បរទឃញសកសពជនបរទសដកសលបនកនងបនទបជល
ខេត្តព្រះសីហនុ៖ សាកសពជនបរទេសម្នាក់ហើមស្អុយរលួយ ត្រូវគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ជួល កាលពីម៉ោងប្រមាណម៉ោង៩យប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅក្រុម៩ ភូមិ១សង្កាត់លេខ៣ក្រុង-ខេត្តព្រះសីហនុ។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា បន្ទាប់ពីបានទទួល ករណីខាងលើនេះ បានចុះទៅដល់ទីតាំងកន្លែងកើតហេតុភ្លាមៗដែរ។ សពជនរងគ្រោះមានឈ្មោះ SKOV DENNIS ភេទប្រុស សញ្ជាតិ ដាណឺម៉ាក អាយុ៥៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខ206758735 សុពលភាពថ្ងៃទី 25.03.2023។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់បន្ទប់ជួលឈ្មោះ លោក ណង់សីណាល់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមន្ត្រីកំពង់ផែស្វយ័តខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយពីសមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្ត្រ និងគ្រូពេទ្យជំនាញពិនិត្យបានសន្និដ្ឋានថា សពជនរងគ្រោះស្លាប់ដោយសារជម្ងឺបេះដូង។ សពនេះស្លាប់ជាច្រើនថ្ងៃមកហើយ។ បច្ចុប្បន្នសាកសពរក្សាទុកនៅកន្លែងកើតហេតុរងចាំស្ថានទូត និងក្រុមគ្រួសារមកទទួល៕ សមុទ្រខៀវ
http://ift.tt/1U4KoIO