សមត្ថកិច្ចនគរបាលស្រុកសាមគ្គីមាជ័យនិងខេត្តកំពង់ឆ្នាំងសហការគ្នាចាប់បានអ្នកចែកចាយគ្រឿង ញៀន៣នាក់ និងថ្នាំញៀន២៥កញ្ចប់
ខេត្តកំពង់ឆ្នាំង៖ អ្នកចែកចាយថ្នាំញៀន៣នាក់ ត្រូវបាននគរបាលស្រុកសាមគ្គីមាបជ័យ និងនគរបាល ប្រឆាំងគ្រឿងញៀនខេត្ត សហការគ្នាចាប់ខ្លួនបាន និងដោយដកហូតបានថ្នាំញៀនម៉ាទឹកកក ចំនួន២៥ កញ្ចប់។ ករណីបង្ក្រាបគ្រឿងញៀនខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី២៩ និងទី៣០ ខែមិថុនានៅក្នុងកន្លែង២ខុសគ្នា ក្នុងស្រុកសាមគ្គីមានជ័យ។
លោកនាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានងោយដឹងថា៖ ករណីទី១ នៅម៉ោង៥ល្ងាចថ្ងៃទី២៩ ខែមិថុនា សមត្ថកិច្ចបានចាប់បានឈ្មោះ ឆី ឆុន អាយុ២៩ឆ្នាំ មុខរបរជាកម្មកររោងចក្ររស់នៅក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ក្នុងពេលគេចុះពីលើរថយន្តដឹកកម្មករ យកគ្រឿងញៀនមកលក់អោយម៉ូយចំកម្លាំងបង្កប់របស់សមត្ថកិច្ច ករណីនេះដកហូតបានថ្នាំញៀន១កញ្ចប់ និងទូរស័ព្ទដៃ១គ្រឿង ករណីទី២. នៅម៉ោង១ និង៣០នាទី ថ្ងៃទី៣០ ខែមិថុនា សមត្ថកិច្ចចាប់បានអ្នកចែកចាយគ្រឿងញៀន២នាក់ទៀត នៅក្នុងរោងចក្រហ្គេតស្ពត មានទីតាំងនៅក្នុងចំការស្វាយ ឃុំសេដ្ឋី ដកហូតថ្នាំញៀនបាន២៤កញ្ចប់ ទូរស័ព្ទដៃ២គ្រឿង ម៉ូតូ២គ្រឿង ជនល្មើសទី១ឈ្មោះ លី នេត្រា អាយុ២២ឆ្នាំ និងទី២ឈ្មោះ ហ៊ុយ ហឿន អាយុ២៦ឆ្នាំ ពួកគេជាកម្មករក្នុងរោងចក្រខាងលើ រស់នៅក្នុងឃុំស្វាយ និងជាអ្នកចែកចាយគ្រឿងញៀនដ៏សកម្មនៅក្នុងរោងចក្រ។
ជនល្មើសទាំង៣នាក់ និងវត្ថុតាងទាំងអស់ ត្រូវបានសមត្ថជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តនៅព្រឹកថ្ងាំទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ ដើម្បីអោយតុលាការចាត់ការបន្តតាមផ្លូវច្បាប់។ សមត្ថកិច្ចបានត្អូញត្អែឲ្យដឹងថា៖ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀន កន្លងមកថ្នាក់លើមិនដែរឧបត្ថម្ភ ប្រាក់បេសកកម្ម ឬសាំងឡានម៉ូតូអោយឡើយ ការបង្ក្រាបគ្រឿងទាំងអស់កន្លងមកគឺសមត្ថកិច្ច បានយក ប្រាក់ខែរបស់ខ្លួនមកចាយវាយដោយខ្លួនឯង។ ហេតុនេះសំណូមពរថ្នាក់លើ និងក្រសួងមេត្តាជួយ ដោះ ស្រាយប្រាក់បេសកកម្មបង្ក្រាបគ្រឿងញៀនអោយផង បើពុំនោះទេមន្ត្រីនគរបាលប្រឆាំងគ្រឿងញៀន ពិតជាត្រូវប្រពន្ធសុំលែងអស់ហើយ៕ រិទ្ធិ ជ័យ
http://ift.tt/298aY48