នគរបាលស្រុករលារប្អៀរបានបំពាក់ចំណាំងផ្លាតគោយន្តកន្ត្រៃ និងរ៉ឹម៉កម៉ូតូ ជូនប្រជាពលរដ្ឋបាន៤៥គ្រឿងដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍
ខេត្តកំពង់ឆ្នាំង៖ រ៉ឺម៉កម៉ូតូ និងគោយន្តកន្ត្រៃចំនួន៤៥គ្រឿង របស់ប្រជាពលរដ្ឋក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរនៅ ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលស្រុករលារប្អៀរ បានកោះហៅម្ចាស់យានយន្តមកបំពាក់ ចំណាំងផ្លាតលើយាន្តយន្តពួកគាត់ នៅក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រៃបាក់ ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ដោយសារតែយានទាំងនោះគ្មានចំណាំងផ្លាតពីក្រោយ។
លោកអនុសេនីយ៍ឯក សឿង រុន អធិការរងទទូលផែនចររាចរណ៍ជើងគោក នៃអធិការដ្ឋានស្រុករលារប្អៀរបានឲ្យដឹងថា៖ ការកោះហៅប្រជាពលរដ្ឋដែលបានប្រើប្រាស់ម៉ូតូសណ្តោងរ៉ឺម៉ក គោយន្តកន្ត្រៃ មកបំពាក់ចំណាំងផ្លាតបែបនេះ ព្រោះលោកយល់ឃើញថាសព្វថ្ងៃអត្រាគ្រោះថ្នាក់ចរាចរណ៍មកពីមិនមានភ្លើងខាងក្រោយយានយន្ត ឬចំណាំងផ្លាតពីក្រោយពេលបើកបរនៅពេលយប់គឺមានច្រើន ហេតុនេះហើយទើបលោ ករៀបចំដោយចំណាយថវិកាទិញសម្ភារៈយកមកបំពាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ ក្នុងនោះមានគោយន្តកន្ត្រៃចំនួន៣៧គ្រឿង ម៉ូតូសណ្តោរ៉ឺម៉ក៨គ្រឿង។
នៅក្នុងពេលបំពាក់ចំណាំងផ្លាតនេះជូនប្រជាពលរដ្ឋ លោកបានធ្វើការពន្យល់ណែនាំដល់ពួកគាត់អំពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មីថា យានយន្តទាំងអស់ដែលគ្មានភ្លើងស្តុបពីក្រោយ ឬចំណាងផ្លាតនេះច្បាប់ក៏តម្រូវឲ្យសមត្ថកិច្ចធ្វើការផាកពិន័យផងដែរ ហើយករណីប្រសិនបើគេបុកគូថយានយន្តយើងពីក្រោយដោយសារតែយើង គ្មានភ្លើងពីក្រោយនោះ គឺយើងជាម្ចាស់យានយន្តគឺជាអ្នកខុស ត្រូវចេញសំណងទៅជនរងគ្រោះ។ លោកបានបញ្ជាក់ទៀតថា ការចូលរួមរបស់ប្រជាពលរដ្ឋនៅពេលនេះ គឺជាការយកចិត្តទុកដាក់ការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ ក៏ដូចជាការការពារជីវិតអ្នកដ៏ទៃនោះដែរ ព្រោះសព្វថ្ងៃអត្រានៃគ្រោះថ្នាក់ចរាចរណ៍នៅក្នុងមូលដ្ឋាន កើតមានស្ទើរតែរៀងរាល់ថ្ងៃគួរឲ្យព្រួយបារម្ភ។
ប្រជាពលរដ្ឋដែលបានមកចូលរួមដាក់ចំណាំងផ្លាត លើយានយន្ត បានថ្លែងអំណគុណដល់សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដែលជានិច្ចជាកាលតែងយកចិត្តទុកដាក់ជួយអប់រំនិងណែនាំអោយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន អោយយល់ និងចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីទប់ស្តាត់កុំឲ្យប្រជាពលរដ្ឋ គេចផុតពីគ្រោះថ្នាក់ចរាចរណ៍៕ រិទ្ធិ ជ័យ
http://ift.tt/2963oW0