Insurance

728x90

ស្ត្រី​ជនជាតិ​វៀតណាម​ទិញ​ឥ​វ៉ាន់ បន្លំ​លួច​ខ្សែ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​

​ខេត្ត​ព្រះសីហនុ​៖ ស្ត្រី​ជា​ជនជាតិ​វៀតណាម​ម្នាក់​ជាប់ចោទ​លួច​ផ្តាច់​យក​ខ្សែក ពី​ទារក​ម្នាក់ ត្រូវ​មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៤ នាំខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ កាលពី​វេលា​ម៉ោង ២១ និង​០០​នាទី​យប់​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៦ បន្ទាប់​ទទួលបាន​ពាក្យបណ្តឹង​ពី​ក្រុមគ្រួសារ​ទារក​រងគ្រោះ ពាក់ព័ន្ធ​ករណី​អំពើ​លួច​ខ្សែរ​ករ​ភ្លាមៗ​នោះ​។​

លោក លុយ ហាំង នាយប៉ុស្តិ៍​រដ្ឋបាល​សង្កា​ត់​លេខ​៤ បាន​ឲ្យ​ដឹងថា ក្រោយ ពី​ទទួល​ពាក្យបណ្តឹង​ផ្ទាល់​មាត់ករ​ណី​លួច​ខ្សែក​ពី​លោក ស៊ុន វិបុល អាយុ​២៧ ត្រូវជា​ឪពុក និង លោកស្រី ឈ្មោះ អ៊ូ សុខា អាយុ​២១ ជា​ម្តាយ​របស់​កុមារ​ឈ្មោះ អឿន វរៈ​បុ​ទ្រ ភេទ​ប្រុស អាយុ​០១​ខួប មាន​ទីលំនៅ​ផ្ទះជួល​ក្រុម​៤៨ ភូមិ​៥ សង្កាត់​លេខ​៤ រូបលោក បាន​ចុះ​ទៅដល់​តាំង​កើតហេតុ​ភ្លាម និង​បាន​ឃាត់ខ្លួន​ស្ត្រី​ជាប់ចោទ​ឈ្មោះ មុំ ថា​វី អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ក្បែរ​កន្លែង​កើតហេតុ បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ដើម្បី​សាកសួរ​បន្ត ។​

ជុំវិញ​ករណីនេះ ស៊ុន វិបុល អាយុ​២៧ ត្រូវជា​ឪពុក​កុមារ​រងគ្រោះ​បាន​រៀបរាប់ថា នៅមុន​កើតហេតុ ស្ត្រី​សង្ស័យ​បានមក​ទិញ​ស្រា​បៀរ​មួយ​កំប៉ុង​នៅ​តូប​មុខផ្ទះ បន្ទាប់មក​បានអោយ​លុយ​២០​ដុល្លា​មកអោយ​គាត់​អាប់ ប៉ុន្តែ​ខណៈពេល​គាត់​កំពុង​ហៀ​ប​អាប់​លុយ ស្រាបតែ​ស្ត្រី​សង្ស័យ បាន​ដើរទៅ​ក្រោយ​តូប ហើយ​បាន​បន្លំ​ឆក់​ខ្សែ​រករ កូនប្រុស​របស់គាត់​ដែល​កំពុង​ដេក​អង្រឹង តែ​ត្រូវបាន​អ្នកជិតខាង​ឃើញ​ទាន់ បាន​ស្រែក​ឆោឡោ ទើប​ធ្វើ​ស្ត្រី​សង្ស័យ​ភ័យ​ស្លន់ស្លោ រត់គេចខ្លួន ទៅកាន់​ផ្ទះជួល​ក្បែរ​នោះ​។ ឃើញ​ដូចនេះ រូបលោក ក៏បាន​ទូរស័ព្ទ​ទៅ​លោក មេ​ប៉ុស្តិ៍​មកជួយ​អន្តរា​គម​ន៏ ហើយ​បាន​ឃាត់ខ្លួន​តែម្តង​៕ សមុទ្រ​ខៀវ​

KA-10-02-2016-13 KA-10-02-2016-14 KA-10-02-2016-15


http://ift.tt/23WrW8X
ស្ត្រី​ជនជាតិ​វៀតណាម​ទិញ​ឥ​វ៉ាន់ បន្លំ​លួច​ខ្សែ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ ស្ត្រី​ជនជាតិ​វៀតណាម​ទិញ​ឥ​វ៉ាន់ បន្លំ​លួច​ខ្សែ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ Reviewed by yim PH on 5:21 PM Rating: 5
Powered by Blogger.