បាត់កូនក្រមុំ១ខែពេលដឹងដំណឹងតាមទូរស័ព្ទនាងប្រាប់ម្តាយថានៅផ្សារក្រឡាញ់ខេត្តសៀមរាប សូមឆាប់មកយកនាងផង ព្រោះថៅកែនាងប្រុងយកនាងទៅប្រទេសវៀតណាមហើយ!
ខេត្តកំពង់ឆ្នាំង៖ ស្ត្រីមេម៉ាយក្រីក្រម្នាក់នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ នេះបានដើរស្វែងរកអ្នកកា សែត ឲ្យជួយ ព្រោះតែកូនស្រីក្រមុំគាត់ម្នាក់ បានបាត់ពី១ខែហើយថាទៅរកការងារធ្វើនៅក្រុងភ្នំពេញជាមួយមិត្តភ័ក្រ។ ប៉ុន្តែ៤-៥ថ្ងៃមុននេះបានលួចទូរស័ព្ទប្រាប់គាត់ជាម្តាយថា ឲ្យគូរដណ្តឹងនាងឆាប់មកយកនាងទៅផ្ទះវិញផង ព្រោះឥឡូវនាងនៅកំពុងនៅធ្វើជាអ្នកបំរើក្នុងផ្ទះគេ នៅផ្សារក្រឡាញ់ ខេត្តសៀមរាប ព្រោះនាងឮម្ចាស់ផ្ទះនាងស្នក់នៅថា និងនាំនាងទៅប្រទេសវៀណាមក្នុងពេលឆាប់ៗនេះហើយ។
ស្ត្រីមេម៉ាយឈ្មោះ អាន រឿន អាយុ៥១ឆ្នាំ រស់នៅភូមិត្រពាំងពោធិ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ពេល
ជួបអ្នកយកព័ត៌មានយើងមាននិយាយឲ្យដឹថា៖ គាត់មានជីវភាពក្រីក្រណាស់ មានកូន៥នាក់ ប្រុសម្នាក់ ចំណែកកូនស្រីក្រមុំដែលកំពុងហៅអោយគាត់ជួយពេលនេះមានឈ្មោះ កៅ រីម អាយុ១៩ឆ្នាំ មានគូរដណ្តឹងឈ្មោះ សល់ រមនា អាយុ៣៥ឆ្នាំ ជាជាងជួសជុលរថយន្ត នៅស្វាយស៊ីសុផុន ខេត្តបន្ទាយមានជ័យ។ កូនស្រីគាត់បានស្គាល់គូរដណ្តឹងខាងលើនេះតាមរយៈកាច្រឡមលេខទូរសព្ទ ហើយបុរសខាងលើនេះជាកូនកំព្រាបានចូលភ្ជាប់ពាក្យជាមួយកូនស្រីគាត់ កាលពីអំឡុងខែ០៥ ឆ្នាំ២០១៦មុននេះ ដោយសន្យា និងជូនប្រាក់សំរាប់រៀបការមកគាត់ចំនួណ៣.៥០០ដុល្លា និងកំណត់រៀបការក្នុងខែកក្តិក ឆ្នាំ២០១៦នេះ ចំណែកកូនស្រីគាត់ក៏យល់ព្រមដែរ ព្រោះនាងជាអ្នកមានទំនាក់ទំនងរឿងនេះដោយខ្លួនឯង ។
ស្ត្រីឈ្មោះ អាន រឿន បានឲ្យដឹងទៀតថា៖ នៅថ្ងៃទី០៧ ខែ០៦ ឆ្នាំ២០១៦ កូនស្រីគាត់បានសុំគាត់ទៅ ក្រុងភ្នំពេញជាមួយមិត្តភក្តិដើម្បីរកការងារធ្វើ។ ស្រាប់តែ៤-៥ថ្ងៃមុននេះនាង បានទូរស័ព្ទប្រាប់មកគាត់ឲ្យគូដណ្តឹងនាងទៅនាំនាងមកផ្ទះវិញផង ព្រោះនាងនៅធ្វើការងារបំរើគេតាមផ្ទះ នៅផ្សារ ក្រឡាញ់ (ជិតសាលារៀន) ខេត្តសៀមរាប ដោយនាងប្រាប់ទៀតថា ម្ចាស់ផ្ទះជាថៅកែនាងជិតយកនាង ទៅប្រទេសវៀតណាមហើយ និងមិនដឹងថាជារឿងល្អ ឬជារឿងអក្រក់នោះទេ ហើយក្រោយមកទូរស័ព្ទ របស់នាងតេលែងចូលរហូត។
បញ្ហានេះនាងជាម្តាយមានជីវភាពក្រីក្រគ្មានលុយជិះឡានដើររកកូនទេ នាងមានការភ័យព្រួយ ខ្លាំង ណាស់ សំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចក្នុងខេត្តសៀមរាប មេត្តា ជួយរកកូននាង ដូចរូប ថតនេះឲ្យបានឃើញ និងឲ្យនាងស្នាក់នៅកន្លែងមានសុវត្តិភាពផង ហើយមេត្តាជួយជូនដំណឹ ងមកនាងជាម្តាយតាមទូរស័ព្ទលេខ ០៨៨ ៧៥៩៩ ១៨៨ ឬក៏អាចជូនដំណឹកមកគូរដណ្តឹងកូននាង តាមរយៈទូរសព្ទ័លេខ ០៩៧ ៦៨៤៨ ៩៣៧ ក៏បានដើម្បីទៅទទួលយកកូនមកផ្ទះវិញ។
ដោយឡែកទូរសព្ទ័លេខ ០៩៧ ៦៨៤៨ ៩៣៧ ដែលនាង អាន រឿង ជាម្តាយអះអាងថា ជាគូរដណ្តឹងកូននាង អ្នកយកព័ត៌មានយើងបានព្យាយាមតេចូលដើម្បីសុំការបំភ្លឺផងដែរជុំវិញរឿងខាងលើនេះគឺតេចូលតែគ្មានអ្នកលើកឡើយ រឿងនេះសូមសមត្ថកិច្ចខេត្តសៀមរាបជួយស្រាវជ្រាវ និងអន្តរាគមន៍ក្នុងរឿងនេះ ជូនស្ត្រីមេម៉ាយក្រីក្រខាងលើនេះផង តើនេះជាខ្សែបណ្តាញជួញដូរមនុស្សឬជារឿងស្អិទៅ?៕ រិទ្ធិ ជ័យ
http://ift.tt/29UHrrx