សមត្ថកិច្ចចម្រុះបង្ក្រាបបទល្មើសនេសាទក្នុងស្រុក២ និងក្រុង១នៅក្នុងរដូវបិទនេសាទ
ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ចចម្រុះដឹកនាំដោយ លោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះ បានសហការជាមួយសមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសនេសាទ ដាក់របាំងស្បៃមុង និងលបប្រើស១០០ ខុសច្បាប់ នៅក្នុងភូមិសាស្ត្រ ២ស្រុក និងក្រុង១ ដោយបានកាប់ និងដុតបំផ្លាញចោល នូវឧបករណ៍ខុស្បាប់ទាំងអស់នៅនឹងកន្លែងតែម្តង ។
លោក សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផល កំពង់ឆ្នាំងបានអោយដឹងថា ការបង្ក្រាបបទ
ល្មើសក្នុងថ្ងៃនេះ បានចែកជា៣គោលដៅសំខាន់៣កន្លែងគឺ៖ ទី១ គឺបង្ក្រាប នៅចំណុចបឹងធំ ក្នុងភូមិសាស្ត្រក្រុងកំពង់ឆ្នាំង ទី២ នៅស្រុកបរិបូណ៌ និងទី៣ នៅស្រុកជលគីរី ។
លទ្ធផល ក្នុងការបង្ក្រាបបទល្មើសនេសាទ ក្នុងរដូវហាមឃាត់បិតការនសាទនេះ គឺនៅក្នុងក្រុងកំពង់ឆ្នាំង ដឹកនាំដោយរូបលោក បង្ក្រាបបាន របាំងស្បៃមុងប្រវែង ៩៨០ម៉ែត្រ លបស្បៃមុង៣៨មាត់ លបប្រើ១០០ចំនួន ៣២លប បង្គោល១២០ដើម និងចាក់លែងត្រីចូលទន្លេវិញ ចំនួន១០គីឡូក្រាម។ កិច្ចប្រតិបត្តិការនេះ មានកម្លាំងសមត្ថកិច្ចចម្រុះ ១៤នាក់ ប្រើប្រាស់កាណូតបាឡាស្មាច់ ៤គ្រឿង ។
នៅក្នុងស្រុកបរិបូរណ៌ បង្ក្រាបនៅចំណុចកោះឡុច បានរបាំង១០កន្លែងស្មើនឹង២១០ម៉ែត្រ កាប់កំទេចលបលូស្បៃមុង៨មាត់ បង្គោល ៣៥ដើម និងចាក់លែងត្រី ៤គីឡូក្រាមចូលទន្លេវិញ។ ដោយឡែកស្រុកជលគីរី មានកម្លាំងសមត្ថកិច្ចចម្រុះ ១២នាក់ មធ្យោបាយ កាណូតបាឡាស្មាច់៣គ្រឿង ចុះល្បាតនៅចំណុច ឆ្នុកអណ្តែង ,កងមាស, និងចំណុចក្វាវ ប៉ុន្តែមិនមានបទល្មើសទេ ព្រោះទឹកមិនទាន់ចូលដល់មាត់ព្រែកនៅឡើយ ។
លោកនាយខណ្ឌរដ្ឋបាលជលផល បានបញ្ជាក់ថា៖ របាំងស្បៃមុខ និងលបប្រើស១០០ នេះ គឺត្រូវច្បាប់ហាមឃាត់ និងបំផ្លាញមច្ឆាជាតិខ្លាំងណាស់ ហើយខែនេះ ជារដូវហាមឃាត់បិតការនេសាទទៀត គឺពិតជាប៉ះពាល់ធ្ងន់ណាស់ដល់ មច្ឆាជាតិរបស់យើង ដែលកំពុងពងកូន។
លោក សូមអំពាវនាវ អោយអាជ្ញាធរមូលដ្ឋានជួយ សហការជាមួយមន្ត្រីជំនាញ ក្នុងការបង្ក្រាបបទល្មើសក្នុងរដូវហាមឃាត់នេះអោយបានសកម្ម និងជាប្រចាំដើម្បីការពារត្រីពងកូននៅក្នុងរដូវបិតនេសាទនេះ។ ម្យ៉ាងទៀតសូមអាជ្ញាធរមូលដ្ឋានជួយអប់រំប្រជាពលរដ្ឋ កុំនេសាទដោយខុសច្បាប់ ព្រោះលោកមិនចង់ចាប់ប្រជាពលរដ្ឋណាម្នាក់ ដាក់ទោសទណ្ឌព្រោះតែនេសាទល្មើសច្បាប់ឡើយ។ ចំណែកឧបករណ៍លបប្រើស ១០០ គឺមានទោសជាប់ពន្ធនាគារ មិនអាចធ្វើនេសាទបានឡើយទោះក្នុងរដូវបើកនេសាទក៏ដោយ។
លោកក៍បានបញ្ជាក់ទៀតថា នឹងចាប់វិធានាការបង្ក្រាប ជាបន្ត បន្ទាប់តទៅទៀតនៅគ្រប់មូល ដ្ឋានដែលមានបទល្មើស ដើម្បីការពារនិងធានានិរន្តភាពមច្ឆាជាតិអោយបានគង់ វង់សំរាប់ដើស្រាយ ជីវភាពប្រជាពលរដ្ឋ ។ ដោយឡេកលោក ក៏សូមអំពាវនាវ ដល់សមត្ថកិច្ចគ្រប់ទីកន្លែង សូមទប់ស្កាត់ ការចរាចរណ៍លក់ដូរដែលនាំចូលលបប្រើស១០០ ដែលជាឧបករណ៍បែបថ្មីមកពីប្រទេសវៀតណាមផងព្រោះថាឧបករណ៍នេះច្បាប់មិនអោយយកមកធ្វើការនេសាទឡើយ៕ រិទ្ធ ជ័យ
http://ift.tt/28RMFEk