រថយនតកងតនរគមនករតរតពនតយបចចកទស ធលកទនងករឡបនតមផលវបងកកររគន ថដយសរអពពករលយរបកបឡនយកលយរបសករមមនតរបសតតរតពនតយចញពកពងផសវយតករងពរសហន
ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ បានសម្តែងនូវការព្រួយបារម្មណ៍សារជាថ្មី គ្រាដែលបានឃើញរថយន្តធន់ធំៗបានក្រឡាប់ជាបន្តបន្ទាប់ ដោយសង្ស័យថា មកពីការកង្វះខាតយកចិត្តទុកដាពីអ្នកបើកបរ និងម្ចាស់ក្រុមហ៊ុន ផ្នែកលក្ខណៈបច្ចេកទេស និងមួយចំណែកទៀតដោយសារតែក្រុមមន្ត្រីប៉ុស្តិ៍ត្រួតពិនិត្យនេះ គឺធ្វើបង្ក្រប់កិច្ចតែប៉ុណ្ណោះសំខាន់អោយតែបង់លុយក្បាលឡានចេញបានម៉ាសេរី។ តួយ៉ាងនារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង៣ និង០០នាទី នៅចំណុចមុខរោងចក្រស្រាបៀរអង្គរ ស្ថិតក្នុងសង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ រថយន្តសណ្តោងកុងតឺន័រ មួយគ្រឿងដែលបើកចេញពីកំពុងផែស្វយ័តខេត្តព្រះសីហនុ ដឹកដែកមកកាន់រាជធានីភ្នំពេញ បានដាច់ធ្លាក់កុងតឺន័រនៅមុខរោងចក្រស្រាបៀរអង្គរបង្កឲ្យខូចខាតថ្នល់ជាតិលេខ៤ ទៀតផង។
ជុំវិញករណីនេះសមត្ថកិច្ចចរាចរណ៍ខេត្តពុំបានធ្វើរបាយការណ៍ជាក់លាក់ និងពុំបានផ្តល់ព័ត៌មានលំអិតនោះទេ ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ ក៏មានមន្ត្រីក្រោមឱវាទថ្នាក់តូចមួយចំនួនបានលួចបង្ហើបថា អ្វីៗដែលបានកើតឡើងនាថ្ងៃនេះ ពិតជាបណ្តាលមកពីការធ្វេសប្រហែសពីសំណាក់តៃកុងរថយន្តពិតមែន បើទោះបីជាករណីនេះ ពុំបង្កឲ្យមានមនុស្សគ្រោះថ្នាក់ ឬប៉ះពាល់រថយន្ត ម៉ូតូអ្នកដ៏ទៃយ៉ាងណាក្តី ប៉ុន្តែវាបានធ្វើអោយប្រជាពលរដ្ឋនៅក្បែរនោះ ព្រលឹងចុងសក់ ស្ទើរគ្រប់ៗគ្នាកាលពីរសៀលម៉ោង៣ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ នៅចំណុចមុខរោងចក្រស្រាបៀរអង្គរ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។
រថយន្តដែលក្រឡាប់ដាច់ធ្លាក់ធុងកុងតឺន័រមួយកំណាត់ផ្នែកខាងក្រោយនេះ ពាក់ស្លាកលេខព្រះសីហនុ3A-1373 បើកចេញកំពុងផែដឹកដែកឆ្ពោះមករាជធានីភ្នំពេញ។ បើយោងតាមប្រភពពីមន្ត្រីកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ក៏បានលួចបង្ហើបដែរថា ស្ទើរតែគ្រប់រថយន្តទៅហើយដែលបានបើកបរនៅលើដងផ្លូវនាពេលបច្ចុប្បន្ននេះ ដែលគេសង្កេតឃើញថាហាក់ពុំមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ តាមអ្វីដែលក្រសួងបានកំណត់ បើទោះបីជានៅក្នុងចំណតដើមទី(នៅក្នុងកំពង់ផែស្វយ័ត) គេសង្កេតឃើញមន្ត្រីពាក់ព័ន្ឋមួយក្រុម បានឈជើងត្រួតពិនិត្យ លក្ខណៈបច្ចេកនេះយ៉ាងណាក្តី។
ប្រភពដ៏ដែលបានលួចបង្ហើបទៀតថា ចំពោះមូលហេតុដែលបានធ្វើរថយន្តដឹកទំនិញចេញពីកំពង់ផែរទាំងនៅតែខ្វះបច្ចេកទេសហើយធ្វើតំណើរបាននោះដោយគេសង្ស័យថា ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនេះ គឺធ្វើបង្ក្រប់កិច្ចតែប៉ុណ្ណោះសំខាន់អោយតែបង់ក្បាលឡានទៅវារួចស្រេច ចង់ខ្វះអ្វីខ្វះទៅ។ក្រុមត្រួតពិនិត្យនៅក្នុងកំពង់ផែស្វយ័តនេះ ត្រូវបានគេដឹងថា មានសមាសភាពមកពី អគ្គនាយកដ្ឋានសណ្តាប់ នៃអគ្គស្នងការនគរបាលជាតិ ការិយាល័យសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលជាតិ មន្ទីសាធារណការ និង ដឹកជញ្ជូនខេត្ត និងស្ថាប័ណ្ណពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
គួររំលឹកថា កន្លងទៅសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាក់បានមានប្រសាសន៍ ជាសាធារណៈឲ្យមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់មុននឹងអនុញ្ញាតបើកបារ៉ាស់ឲ្យរថយន្តកុងតឺន័រដឹកអីវ៉ានចេញពីកំពុងផែស្វយ័តខេត្តព្រះសីហនុ។ ការមានប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រីបែបនេះបានលើកឡើង នៅបន្ទាប់ពីមានគ្រោះថ្នាក់សម្លាប់មនុស្សជាបន្តបន្ទាប់ដោយសារដាច់ធ្លាក់ធុងកុងតឺន័រសង្កត់ពីលើ៕ សមុទ្រខៀវ
http://ift.tt/1NEKwZ0