កំពុងល្បីរឿងលោក ហ៊ីវ គឹមហេង អគ្គនាយរងគយ ក្លាយជាគួជេជួយរត់ការនិងចាយលុយ ដើម្បីឲ្យលោកសេដ្ឋីគយ ចំនួន២នាក់ ពន្យាអាយុចូលនិវត្តន៍
ភ្នំពេញ ៖ ប្រភពមួយបានទម្លាយថា មន្ត្រីជាន់ខ្ពស់មួយរូប នៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករ បាននិងកំពុងរត់ការ ជួយពន្យារការចូលនិវត្តន៍ឲ្យមន្ត្រីគយ២រូប ដែលមានលុយហូរហៀ និងកាន់តំណែងដុះស្លែ ដោយមានការបិទភ្នែកពីថ្នាក់លើ និងផ្នែកពាក់ព័ន្ធផងដែរ។ ប្រភពបានខ្សឹបថា លោក ហ៊ីវ គឹមហេង ដែលជាអ្នករត់ការនោះ សូម្បីតែខ្លួនគាត់បើតាមអាយុពិតប្រាកដ គឺត្រូវចូលនិវត្តន៍ ទៅហើយនោះ ប៉ុន្តែគាត់បានរត់ការ ពន្យារការចូលនិវត្តន៍ រហូតបានសម្រេច បន្តតំណែងជា អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ក្នុងរយៈពេល៣ឆ្នាំទៀតទង្វើនេះបានធ្វើឲ្យមន្ត្រីគយរិះគន់ថ្នាក់លើថាបក្សពួក និងប្រព្រឹត្តអំពើពុករលួយ។
ប្រភពបានពោលបញ្ជាក់ទៀតថា មិនត្រឹមតែប៉ុណ្ណោះ លោក ហ៊ីវ គឹមហេង នៅហ៊ានគៀងគរ អូសទាញ បក្ខពួករបស់ខ្លួន ឲ្យរត់ការពន្យាអាយុ ចូលនិវត្តន៍ដូចខ្លួនដែរ ផ្ទុយពីច្បាប់កំណត់ ធ្វើឲ្យមន្ត្រីថ្នាក់ក្រោមអស់សង្ឃឹម និងសម្តែងការមិនពេញចិត្ត ចំពោះទង្វើរបស់លោក ហ៊ីវ គឹមហេង ហើយករណីនេះគេមិនដឹងថាលោក ហ៊ីវ គឹមហេង នឹងទទួលបានលាភសក្ការៈ ប៉ុណ្ណានោះទេទើបក្លាយជាអ្នកគួកជេរត់ការពន្យាអាយុចូលនិវត្តន៍នេះ។ ប្រភពបានបង្ហើបទៀតថា ប្រធានការិយាល័យគយមួយរូប និងលោក ឆបូ ណាវី ប្រធាននាយកដ្ឋានរដ្ឋាករ បច្ចុប្បន្ននេះ ម្នាក់ៗកំពុងចំណាយលុយ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីឲ្យលោក ហ៊ីវ គឹមហេង ជួយរត់ការ ពន្យារការចូលនិវត្តន៍។
លោក ឆបូ ណាវី ត្រូវគេដឹងថា ដល់អាយុចូលនិវត្តន៍ នៅឆ្នាំ២០១៧ ឆាប់ៗខាងមុខ។ ប្រភពបញ្ជាក់ទៀតថា លោក គុណ ញឹម បច្ចុប្បន្នជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ រួមទាំងរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ជាអ្នកបើកភ្លើងខៀវ ឲ្យមានទង្វើរំលោភបំពានច្បាប់ ដែលមន្ត្រីគយតូចតាច ជាពិសេសមហាជនកំពុងតែយកដៃទល់ភ្នែកចាំមើលរឿងរត់ការពន្យាអាយុចូលនិវត្តន៍ប្រធានការិយាល័យគយមួយរូប និងលោក ឆបូ ណាវី បានសម្រេចដូចរូបលោក ហ៊ីវ គឹមហេង និងលោក ប៉ែនសំអាត ដែលកំពុងបន្តតំណែងជាអគ្គនាយកដោយសាររត់ការពន្យារការចូលនិវត្តន៍នោះ៕
លោក ហ៊ីវ គឹមហេង អគ្គនាយរងគយ
http://ift.tt/29mn7jW