រថយន្តដឹកឈើប្រណីតលោតឆ័ត្ររបស់មេឈ្មួញជើងឈ្មោះស្រីណែតត្រូវប៉េអិមប៉ុស្តិ៍៧៨១បង្ក្រាប
ខេត្តរតនគិរី ៖ ឡានបាឡែន១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២X-១៣៦៥ ដឹកឈើប្រណីតប្រភេទធ្នុងជាច្រើនដុំលោតឆ័ត្រ ចេញពីព្រំប្រទល់ ខេត្តស្ទឹងត្រែង ឆ្ពោះទៅខេត្តរតនគិរី ត្រូវបានកម្លាំងប៉េអឹម ស្នាក់ការសន្តិសុខ៧៨១ ធ្វើការបង្ក្រាបបានកាលពីវេលាម៉ោង ៨និង១៨ នាទី យប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ក្បែរស្នាក់ការ៧៨១ ស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។
លោកអនុសេនីយ៍ឯក ហង្ស វុទ្ធី ជំនួយការស្នាក់ការ សន្តិសុខ៧៨១ បានឲ្យដឹងថា ក្រោយពីបង្ក្រាបបាន រកឃើញស្លាកលេខរថយន្តមួយផ្សេងទៀត នៅក្នុងរថយន្តដឹកឈើបទល្មើស គឺភ្នំពេញ ២Z.៦០៦១។ ខណៈបង្ក្រាបរថយន្តខាងលើនេះ ម្ចាស់រថយន្ត បានចុះរត់គេចខ្លួន ។
ដោយឡែកមានអ្នកអះអាងឲ្យដឹងថា ម្ចាស់រថយន្តដឹកឈើខាងលើ គេស្គាល់ឈ្មោះ ស្រីណែត ដែលជននេះសកម្មបំផុតក្នុងការដឹកជញ្ជូនឈើប្រណីតខុសច្បាប់ចូលក្រុងបានលុង នឹងបន្តទៅលក់នៅឯប្រទេសវៀតណាមមិនដែលមានសមត្ថកិច្ចបង្ក្រាបឡើយទើបតែពេលនេះទំនងលោតឆ័ត្រញាប់ពេក៕ ដោយ លីវណ្ណៈ
http://ift.tt/296sJOE