Insurance

728x90

ក្មេងស្ទាវ​ពីរ​ក្រុម​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​អនាធិបតេយ្យ​ទាំង​កណ្តាលអធ្រាត្រ​របួស​២​នាក់​

​ភ្នំពេញ​៖ ស្ទាវ​ទំនើង​ពីរ​ក្រុម មួយក្រុម​មាន​ម៉ូតូ​៧​គ្រឿង ត្រូវបាន​ក្មេងស្ទាវ​មួយក្រុម​ទៀត មាន​ម៉ូតូ​ប្រមាណ​ជា​២០​គ្រឿង បាន​បើក ឆាកប្រយុទ្ធ​គ្នា ទាញ​ដាវ​សាំ​ម៉ូ​រៃ​ដេញ​កាប់​(​ភាគី​ម៉ូតូ​៧​គ្រឿង​) បណ្តាលអោយ​រងរបួស​២​នាក់​។ ហេតុការណ៍​ដេញ​កាប់​គ្នា​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​៥០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិត​តាម​បណ្តោយ ផ្លូវ ២៧១​ចំណុច​ទល់មុខ​នឹង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាយ​ម៍​អឹម​អេ​ហ្វ អិ​ល​ធី​ឌី តាម​បណ្តោយ​ផ្លូវ​២៧១​ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​។​

តាម​ប្រភពពី​ក្រុម​កេ្ម​ង​រងគ្រោះ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ ពួកគេ​ជិះ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវ​២៧១ ទិសដៅ​ពី​ត្បូង​ទៅ ជើង លុះ​មកដល់​ចំណុចកើតហេតុ​ម៉ូតូ​មួយគ្រឿង​ក្នុងចំណោម​ម៉ូតូ​ពួកគេ​បាន​ធ្លាយ​កង់​ពួកគេ​ក៏​ឈប់​ដើម្បី​ប៉ះ​កង់​ម៉ូតូ នៅ​ខណៈ ពេលនោះ​ក៏​លេចមុខ​ក្រុម​ជនបង្ក​មាន​គ្នា​ប្រមាណ​ជា​៤០​នាក់ ម៉ូតូ​ប្រមាណ​ជា​២០​ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រ៉ៃ​ដេញ​កាប់​ពួកគេ បណ្តាលអោយ​រងរបួស​២​នាក់ និង​បានកា​ប់យក​ស្លាក​លេខ​ម៉ូតូ​អស់​ចំនួន​២​ផងដែរ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​មកដល់​កន្លែងកើតហេតុ​តែ​ពួក​ជនបង្ក​បាន​ជិះ​ម៉ូតូ​រត់​បាត់អស់​ទៅហើយ​។ ចំ​ណែ ក​ជនរងគ្រោះ​ត្រូវបាន​មិត្ត​ភ័​ក្រ​របស់​ពួកគេ​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​សុ​វៀត​។ ករណីនេះ​គេ​ស​ន្និ​ដ្នា​ន​ថា ជាការ​ស្រាយគំនុំ​ចាស់​របស់​ក្រុមក្មេងស្ទាវ ដែល​ទាមទារ​ឲ្យ​សមត្ថកិច្ច​បង្ក្រាប​ពួកនេះ​ឲ្យ​ដល់​ឫសគល់​៕

KA-28-02-2016-13 KA-28-02-2016-14 KA-28-02-2016-15


http://ift.tt/1RbXTjW
ក្មេងស្ទាវ​ពីរ​ក្រុម​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​អនាធិបតេយ្យ​ទាំង​កណ្តាលអធ្រាត្រ​របួស​២​នាក់​ ក្មេងស្ទាវ​ពីរ​ក្រុម​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​អនាធិបតេយ្យ​ទាំង​កណ្តាលអធ្រាត្រ​របួស​២​នាក់​ Reviewed by yim PH on 3:54 PM Rating: 5

Entertainment

ads
Powered by Blogger.