លោក អ៊ឹង ជាវែង ប្រធានការិយាល័យវិនិយោគមិនមែនកាត់ដេរ និងជាជំនួយការលោក គុណ ញឹម អគ្គនាយកគយត្រូវ(ACU)ចាប់ខ្លួនករណីពុករលួយ
រាជធានីភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានចាប់បញ្ជូនខ្លួន លោក អ៊ឹង ជាវែង ដែលមានតួនាទីជា ប្រធានការិយាល័យវិនិយោគ មិនមែនកាត់ដេរ និងជាជំនួយការ អគ្គនាយកគយ និងរដ្ឋាករ កាលពីល្ងាច ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញដោយជាប់សង្ស័យនឹងករណី បង្ខំយកលុយពីក្រុមហ៊ុន ដោយខុសច្បាប់ដែលគេហៅថាអំពើពុករលួយ ។ អង្គភាពប្រឆាំងអំពើពុករលួយ បានតាមស្រាវជ្រាវលើ លោក អ៊ឹង ជាវែង ជាច្រើនលើករួចទៅហើយ រហូតដល់មានការឃាត់ខ្លូន គឺលោក អ៊ឹង ជាវែង បានទៅយកលុយពីក្រុមហ៊ុនមួយចំនួនដែលជារឿងខុសច្បាប់។
បន្ទាប់ពីសាកសូរអង្គភាពប្រឆាំងអំពើពុករលួយ នៅម៉ោង ៣រសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ បានបញ្ជូនលោក អ៊ឹង ជាវែង ទៅតុលាការ ហើយត្រូវបន្តសួរចម្លើយបន្តនៅថ្ងៃទី១៦ ខែកក្កដា ។ ទោះយ៉ាងណាមជ្ឈដ្ឋានមហាជនទូទៅមានការភ្ញាក់ផ្អើលថា ចំពោះរឿងចំណាត់ការបង្ក្រាបមន្ត្រីគយប្រព្រឹត្តពុករលួយនេះជារឿងដ៏កម្រដែលពុំដែលមានសោះក្នុងប្រវត្តិសាស្ត្រកំណែទម្រងគយ។ ក៏ប៉ុន្តែនេះគ្រាន់តែជាចំណែកបញ្ហាដ៏តូចមួយដែលគួរតែមានចំណាត់ការឲ្យទូលំទូលាយជាងនេះ៕
http://ift.tt/2a3qc8x