Insurance

728x90

បុរស​ចំណាស់​ម្នាក់​ទំនងជា​លើសឈាម​ដើរ​ដួល​របួសធ្ងន់​ពេល​សមត្ថកិច្ច​ដឹក​យកមក​សង្គ្រោះ​ក្នុង​មន្ទីរពេទ្យ​ខេត្ត​ក៏បាន​ស្លាប់​

​ខេត្តកំពង់ឆ្នាំង​៖ បុរស​ចំណាស់​ម្នាក់​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត បន្ទាប់ពី​បាន​ដើរ​ដួល​របួសធ្ងន់ ត្រូវបាន​សមត្ថកិច្ច​ជួយ​ដឹក​មកដល់​មន្ទីរពេទ្យ​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​កោះក្របី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ដោយ​គេ​សង្ស័យថា​គាត់​មាន​ជម្ងឺលើសឈាម​។​

​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖ បុ​រ​រងគ្រោះ​មានឈ្មោះ នៅ តឿ អាយុ​៦៥​ឆ្នាំ មាន​ស្រុកកំណើត​នៅក្នុង​ខេត្តតាកែវ សព្វថ្ងៃ​រស់នៅ​ជាមួយ​កូនធម៌​នៅក្នុង​ភូមិ​ផ្សារលើ​ផង សង្កាត់​ផ្សារឆ្នាំង និង​មាន​កូនធម៌ នៅ​ភូមិ​ទ្រា ឃុំ​ស្រែ​ថ្មី ផង​។​

សមត្ថកិច្ច​បា​នប​ញ្ពា​ក់​អោយដឹងថា​៖ នៅពេល​គាត់​ដើរ​ដួលសន្លប់​បែក​មុខមាត់​តាមផ្លូវ​លំ​មួយ​ក្នុងភូមិ​កោះក្របី មក មាន​បុរស​ប្តី​ប្រពន្ធ​២​នាក់​ជិះ​ម៉ូតូ​មក​ឃើញ​គាត់​ដេក​ផ្កាប់មុខ​សន្លប់ ក៏បាន​រាយការណ៍​ទៅ​វិទ្យុ អេ ប៊ី ស៊ី ជូនដំណឹង អោយ​សមត្ថ​ជួយ​ពិនិត្យ​ស្រាវជ្រាវ​ពី​ឧប្បត្តិ​ហេតុដែល​កើតឡើង​ចំពោះ​រូបគាត់ និង​ស្វែងរក​ក្រុមគ្រួសារ​។​

បន្ទាប់មក​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ​ផ្សារឆ្នាំង ក៏បាន​មកដល់​កន្លែង​កើតហេតុ​សួររក​ក្រុមគ្រួសារ ទើបបាន ដឹងថា បុរសរងគ្រោះ​មានកូន​ធម៌​នៅ​ភូមិ​ផ្សារលើ ក្នុងពេល​នោះដែរ​សមត្ថ​កិច្ច​ក៏បាន​ដោះ​ខ្សែក​មាស​ទម្ងន់ ៦​ជី ពី​ជន​រង គ្រោះ​ប្រគល់អោយ​កូនធម៌​រូបនោះ ដោយបាន​ថតរូប​ទុកជា​ភ័ស្តុតាង​ផងដែរ រួច​ក៏បាន​ដឹកបញ្ជូន​ជន រ​គ្រោះ​មក សង្គ្រោះ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​។​ក្រោយពី​គ្រូពេទ្យ​ជួយសង្គ្រោះ​អស់​លទ្ធភាព​មិនបាន​ជោ គ​ជ័យ ឡើយ គាត់​ក៏បាន​ស្លាប់​នៅ​ម៉ោង​១២​យប់​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​។​

​នៅ​យប់​ថ្ងៃ​ដែល​នេះ មាន​ពាក្យ​និយាយ​តៗ​គ្នា​ថា បុរសរងគ្រោះ​ខាងលើនេះ​ត្រូវគេ​សម្លាប់​ប្លន់​យក​ខ្សែក និង លុយ កាក់​។ លុះ​ព្រឹក​ឡើង​ថ្ងៃទី​០១ ខែ​មិនា ឆ្នាំ​២០១៦​សមត្ថកិច្ច​បាន​ហៅ​កូនធម៌​ទាំង​២​មក ជួបគ្នា​នៅក្នុង​មន្ទីរ ពេទ្យ​ខេត្ត និង​ពន្យល់​ប្រាប់​ពី​រឿង​ហេតុដែល​កើតឡើង​ចំពោះ​ជនរងគ្រោះ ហើយក៏​បាន​រក​១​ខ្សែ​នោះ មក​បង្ហាញ វិញ ទើប​ភាគី​កូនធម៌​ទាំង​២​ស្ងប់ចិត្ត និង​បាន​ទទួលយក​សព​ឪពុកធម៌​របស់ខ្លួន​ពី​មន្ទីរពេទ្យ​ខេត្ត ទៅធ្វើ​បុណ្យ ទាន​រួមគ្នា​តាម​ប្រពៃណី​នៅក្នុង​លំនៅដ្ឋាន​៕ រិ​ទ្ធិ ជ័យ

KA-03-03-2016-22KA-03-03-2016-22 KA-03-03-2016-23 KA-03-03-2016-24


http://ift.tt/1UAICih
បុរស​ចំណាស់​ម្នាក់​ទំនងជា​លើសឈាម​ដើរ​ដួល​របួសធ្ងន់​ពេល​សមត្ថកិច្ច​ដឹក​យកមក​សង្គ្រោះ​ក្នុង​មន្ទីរពេទ្យ​ខេត្ត​ក៏បាន​ស្លាប់​ បុរស​ចំណាស់​ម្នាក់​ទំនងជា​លើសឈាម​ដើរ​ដួល​របួសធ្ងន់​ពេល​សមត្ថកិច្ច​ដឹក​យកមក​សង្គ្រោះ​ក្នុង​មន្ទីរពេទ្យ​ខេត្ត​ក៏បាន​ស្លាប់​ Reviewed by yim PH on 3:12 PM Rating: 5

Entertainment

ads
Powered by Blogger.