ក្រុមគ្រួសារកុមារីជាសិស្ស៤នាក់ រងគ្រោះដោយលោកគ្រូ កែម ចាន់ឆេន ចាប់រំលោភ និងបៀតបៀន កេរ្តិ៍ខ្មាស់ ប្តឹងតុលាការ៣ឆ្នាំហើយមិនឃើញចាត់ការ បានលើកគ្នាសុំអន្តរាគមន៍ពីក្រសួងអប់រំ
ខេត្តកំពង់ឆ្នាំង៖ ក្រុមគ្រួសារជាអាណាព្យាបាលកុមារីសិស្សសាលា៤នាក់ជាជនរងគ្រោះ និងលោកមេភូមិ រស់នៅក្នុងភូមិថ្មកែវ ឃុំស្វាជ្រុំ ស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦ បានជួបជុំគ្នាលើក បដា ស្នើសុំដល់សម្តេច ហ៊ុន សែន និងលោករដ្ឋមន្ត្រីក្រសួងអប់រំ ជួយអន្តរាគមន៍ ករណីសំណុំរឿងព្រហ្មទណ្ឌ លោកគ្រូបង្រៀននៅសាលាបឋមសិក្សាថ្មកែវ ឈ្មោះ កែម ចាន់ឆេន បានបៀតបៀនកេរ្តិ៍ខ្មាស់លើកូនសិស្ស៤នាក់ និងចាប់រំលោភមិនបានសម្រេច ពួកគាត់បានដាក់បណ្តឹងទៅតុលាការខេត្ត៣ឆ្នាំហើយ មិនឃើញមានចំណាត់ចាត់ការសោះ។
ប្រជាពលរដ្ឋជាអាណាព្យាលបាលកុមារីជាសិស្សរងគ្រោះទាំង៤នាក់បាននិយាយអោយដឹងថា៖
រឿងអាស្រូវខាងលើនេះបានកើតឡើងនៅក្នុងខែមករា ឆ្នាំ២០១៣ ដោយលោកគ្រូលោកគ្រូបង្រៀននៅសាលាបឋមសិក្សាថ្មកែវ ឈ្មោះ កែម ចាន់ឆេន បានបៀតបៀនកេរ្តិ៍ខ្មាស់លើកូនសិស្ស៤នាក់ ជាកូនៗពួកគាត់ នៅក្នុងថ្នាក់រៀន ពេលកូនសិស្សចេញធ្វើពលកម្ម ដោយលោកគ្រូខាងលើនេះ ជាញឹកញាប់បានចាប់ថើប និងច្របាច់ដោះ កូនសិស្សខ្លួនឯង និងកុមារីម្នាក់ឈ្មោះ ស ឡ វិញលោកគ្រូនរូបនោះបានចាប់ស្រាតសំពត់ចាប់រំលោភនាង តែមិនបានសំរេចព្រោះនាងបានរើសបំរះ និងទាត់ចំពង លោកគ្រូរើសរំបោះខ្លួន។ ក្រោយពេលកើតុហេតុពួកគាត់បានមកដាក់បណ្តឹងនៅតុលាការខេត្ត តែត្រូបានលោកព្រអរាជអាជ្ញា សាលាដំបូងខេត្ត លោក ពេញ វិបុល បានតំកល់រឿងទុកឥតចាត់ការ។
ក្រោយមកដោយពយកគាត់បានប្តឹងតវ៉ាទៅតុលាការសាលាឧទ្ទរណ៍ និងលោកប្រធានឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រមជួយអន្តរាគមន៍រួចមក សំណុំរឿងព្រហ្មទណ្ឌលេខ១២៥ ចុះថ្ងៃទី០២.០៨.២០១៣នេះរបស់សាលាឧទ្ទរណ៍ ត្រូវបានលោក សុង ប៊ុណ្ណរិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ឆ្នាំង បានធ្វើការចោទប្រកាន់លោកគ្រូ កែម ចាន់ឆេន ជាផ្លូវការតាមលិខិតលេខ៣៩៤/១៥(ត) ចុះថ្ងៃទី២៧.១០.២០ ១៥ ។ ប៉ុន្តែនៅថ្ងៃទី២៨.០៦.២០១៦ នៅពេលពួគកាត់បានដាក់ពាក្យសុំអោយលោកចៅក្រមពន្លឺដំណើរការសំណុំរឿង លោក សុង ប៊ុណ្ណរិទ្ធ ចៅក្រមស៊ើបសួរបាននិយាយប្រាប់ថា លោកបានចេញសេចក្តីជូនដំណឹងលេខ៣៩៤/១៥(ត) ចុះថ្ងៃទី២៧.១០.២០១៥ ស្តីពីការចោទប្រកាន់លើឈ្មោះកែម ចាន់ឆេន ជាផ្លូវការទៅរដ្ឋមន្ត្រីក្រសួងអប់រំរួចហើយ តែមកដល់ថ្ងៃនេះក្រសួងអប់រំមិនទាន់ឆ្លើយតបនៅឡើយ។
ប្រជាពលរដ្ឋជាអាណាព្យាលបាលសិស្សរងគ្រោះ បានឲ្យដឹងទៀតថា៖ ដោយសារតែច្បាប់មិនចំណាត់ការជនល្មើស មិនតែប៉ុណ្ណោះលោកគ្រូជាជនល្មើសត្រូវបានគេតំឡើងបុណ្យស័ក្តិឲ្យមកនៅធ្វើការក្នុងការិយាល័យអប់រំស្រុកវិញទៀតផង ដែលធ្វើអោយកុមារីរងគ្រោះ៣នាក់ ក្នុងចំណោម៤នាក់មានភាពអៀនខ្មាស់ និងមានការិះគន់បង្អាប់ពីសិស្សនៅក្នុងសាលាបានសំម្រេចចិត្តឈប់រៀនទៀតផង។ ករ ណីនេះ ពួកគាត់ជាអាណាព្យាបាលសិស្សរងគ្រោះ សំណូមពរដ៏ទទូចដល់សម្តេច ហ៊ុន សែន ( មានខ្វូតសំឡេង ) និងលោករដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ជួយអន្តរាគមន៍បើកផ្លូវ ឲ្យតុលាការបានចាត់ការរឿងនេះដោយយុត្តិធម៌ ជូនដល់ជនរងគ្រោះផង ព្រោះរឿងនេះមានរយៈពេល៣ឆ្នាំហើយ កប់បាត់មិនដោះស្រាយទេ។
ដោយឡែក លោក សោម ឈឿន ( មានខ្វូតសំឡេង )មេភូមិថ្មកែវ ឃុំស្វាយជ្រុំ បានបញ្ជាក់ឲ្យដឹងថា៖ ក្រោយពេលកើតហេតុ ពេលមានបណ្តឹងពីឪពុកម្តាយសិស្សរងគ្រោះទាំង៤នាក់ លោកបានហៅសិស្សជាសាក្សីដែលបានឃើញលោកគ្រូ កែម ចាន់ឆេន ប្រព្រឹត្តអំពើបៀតបៀនកេរ្តិ៍ខ្មាស់ និងសិស្សរងគ្រោះទាំង៤នាក់មកសាកសួរផ្ទាល់ចំពោះមុខលោកមេភូមិ និវចំពោះមុខអាណាព្យាបាលសិស្ស ដោយជនរងគ្រោះ និងសិស្សជាសាក្សីចំនួន១៤នាក់ បានឆ្លើយដូចៗគ្នាថា លោកលោកគ្រូ កែម ចាន់ឆេន ពិតជាបានប្រព្រឹត្តអំពើរបៀតបៀនកេរ្តិ៍ខ្មាស់ មកលើសិស្សរងគ្រោះដូចបានរៀបរាប់ខាងលើពិតមែន ព្រមទាំងបានប្តិតមេដៃទទួលខុសត្រូវនៅលើចម្លើយនៅកំណត់ហេតុចុះថ្ងៃទី២៤.០៦.២០១៣ ជាភស្តុតាងតាមច្បាប់ផងដែរ ដែលមានលោក យី ភួន មេឃុំស្វាយជ្រុំ ចុះហត្ថលេខាដឹងឮទៀតផង ។ រឿងនេះ លោកមេភូមិ សំណូមពរដល់ក្រសួងអប់រំ ពិសេស សម្តេចនាយរដ្ឋមន្ត្រី ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ផ្តល់យុត្តិធម៌ ដល់សិស្សក្រីក្រទន់ខ្សោយ និងក្រុមគ្រួសារឲ្យមានកិត្តិយសវិញផង៕ រិទ្ធិ ជ័យ
http://ift.tt/29dnVF6