ប្រេងសាំង និងម៉ាស៊ូតអនុគ្រោះពន្ធរបស់ឧកញ៉ាម្នាក់ នាំចូលពីប្រទេសថៃយកមកលក់ត្រឹមស្រុកសំឡូត តែដោយមានការឃុបឃិតពីមេគយខេត្តបាត់ដំបង បានហូរចូលដល់ក្រុងយ៉ាងអនាធិបតរយ្យ
ខេត្តបាត់ដំបង ៖ ប្រេងសាំង និងម៉ាស៊ូតគេចពន្ធ ត្រូវបានពលរដ្ឋស្រុកសំឡូតរាយកាណ៍ថា បាន ឃើញដឹកតាមរថយន្តស៊ីទែនធំៗរាល់ថ្ងៃចេញពីប្រទេសថៃ ឆ្លងកាត់ច្រក៤០០ដែលសមត្ថកិច្ចគយ ក្រោមការគ្រប់គ្រងរបស់លោក យី ថុល ប្រចាំការនៅទីនោះ ចូលមកស្តុកក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ក្រោមរូបភាព អនុគ្រោះពន្ធ ហើយត្រូវបានមេឈ្មួញមានងារជាឧកញ៉ាដឹកចូលទៅចែកចាយដល់ខេត្តបាត់ដំបងយ៉ាងអនាធិបតេយ្យ ដោយមានការជ្រោមជ្រែង និងឃុបឃិត ពីមន្ត្រីគយមួយចំនួនហើយរឿងនេះបានជាប់ពាក់ព័ន្ធយ៉ាងជ្រៅជាមួយ លោក ឈុន សុភមង្គល ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង ដោយគេសង្កេតឃើញបទល្មើសសេដ្ឋកិច្ចរត់ពន្ធប្រេងសាំង និងម៉ាស៊ូតនេះមិនត្រូវបានលោក ឈុន សុភមង្គល ដឹកនាំមន្ត្រីថ្នាក់ក្រោមបង្ក្រាបចាប់ប្រពន្ធចូលរដ្ឋនោះទេ។
ការនាំចូលប្រេងសាំង និងម៉ាស៊ូតពីប្រទេសថៃនេះត្រូវបានពលរដ្ឋបង្ហើបថា ជារបស់ លោកឧកញ៉ាម្ចាស់ក្រុមហ៊ុនប៉ោឌីដ៏មានឥទ្ធពល ត្រូវយកមកស្តុកទុក ក្នុងការ៉ាសដ៏ធំមួយកន្លែង រួចធ្វើការផ្ទេរបន្ត យកទៅលក់ ដល់ក្នុងខេត្តបាត់ដំបង យ៉ាងអនាធិបតេយ្យ បានយ៉ាងរលូន គេមិនដែលឃើញសមត្ថកិច្ចគយគ្រប់ស្ថាប័នពាក់ព័ន្ធរាប់ទាំង សាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង ត្រួតពិនិត្យការដឹកជញ្ជូន ប្រេងសាំង និងម៉ាស៊ូតឆ្លងផុតដែនអនុញ្ញាតបំពានគោលការណ៍យកមកពិន័យប្រមូលពន្ធចូលរដ្ឋតាមភារកិច្ចនោះទេ។ ដែលករណីនេះធ្វើឲ្យកើតមានការសង្ស័យថា ភាពស្ងៀមស្ងាត់របស់ លោក ឈុន សុភមង្គល និងលោក ថេន ដែលជាប្រធាន និងអនុប្រធានសាខាគយខេត្តបាត់ដំបង ទំនងជាបានលាភសក្ការៈ ខ្លះដែរហើយមើលទៅ។
ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថា ការនាំប្រេងសាំង និងម៉ាស៊ូត ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា គឺលោកឧកញ៉ារូបនោះ សុំការអនុគ្រោះពន្ធនាំចូលត្រឹមស្រុកសំឡូតតែប៉ុណ្ណោះ មិនអាចនាំចេញ ហួសពីស្រុកសំឡូត ឡើយ។ ប្រេងសាំង និងម៉ាស៊ូត ដែលនាំចូលមកស្រុកសំឡូត គឺជួយបញ្ចុះតម្លៃប្រេងសាំងឲ្យចុះបានមួយចំនួន ប៉ុន្តែរដ្ឋក៏មានការខាតបង់ពន្ធមួយចំនួនទៅហើយៗការនាំបង្ហួសទៅដល់ខេត្តបាត់ដំបងជាការរំលោភគោលការណ៍អនុគ្រោះពន្ធ និងកាន់តែធ្វើរដ្ឋខាតបង់ពន្ធទ្វេឡើង តែប្រាក់ទាំងនោះបានធ្លាក់ចូលទៅហោប៉ៅឈ្មួញ និងមន្ត្រីស៊ុំគ្រលំ ហើយសង្ស័យថាទំនងថ្នាក់លើមិនបានជ្រាបរឿងនេះទេ ហើយករណីនេះអាចជាការត្រូវរ៉ូវគ្នាត្រឹមថ្នាក់ខេត្តរកចណូលខ្លះចែកគ្នាច្រកហោប៉ៅ តែអ្នកដែលទទួផលប្រយោជន៍បានច្រើនជាងគេគឺលោកមេគយ ឈុន សុភមង្គល៕
លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តបាត់ដំបង
http://ift.tt/2282vCU