំណុំរឿង​តាម​និតិ​វិធី ដើម្បី​រង់ចាំ​ការដោះស្រាយ​តាមផ្លូវ​ច្បាប់ ។ ករណី​គ្រឿ​ថ្នាក់​ខាងលើ នេះ​សមត្ថ កិច្ច​បានអោយដឹងថា អ្នកបង្ករ​គ្រោះថ្នាក់​គឺ​រថយន្ត​ម៉ាក​កាមរី​គូទ​ស្វិត ដែល​បើក​បរជែង​ស្ថិតក្នុង ស្ថានភាព​គ្រោះ ថ្នាក់​ទើប​បណ្តាលអោយមាន​គ្រោះថ្នាក់​បែបនេះ​៕ រិ​ទ្ធិ ជ័យ

KA-03-03-2016-20 KA-03-03-2016-21


http://ift.tt/1TqxN3l
កាមរី​គូទ​ស្វិត​បើកបរ​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់​បុក​រថយន្ត​កាមរី​បា​ឡែ​ន​ខូច​ខ្ទេច​មួយ​កំណាត់​មុខ​ដូចគ្នា​អ្នកបើករថយន្ត​ទាំង​២​រងរបួស​ស្រាល​ កាមរី​គូទ​ស្វិត​បើកបរ​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់​បុក​រថយន្ត​កាមរី​បា​ឡែ​ន​ខូច​ខ្ទេច​មួយ​កំណាត់​មុខ​ដូចគ្នា​អ្នកបើករថយន្ត​ទាំង​២​រងរបួស​ស្រាល​ Reviewed by yim PH on 3:26 PM Rating: 5

Entertainment

ads
Powered by Blogger.