ក្រុមហ៊ុន លោក ឧកញ៉ា ហាន់ ឃៀង កំពុងឈូសឆាយ បំផ្លាញព្រៃលិចជាង៥០ហិកតារំលោភយកដី ខណៈព្រៃលិចទឹក ក្នុងចំណោមជាង១០០០ហិកតា ដែលត្រួវបានគេឃុបឃិតគ្នាចេញប្លង់កម្មសិទ្ធិកាន់កាប់
ខេត្តព្រះសីហនុ៖ មន្ត្រីប្រឹក្សាខេត្តព្រះសីហនុបានបង្ហើបប្រាប់ឲ្យដឹងថា ដីព្រៃលិចទឹកនៅតំបន់ស្រុកព្រៃនប់ ចំនួនប្រមាណជាង១០០០ហិកតា ត្រួវបានគេឃុបឃិតគ្នាចេញប្លង់កម្មសិទ្ធិកាន់កាប់ ក្នុងនោះមានក្រុមហ៊ុន ឧកញ៉ា ហាន់ ឃៀង បានជាប់ពាក់ពន្ធ។ ករណីនេះមន្ត្រីជំនាញជលផលបានថ្លែងអះអាងថា នឹងស្នើសុំទៅមន្ត្រីនាញសុរិយោដីនឹងមន្ត្រី ជំនាញមន្ទីរ អង្គភាព ផ្សេងទៀត ដែលមានការពាក់ព័ន្ធចេញប្លង់កម្មសិទ្ធិលើដីតំបន់ព្រៃលិចទឹកខាងលើ ដើម្បីឲ្យធ្វើការបំភ្លឺ ឲ្យបានច្បាស់លាស់ពីនិតីវិធីក្នុងការចេញប្លង់កម្មសិទ្ធិនោះ នឹងមានវិធានការតាមផ្លូវច្បាប់ ប្រសិនបើពិនិត្យឃើញថា ប្លង់ដីទាំង នោះមានភាពមិនប្រក្រតី។
ប្រតិកម្មសូមឲ្យមានការបំភ្លឺពីការចេញប្លង់កម្មសិទ្ធិនេះបានធ្វើឡើងនៅរសៀល ថ្ងៃទី៥ ខែឧសុភា ឆ្នាំ ២០១៦ បន្ទាប់ពី លោក អ៊ឹង ទ្រី អនុប្រធានុរដ្ឋាលជលផល លោក ពំ ស៊ីថា ប្រធានអធិកាកិច្ចជលផល រូមនឹងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀតចុះ ទៅធ្វើការពិនិត្យជាក់ស្តែងផ្ទាល់ លើដីទីតាំងព្រៃលិចទឹក នៅក្នុងភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាង៥០ហិកតាដែលក្រុមហ៊ុន លោក ឧកញ៉ា ហាន់ ឃៀង កំពុងធ្វើការឈូសឆាយ បំផ្លាញព្រៃលិចទឹកយ៉ាងដ៏ធំសម្បើមនេះ។
ទាក់ទឹនទៅនឹងដីតំបន់ព្រៃលិចទឹកខាងលើនេះ បើតាមការរៀបរាប់របស់មន្ត្រីរដ្ឋាលជលផល ខេត្តព្រះសីហនុ បានធ្វើការបញ្ជាក់ថា ដីព្រៃលិចទឹកក្នុងស្រុកព្រៃខាងលើនេះ មានចំនួន ជាង១០០០ ហិកតាកន្លងមកនៅងំឡុងឆ្នាំ២០០៤-២០០៥ ដីតំបន់នេះត្រូវបាន គេឃុបឃិតគ្នារត់ការធ្វើប្លង់កម្មសិទ្ធិ ប៉ុន្តែត្រូវបានរដ្ឋាលជលផល ធ្វើការជំទាស់រហូត មិនឯកភាពឡើយ ។ លុះក្រោមនៅឆ្នាំ២០០៧ ដីព្រៃលិចទឹកតំបន់ខាងលើទាំងអស់ ត្រូវបាន ចុះបញ្ជីឲ្យស្ថិតនៅក្នុងការគ្រប់របស់សហគមន៍ដើម្បីធានាឲ្យបាននៅការពារនិងថែរក្សា ទុកជាសម្បត្តិរដ្ឋសំរាប់បំរើផលប្រយោជន៍សាធារណៈប្រជាពលរដ្ឋទូទៅ។
តែក្រោយមកទៀតនៅក្នុងអំឡុងឆ្នាំ ២០០៩ និងឆ្នាំ២០១០ជំនាន់ក្រុមនិសិត្ស ចុះជួយធ្វើការវាស់វែង ដីព្រៃលិចទឹកខាងលើដ៍ដែលនេះ ត្រូវបានគេឃុបឃិតរត់ការ សុំចេញប្លង់កម្មសិទ្ធិជាថ្មីម្តងទៀត ហើយក៏ត្រូវមន្ត្រីជំនាញជលផល ធ្វើការជំទាស់ដាច់ខាត ហើយក៏ស្ងាត់រហូតមក ។ ប៉ុន្តែថ្មីៗនេះបែបជា លេចចេញនៅប្លង់កម្មសិទ្ធិជាច្រើនបណ្ណ័ចុះឆ្នាំ2006 ដែលបញ្ជាក់ពីរកម្មសិទ្ធិស្របច្បាប់ លើតំបន់ដីព្រៃលិចទឹក ទាំងអស់ខាងលើទៅវិញ គួរឲ្យភ្ញាក់ផ្អើលបំផុត ព្រមទាំងបានប្រើប្រាស់បណ្ណ័កម្មសិទ្ធិទាំងនោះ សំច្បាប់ ធ្វើការឈុសឆាយព្រៃលិចទឹកបំផ្លាញចោលយ៉ាងអនាធិបតេយ្យ គួរឲ្យស្តាយស្រណោះទៀតផង ។
ក្រុមមន្ត្រីខាងលើបានថ្លែងថា នេះជារឿងមិនប្រក្រតីមួយដែលតម្រូវឲ្យមានការស៊ើបអង្កេតឡើងវិញជាបន្ទាន់ រាល់អ្នកដែលពាក់ព័ន្ធចេញប្លង់កម្មសិទ្ធ ជាពិសេសគឺមន្ត្រីជំនាញសុរិយោដីតែម្តង ដើម្បីមានវិធានការតាមផ្លូវច្បាប់ បើមិនអញ្ជឹងទេ ព្រៃលិចទឹកនៅលើទឹកដីខេត្តព្រះសិហនុទាំងមូលច្បាស់ជាវិនាស ហិនហោចអស់ជាក់ជាមិនខានឡើយ៕ កោះពស់
http://ift.tt/1rKQ13w