ថ្ងៃចូលរោងការកូនកម្លោះកូនក្រមុំបណ្តើរគ្នាទៅងូតទឹកអណ្តូងត្រូវឃាតកស្ទាក់កាប់ស្លាប់កូនក្រមុំ កូនកម្លោះរបួសធ្ងន់
កូនខេត្តក្រចេះ ៖ កូនកម្លោះ និងត្រូវជាកូនក្រមុំ បន្ទាប់ពីធ្វើពិធីសូត្រមន្តចូលរោងអាពាហ៍ពិពាហ៍ថ្ងៃរសៀល លុះល្ងាចឡើងកម្មវិធីចូលរោង ចប់សព្វគ្រប់នៅវេលាម៉ោងប្រហែល៩ ពួកគេទាំងពីរនាក់ បានបណ្តើរគ្នាទៅងូតទឹកអណ្តូងនៅវាលស្រែនៅខាងក្រោយផ្ទះ ក៏ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ ធ្វើសកម្មភាពស្ទាក់កាប់ប្រហារបណ្ដាលឲ្យស្ត្រីជាកូនក្រមុំ ស្លាប់បាត់ជីវិតនៅកន្លែងកើតហេតុ យ៉ាងអណោចអធ័ម ទាំងកាយអាក្រាត និងបុរសកូនកម្លោះរងរបួសធ្ងន់។ ហេតុការណ៍នេះត្រូវបានក្រុមគ្រួសារដឹងកាលពីវេលាម៉ោង ១១ និង២០យប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅភូមិមាក់កណ្ដាល ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។
នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រែចារបានឲ្យដឹងថា កូនក្រមុំដែលត្រូវឃាតកកាប់សម្លាប់នោះមាន ឈ្មោះ ម៉ុន ស្រីញឹប ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ បានស្លាប់នៅកន្លែងកើតហេតុ។ ចំណែកកូនកម្លោះមានឈ្មោះ ឡើក ឡើត ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅ ភូមិ-ឃុំជាមួយគ្នា បានរងរបួសធ្ងន់ បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្នួល។ ករណីឃាតកម្មេះលោកវរសេនីយ៍ទោ ចាន់ សុខគីម អធិការនគរបាលស្រុកស្នួល បានបញ្ជាក់ថា នគរបាលជំនាញកំពុងធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ដើម្បីចាប់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសឲ្យខាងតែបាន ៕
កូនកម្លោះ
http://ift.tt/1KRNlKt