ក្មេងស្រីសិស្សសាលាម្នាក់ ត្រូវគេសង្ស័យថា អាចគេបញ្ឆោតទៅកន្លែងស្ងាត់វាយសម្លាប់ប្លន់យកម៉ូតូ
ភ្នំពេញ៖ ក្មេងស្រីជាសិស្សសាលាម្នាក់ ត្រូវបានបុរសអ្នកឡើងត្នោតម្នាក់គេប្រទះឃើញរបួសធ្ងន់ដេកស្តូកស្តឹងមានស្នាមរបួសបែកឈាមពេញផ្ទៃមុខ និងដងខ្លួនស្រែកថ្ងូរស្ថិតនៅដីឡូតិ៍សំណង់បាក់បែកមួយកន្លែងស្ថិតនៅព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ។ កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះទៅកន្លែងកើតហេតុ ហើយបានបើកការស៊ើបអង្កេត ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះមានឈ្មោះ វឺន រដ្ឋា អាយុ១៩ឆ្នាំ ជាសិស្សវិទ្យាល័យពងទឹក ថ្នាក់ទី១២D។ មុនពេលកើតហេតុមានបុរសឡើងត្នោត ចូលមកបត់ជើង បានប្រទះឃើញជនរងគ្រោះ ប្រកាច់ហើយបានរត់ទៅប្រាប់ប្រជាពលរដ្ឋក្នុងភូមិ និងសមត្ថកិច្ច ទើបសមត្ថកិច្ចជាច្រើននាក់បានចុះមកមើល និងធ្វើការស្រាវជ្រាវ។
សមត្ថកិច្ចធ្វើការសន្និដ្ឋានថា អាចជាអំពើប្លន់យកម៉ូតូ ខណៈឃើញស្ត្រីរងគ្រោះមានមួកការពារសុវត្ថិភាពនៅមិនឆ្ងាយពីខ្លួនជនរងគ្រោះដេកក្នុងថ្លុកឈាមនោះ។ សមត្ថកិច្ចបន្តថា ជនរងគ្រោះមានសង្ឃឹមតិចបំផុត គ្រាមានស្នាកស្នាម និងរងរបួសច្រើនកន្លែងហើយធ្ងន់ធ្ងរណាស់៕
http://ift.tt/27aDPtw