បើករថយន្តពេលយប់លឿនពេក បុកដើមឈើរបួសធ្ងន់ស្រាល២នាក់
ខេត្តកំពង់ឆ្នាំង៖ បុរសជាអ្នកបើកបររថយន្តម្នាក់របួសធ្ងន់ និងព្រូរថយន្តម្នាក់របួសស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពេលយប់ ដែលសមត្ថកិច្ចសង្ស័យថា អ្នកបើកបរស្រវឹង ឬបើកបរដោយងោកងុយដេកនៅពេលយប់។ ករណីនេះបានកើតឡើងនៅម៉ោង២ និង១៥នាទីយប់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥៣ស្ថិតនៅក្នុងភូមិអូររោង ឃុំជ្រៃបាក់ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង។
លោក ស្វាយ វុទ្ធី នាយរងនគរបាលប៉ុស្តិ៍រដ្ឋាលជ្រៃបាក់បានប្រាប់អោយដឹងនៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះអោយដឹងថា៖ រថយន្តបង្កគ្រោះថ្នាក់ដោយខ្លួនឯងខាងលើនេះម៉ាក ហ៊ីយ៉ិនដាយ ពណ៌ស ពាក់ស្លាកលេខ ក៣០៥៨ ភព៣ ជនរងគ្រោះសមត្ថកិច្ចមិនស្គាល់ឈ្មោះឡើយ ប៉ុន្តែគេថាជនរងគ្រោះទាំង២នាក់រស់នៅក្នុងឃុំពង្រ ស្រុករលារប្អៀរ ជនរងគ្រោះគឺជាកម្មករបើកបររថយន្តដឹកទឹកកក អោយក្រុមហ៊ុនផលិតទឹកកកមួយ ស្ថិតក្នុងភូមិ ក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស។
លោកនាយរងប៉ុស្តិ៍បានបន្តអោយដឹងទៀតថា៖ មុនពេលកើតហេតុគេបានឃើញរថយន្តបើកបរពីកើតទៅលេច គឺពីកំពង់ឆ្នាំង ទៅកាន់រោងចក្រផលឺតទឹកកកនៅក្នុងឃុំតាំងក្រសាំង ដើម្បីដឹកទឺកកកពីរោងចក្រយកមកលក់អោយម៉ូយនៅក្រុងកំពង់ឆ្នាំង។ តាមការពិនិត្យស្លាកស្នាមនៅកន្លែងកើតហេតុបានដឹងថា៖ រថយន្តខាងលើនេះបានបើកបរចេញពីខាងស្តាំដៃ ទៅបុកដើមត្រសេកមួយគំនៅចិញ្ចើមផ្លូវខាងឆ្វេងដៃ បានធ្វើអោយដើមត្រសេកមួយដើមមានទំហំគល់២តឹកបាក់ដាច់ប៉ើងទៅធ្លាក់វាលស្រែ ចំណែករថយន្តបានរងការខូចខាតកំពិតកាប៊ីនធ្ងន់ធ្ងរ ចំណែកបើកបរបានកៀបជាប់ជាមួយចង្កូតរថយន្តរបួសធ្ងន់ធ្ងរ បាក់ជើង២កំណាត់ ចំណែកព្រូរថយន្តរងរបួសស្រាល។
ក្រោយពេលកើតហេតុប្រជាពលរដ្ឋក្នុងភូមិអូររោង ជាច្រើននាក់ និងសមត្ថកិច្ចបាននាំគ្នាជួយគាស់យកជន រងគ្រោះ ចេញពីក្នុងរថយន្តទាំងពីម៉ោង២យប់ រហូតដល់ម៉ោង៥ភ្លឺ ទើបគាស់យកបាន ហើយបានបញ្ជូនជន រងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង និងបន្តបញ្ជូនទៅមន្ទីរពេទ្យក្រុងភ្នំពេញ ដោយសារ តែសភាព របួសគេធ្ងន់ធ្ងរ។
សមត្ថកិច្ចបានសន្និដ្ឋានអោយដឹងថា៖ករណីគ្រោះថ្នាក់ចរារចរណ៏ខាងលើនេះអាចបណ្តាលមកពីអ្នកបើកបរបើកលឿនក្នុងស្ថានភាពស្រវឹងឬងោកងុយទើបរេចង្កូតពីខាងស្តាំមកចិញ្ចើមផ្លូវខាងឆ្វេងបុកដើមត្រសេកពេញទំហឹង ទើបបង្កអោយមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ខ្លួនឯងដូវនេះ៕ រិទ្ធិ ជ័យ
http://ift.tt/1UdsK1P