បុរសម្នាក់ជិះម៉ូតូបត់ឆ្លងផ្លូវត្រូវរថយន្តដឹកអេស្កាវ៉ាទ័របុកហើយកិនស្លាប់មួយរំពេច
ខេត្តបាត់ដំបង៖ បុរសជាកសិករម្នាក់បើកបរម៉ូតូបត់ទៅខាងស្តាំបម្រុងឆ្លងផ្លូងមិនប្រយ័ត្ន ត្រូវរថយន្តមកពីក្រោយបុក ចំពេញទំហឹងប៉ើងដូចសីស្លាប់ភ្លាមៗ កាលវេលាម៉ោង៦ និង៣០នាទី ពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុច ភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយសាររថយន្តដឹកអេស្កាវ៉ាទ័រ បើកក្នុងល្បឿនលឿន បុកម៉ូតូពីក្រោយ ខណៈជនរងគ្រោះជិះម៉ូតូម្នាក់ឯង បត់ស្តាំចូលទៅកណ្តាលផ្លូវបម្រុងឆ្លងគាប់ជួនរថយន្តនៅពីក្រោយបើកលឿនហ្វ្រាំងមិនទាន់ក៏បុកចំពេញទំហឹងកិនពីលើបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុភ្លាមៗ។បន្ទាប់ពីកើតហេតុអ្នកបើកបររថយន្តបានដាក់មេប្រូចគេចខ្លួនបាត់ដោយសុវត្ថិភាព ។
ប្រភពដដែលបន្តថា ជនរងគ្រោះឈ្មោះ ឆាយ ខែម ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ជិះម៉ូតូម៉ាកសង់ សេរី2008 ស្លាកលេខសៀមរាម 1A 7639 ចំណែករថយន្តម៉ាក HiNO ស្លាកលេខ ស្វាយរៀង 3A 0928 ។ ក្រោយកើតហេតុនគរបាលប៉ុស្តិ៍រដ្ឋបាលបួរ បានចុះវាស់វែងរួច បានយករថយន្ត និងម៉ូតូ ទៅរក្សាទុក ដើម្បីដោះស្រាយតាមច្បាប់ ចំណែកសាកសពបានប្រគល់ឲ្យគ្រួសារជនរងគ្រោះយកទៅ ចាត់ចែងធ្វើ បុណ្យ៕
http://ift.tt/1RwG2XD