នគរបាលក្រុងខេត្តសហការគ្នាចាប់អ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀន៦នាក់
ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យជាអ្នកចែកចាយ និងប្រើប្រាស់ថ្នាំញៀន៦នាក់ ជាមួយវត្ថុតាងថ្នាំញៀន ម៉ាទឹកកក១កញ្ចប់ធំ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងសហការជាមួយសមត្ថកិច្ចនគរបាល ប្រឆាំងគ្រឿងញៀនខេត្តឡោមព័ទ្ធចាប់ខ្លួនបាន ខណៈដែលពួកគេធ្វើសកម្មភាពចែកចាយ និងប្រើ ប្រាស់ថ្នាំញឿន។ ករណីបង្ក្រាបនេះបានធ្វើឡើងនៅម៉ោង២ និង៣០នាទី រសៀលថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៦ នៅក្នុងភូមិទី៧សង្កាត់ខ្សាមក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តអោយដឹងថា៖ ជនសង្ស័យទាំង៦ នាក់ដែលបានចាប់ខ្លួននោះមាន៖ ១.ឈ្មោះផៃ សុមាលីអាយុ២៨ឆ្នាំ ជាម្ចាស់ផ្ទះ២.ឈ្មោះ មាស ប៊ុនរក្ស អាយុ២៦ឆ្នាំ ៣.ឈ្មោះ ឡាយ ចាន់រស្មី អាយុ២៣ឆ្នាំ ៤.ឈ្មោះអឹម ផល្លា អាយុ២៦ឆ្នាំ ៥.ឈ្មោះ ចិ សុបិន អាយុ២៤ឆ្នាំនិង៦.ឈ្មោះ តាំង ង៉ូវហេង ១៨ឆ្នាំ ពួកគេមានទីលំនៅ ភូមិទី៧ សង្កាត់ខ្សាម។
សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា៖ ដោយមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋល្អ ស្តីពីសកម្មភាព របស់ក្រុមជនសង្ស័យខាងលើដែលកំពុងចែកចាយ និងប្រើប្រាស់ថ្នាំញៀន សមត្ថកិច្ចនគរបាលក្រុងនិងខេត្ត បានសហការណ៍គ្នា ព័ទ្ធចាប់ជនសង្ស័យទាំង៦នាក់ ខាងលើ ដែលកំពុងចែកចាយនិងប្រើប្រាស់ថ្នាំញៀន នៅក្នុងផ្ទះ ឈ្មោះ ផៃសុមាលី ។ជាលទ្ធផលសមត្ថកិច្ចបានឆែកឆេររកឃើញ ថ្នាំញៀនម៉ាទឹកកក ១កញ្ចប់ធំ គ្រាប់ថ្នាំ ផ្កាឈូក ៧គ្រាប់ (សង្ស័យថ្នាំញៀនប្រភេទ W.Y ) លុយខ្មែរជាង២០ម៉ឺនរៀល លុយអាមេរិច ៤៣ដុល្លា ទូរសព្ទ័ដៃ៥គ្រឿង ម៉ូតូ១គ្រឿង និងឧបករណ៍សម្រាប់ជក់មួយចំនួនទៀត ។
ជនសង្ស័យទាំង៦នាក់រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចការិយាយល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត កសាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ រិទ្ធិ ជ័យ
http://ift.tt/1LQozdL