បុរសម្នាក់ពេលស្រវឹងម្តងៗក្រៅតែពីវាយប្រពន្ធកូននឹងដំបងធ្លាប់យមជំពាមបាញ់ប្រពន្ធឲ្យរបួស វាយឪពុកក្មេកបែកក្បាល និងធ្លាប់ដុតផ្ទះចោលទៀតផង
ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនខណៈដែលបានស្រវឹងស្រាម្តងៗបានប្រើអំពើហិង្សាវាយដំប្រពន្ធ និងកូនឲ្យមានរបួសស្នាមជាញឹកញាប់ ដោយមិនអាចទ្រាំនឹងអំពើហិង្សាតទៅទៀតបាន ប្រពន្ធក៍ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន និងតាច់ការតាមផ្លូវច្បាប់តែម្តង ។ ហេតុការណ៍ប្រើអំពើហិង្សាខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៩និង៤៥នាទីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦នៅចំណុចខ្ទមចាំស្រែរបស់ខ្លួនស្ថិតក្នុងភូមិតាំងគ្រួស ឃុំក្រាំល្វា ស្រុកសាមគ្គឺមានជ័យ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបាននិយាយឲ្យដឹងថា៖ ជនដៃដល់ក្នុងអំពើហិង្សាខាងលើមានឈ្មោះ យូឡុ អាយុ២៨ឆ្នាំ មានប្រពន្ធអ៊ិត មុំ អាយុ២៨ឆ្នាំ មានកូនពីរនាក់នៅក្នុងបន្ទុករស់នៅក្នុងភូមិឃុំស្រុកខាងលើ ។ យោងតាមរបាយការណ៍របស់មត្ថកិច្ចបានឲ្យដឹងថានៅមុនពេលកើតហេតុប្តីប្រពន្ធនិងកូនបានទៅដេកចាំស្រែនៅចំណុចខាងលើខណៈ ពេលប្តីផឹកស្រាស្រវឹងបានរករឿងប្រពន្ធ និងកូនៗដោយបានវាយធ្វើបាបស្ទើរតែរាល់ថ្ងៃ និងបានយកចំពាមកៅស៊ូបាញ់ត្រូវខ្នង និងខ្លួនមុខប្រពន្ធរបួសទៀតផង។
សមត្ថកិច្ចបានឲ្យដឹងបន្តទៀតថា៖ ជនសង្សយ័ក្នុងអំពើហិង្សាខាងលើនេះកន្លងមកធ្លាប់ប្រើអំពើហិង្សា ទៅលើប្រពន្ធជាញឹកញាប់ហើយក៍ធ្លាប់បានដុតបំផ្លាញផ្ទះសម្បែងអស់មួយខ្នងនិងបានវាយទៅលើឪពុកក្មេកបណ្តាលឲ្យបែកក្បាលផងដែរ ។ ដោយមិនអាចទ្រាំទ្រនឹងអំពើហិង្សាបានម្តងហើយម្តងទៀតមិនបាន ទើបប្រពន្ធបានដាក់ពាក្យប្តឹងមកសមត្ថកិច្ចមូលដ្ឋាន ហើយសមត្ថកិច្ចក៏បានចុះដល់លំនៅដ្ឋានស្ត្រីរងគ្រោះ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ជាប្តីក្នុងអំពើហិង្សាខាងលើនាំយកមកធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនបន្តមកការរិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការរដ្ឋាននគបាលខេត្តកំពង់ឆ្នាំងចាត់ការបន្ត ក្នុងនោះសមត្ថកិច្ចក៏បានរកឃើញដាវ១ដើម និងចំពាមកៅស៊ូ១ផងដែរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យក្នុងអំពើហិង្សាខាងលើ បានសារភាពថាខ្លួនពិតជាបានវាយប្រពន្ធកូន និងវាយឪពុក្មេកបែកក្បាលហើយបានបាញ់ប្រពន្ធកូននឹងចំពាមកៅស៊ូឲ្យរបួសពិតប្រាកដ៍មែន ។ ជនសង្ស័យរួមនឹងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការរដ្ឋាននគបាលខេត្តកំពង់ឆ្នាំងធ្វើការសាកសួរ និងបានកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តកំពង់ឆ្នាំងចាត់ការតាមផ្លូវច្បាប់៕ រិទ្ធិ ជ័យ
http://ift.tt/29MpZ81